Samsung បោះទុន ៣៥៦ពាន់លានដុល្លារ

Samsung បោះទុន ៣៥៦ពាន់លានដុល្លារ សម្រាប់ការវិនិយោគថ្មីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ


ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group បានបង្ហាញពីផែនការវិនិយោគដ៏ធំសម្បើមមួយរបស់ខ្លួន ក្នុងចំនួនទឹកប្រាក់ ៣៥៦ ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដែលមានចក្ខុវិស័យធ្វើឱ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យជាច្រើនរាប់ចាប់ពី គ្រឿងបង្គុំអេឡិកត្រូនិកដូចជាបន្ទះឈីប រហូតដល់ ការស្រាវជ្រាវផ្នែកជីវសាស្រ្តជាដើម។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូង
ដោយ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung group គឺជាក្រុមហ៊ុនធំជាងគេរបស់កូរ៉េខាងត្បូង ដែលចំណូលសរុបរបស់ក្រុមហ៊ុននេះ គឺស្មើនឹងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសទៅហើយ។ ក្នុងនោះ Samsung Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group ក៏ជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ យ៉ាងណាមិញ តួរលេខថ្មីនៃការវិនិយោគដែលមានចំនួនទឹកប្រាក់ប្រមាណ ៣៥៦ ពាន់លានដុល្លារនេះ គឺជាការកើនឡើងច្រើនជាងមួយភាគបីនៃការវិនិយោគរបស់ខ្លួនដែលបានចំណាយក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការវិនិយោគនឹងនាំមកនូវ កំណើនដ៏ឆាប់រហ័សនៅក្នុងអាជីវកម្មជាយុទ្ធសាស្រ្ត និង ជួយពង្រឹងប្រព័ន្ធ Ecosystem ឧស្សាហកម្មសកលនៃបច្ចេកវិទ្យាសំខាន់ៗ។ ទន្ទឹមនឹងនេះ ការវិនិយោគថ្មីនេះនឹងបង្កើតការងារថ្មីសម្រាប់មនុស្សប្រមាណ ៨ ម៉ឺននាក់ នៅក្នុងអាជីវកម្មស្នូល រួមមាន គ្រឿងបង្គុំអេឡិចត្រូនិច និង ការស្រាវជ្រាវជីវសាស្រ្ត ក្នុងឆ្នាំ ២០២៦។

គួរកត់សម្គាល់ថា ការវិនិយោគថ្មីរបស់ក្រុមហ៊ុន Samsung នឹងនាំមកនូវការពព្រីកផលិតកម្មបន្ទះឈីបកាន់តែធំ ដោយផ្អែកលើដំណើរការបន្ទះឈីបទំហំត្រឹម ៣ ណាណូម៉ែត្រ (3-nanometer) ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីកាត់បន្ថយទំហំរូបរាងរបស់វា និងបង្កើនថាមពលសម្រាប់សមត្ថភាពគ្រឿងម៉ាស៊ីន។ ក្នុងនោះ ក្រុមហ៊ុន Samsung ក៏នឹងបណ្តាក់ទុនយ៉ាងច្រើននៅក្នុងជីវឱសថជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដូចជា Samsung Biologics និង Samsung Bioepis ផងដែរ។

យ៉ាងណាមិញ ក្នុងចំណោមទឹកប្រាក់វិនិយោគថ្មីប្រមាណ ៣៥៦ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Samsung គ្រោងនឹងចំណាយលើការវិនិយោគ គឺមាន ២៨៥ ពាន់លានដុល្លារ នឹងវិនិយោគនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ជាការវិនិយោគក្នុងស្រុកនៅក្នុង ៥ ឆ្នាំខាងមុខ ខណៈទឹកប្រាក់នៅសល់ផ្សេងទៀត គឺជាការវិនិយោគនៅក្រៅប្រទេស។

គួរជម្រាបថា ការប្រកាសពីផែនការវិនិយោគដ៏សម្បើមរបស់ក្រុមហ៊ុនយក្ស Samsung ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរទស្សនកិច្ចនៅអាស៊ីជាលើកដំបូងក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានទៅទស្សនារោងចក្រផលិតគ្រឿងអេឡិចត្រូនិកដ៏ធំរបស់ Samsung ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២០ឧសភា ដោយបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ក្នុងការធានាខ្សែចង្វាក់ផ្គត់ផ្គង់មីក្រូឈីបជាសកល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសតំបន់អាស៊ីកាន់តែច្រើនរាំងខ្ទប់ការនាំចេញស្បៀងអាហារសំខាន់ៗ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ

ព័ត៌មាន
កង្វះខាតស្បៀងអាហារ កំពុងក្លាយជាវិបត្តិធំមួយ ក្នុងចំណោមវិបត្តិផ្សេងៗទៀត ដែលពិភពលោកកំពុងប្រឈម និងត្រូវរួមគ្នាដោះស្រាយ ហើយពិភពលោកចាប់ផ្ដើមប្…

ឥណ្ឌូនេស៊ី និងអាមេរិកពិចារណាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា នៅតំបន់ក្ដៅគគុកមួយនៃសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនៅលើតំបន់ប្រជុំកោះ Natuna ស្ថិតនៅក្បែរខ្សែបន្ទាត់ដែនទឹក ដែលប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ