វិស័យធនាគារ

ធនាគារ SBI LY HOUR មានទ្រព្យសកម្មជាង៧៦០លានដុល្លារ ក្រោយកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជាង២ឆ្នាំ


ធនាគារ SBI LY HOUR គឺជាធនាគារក្នុងស្រុកធំមួយ ដែលត្រូវបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ ក្រោមការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ជាមួយនឹងក្រុមហ៊ុនយក្សរបស់ជប៉ុន SBI Holdings កាលពីឆ្នាំ២០២០។ រយៈពេលជាង២ឆ្នាំនៃការក្លាយខ្លួនមកជាធនាគារពាណិជ្ជ SBI LY HOUR បានវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយក្នុងនោះ ទ្រព្យសកម្មរបស់ធនាគារនេះ បានកើនដល់ជាង ៧៦០លានដុល្លារអាមេរិក។
ធនាគារ SBI LY HOUR មានទ្រព្យសកម្មជាង៧៦០លានដុល្លារ ក្រោយកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជាង២ឆ្នាំ
ដោយ

ថ្លែងនៅក្នុង​ពិធីសម្ពោធជាផ្លូវការ​ ធនាគារ SBI LY HOUR នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល​នៃធនាគារ SBI LY HOUR បាន​អះអាងថា ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​លី ហួរ ដែលបានផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារ ពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តអាជីវកម្ម គឺក្រុមហ៊ុន SBI Holdings។ អ្នកឧកញ៉ា បន្ថែមថា «ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។»

គិតមកទល់បច្ចុប្បន្ន​ធនាគារ SBI LY HOUR មានការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗ​របស់ធនាគារ​រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២។

ខណៈពេលនៃការកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

តាមការគូសបញ្ជាក់ របស់អ្នកឧកញ៉ា លី ហួរ ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការ ស្ដារសេដ្ឋកិច្ចរបស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារនឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថលនិងប្រព័ន្ធ​បច្ចេកវិទ្យាទំនើបៗ ដែលរួមមាន ប្រព័ន្ធធនាគារស្នូលទំនើប ប្រព័ន្ធធនាគារចល័ត ឬ ម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជនរបស់ធនាគារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ ធនាគារនឹងបន្ថែមចំនួនម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ធនាគារឱ្យកាន់តែប្រសើរថែមទៀតដោយមានការចូលរួមជាមួយដៃគូរអាជីវកម្មដែលមានសក្ដានុពល និងបណ្ដាភាគីពាក់ព័ន្ធដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាម យុទ្ធសាស្រ្តជាតិ ស្តីពី​បរិយាប័ន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះគឺមានការគំាទ្រយ៉ាងពិសេសពីធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏មានគម្រោងក្នុងការពង្រីកចំនួនសាខាបន្ថែមទៀត ដើម្បីពង្រីកនូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែងទៅដល់ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះរបស់ធនាគារអោយបានកាន់តែល្អបំផុត។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាងក្រុមហ៊ុនយក្សរបស់ជប៉ុន អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ។ ដោយក្នុងនោះ SBI Holdings មានកាន់កាប់ចំណែកភាគហ៊ុន ៧០% នៃ ធនាគារ SBI LY HOUR និងក្រុមហ៊ុន​របស់អ្នកឧកញ៉ា លី ហួរ មានកាន់កាប់ចំណែកភាគហ៊ុន ៣០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទ័ពអ៊ុយក្រែនវាយយកបានទឹកដីមកវិញកាន់តែច្រើន ខណៈអាមេរិកមើលឃើញរឿងនេះថាជាជោគជ័យ

ព័ត៌មាន
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការប្រកាសអំពីជោគជ័យជាបន្តបន្ទាប់របស់កងទ័ពអ៊ុយក្រែន និងដែលត្រូវយកមកចុះផ្សាយព្រោងព្រាតក្នុងសារព័ត៌ម…

ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុន WB Sport Village ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់ឥណទានគេហដ្ឋានពិសេស រហូតដល់ ៩០% សម្រាប់ ២៥ ឆ្នាំ

ព័ត៌មាន
ធនាគារ ប្រ៊ីដ បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ដើម្បីផ្ដល់ជូននូវកញ្ចប់ឥណទានគេហដ្ឋាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ