Samsung នឹងពង្រីកការផលិតឈីបរបស់ខ្លួនបន្ថែមទៀត

Samsung នឹងពង្រីកការផលិតឈីបនៅរោងចក្រធំបំផុតរបស់ខ្លួន ខណៈសង្វៀនដណ្តើមទីផ្សារបច្ចេកវិទ្យានេះកាន់តែក្តៅខ្លាំង


ស្របពេលដែលសង្វៀនប្រកួតប្រជែងបច្ចេកវិទ្យាឈីបក្នុងពិភពលោក កាន់តែផ្ទុះឡើងខ្លាំង ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏បានពង្រីកការផលិតឈីបរបស់ខ្លួនកាន់តែខ្លាំងផងដែរ នៅរោងចក្រដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំក្រោយ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសាកល ត្រូវបានព្យាករថា នឹងនៅមានការល្បឿនយឺតក៏ដោយ។ ចំពោះការពង្រីកសមត្ថភាពផលិតនេះ ត្រូវបាន Samsung រំពឹងថា ខ្លួននឹងដណ្តើមយកទីផ្សារឈីបនេះ បានកាន់តែធំ នៅពេលមានតម្រូវការកើនឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងដ៏ធំមួយ។
Samsung នឹងពង្រីកការផលិតឈីបនៅរោងចក្រធំបំផុតរបស់ខ្លួន ខណៈសង្វៀនដណ្តើមទីផ្សារបច្ចេកវិទ្យានេះកាន់តែក្តៅខ្លាំង

ក្រុមហ៊ុន Samsung គ្រោងនឹងពង្រីករោងចក្រ P3 របស់ខ្លួនក្នុងក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង ដោយបន្ថែមសមត្ថភាពកាន់តែខ្ពស់សម្រាប់ឈីបអង្គចងចាំ DRAM។ នេះបើតាមការចុះផ្សាយរបស់ Seoul Economic Daily ដែលដកស្រង់ពីប្រភពដែលដឹងរឿងនេះ។ ជាមួយគ្នានេះ Samsung ក៏នឹងពង្រីកបន្ថែមនូវរោងចក្រនេះជាមួយសមត្ថភាពឈីប ៤ណាណូម៉ែត្រផងដែរ។

អ្នកវិភាគបានលើកឡើងថា ការតស៊ូរបស់ Samsung ជាមួយផែនការវិនិយោគនេះ នឹងទំនងជួយឱ្យក្រុមហ៊ុននេះយកបានចំណែកទីផ្សារឈីប និងគាំទ្រតម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលតម្រូវការងើបឡើងវិញ។

សូមជម្រាបថារោងចក្រ P3 ដែលចាប់ផ្តើមការផលិតឈីបប្រភេទ NAND នៅឆ្នាំនេះ គឺជារោងចក្រផលិតឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុន Samsung។

ការពង្រីកផលិតកម្មឈីបរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ គឺផ្ទុយពីគូប្រជែងដែលបានកាត់បន្ថយការវិនិយោគ ដោយសារតម្រូវការធ្លាក់ចុះ។ តួយ៉ាងក្រុមហ៊ុនអាមេរិក Micron បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងកាត់បន្ថយការវិនិយោគនៅក្នុងឆ្នាំសារពើពន្ធ ២០២៣ មកចន្លោះពី ៧ និង ៧,៥ពាន់លានដុល្លារ បើប្រៀបធៀបនឹង ១២ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២២។

ចំណែកក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC កាលពីខែតុលាបានកាត់បន្ថយថវិកាវិនិយោគប្រចាំឆ្នាំ២០២២ យ៉ាងហោចណាស់ ១០%។

យ៉ាងណាមិញ ក្រៅតែពីក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ពង្រីកសមត្ថភាពផលិតឈីបនេះ កាលពីថ្មីៗនេះជប៉ុន និងអឺរ៉ុប ក៏បង្ហាញគម្រោងមហិច្ឆតាផលិតឈីបផងដែរ។

កាលពីពេលកន្លងមកនេះ ក្រុមហ៊ុនជប៉ុនថ្មីមួយឈ្មោះ Rapidus ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជប៉ុនធំៗចំនួន៨ ជាមួយគម្រោងទឹកប្រាក់ ៣៦ពាន់លានដុល្លារ នឹងផលិតឈីបនៅឆ្នាំ២០២៧។ ចំណែកបណ្តាប្រទេសនៃសហភាពអឺរ៉ុប ក៏បានសម្រេចឯកភាពលើសំណើគម្រោងមួយដែលមានតម្លៃជាង ៤៦ពាន់លានដុល្លារ លើការផលិតឈីប ដើម្បីសម្រេចតាមគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការពឹងផ្អែកលើអាមេរិក និងរោងចក្រនៅអាស៊ីជា ពិសេសគឺ ចិនតែម្ដង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សអាមេរិក Apple និង Tesla កំពុងរងគ្រោះកាន់តែខ្លាំងពីរាតត្បាតកូវីដ១៩នៅចិន

ព័ត៌មាន
ស្ថានភាពរបស់ក្រុមហ៊ុនអាមេរិកធំៗគឺ Apple និង Tesla ដែលមានប្រតិបត្តិការនៅប្រទេសចិន ហាក់មិនមានភាពល្អប្រសើរឡើយ ក្រោយការបន្ធូរបន្ថយគោលនយោបា…

ចិនបើកការធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ក្រោយខឹងសម្បារនឹងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលបន្តគាំទ្រកោះនេះ

ព័ត៌មាន
យោធាចិនបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ថាពួកគេបានបើកការធ្វើសមយុទ្ធយោធានៅតាមសមុទ្រ និងអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ