បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

នៅទីណាៗ ក៏គេទូទាត់​ថ្លៃទំនិញ​ឬសេវាកម្មតាម អេស៊ីលីដាម៉ូបាល ដែរ!


មួយ​រយៈចុងក្រោយនេះ ជាពិសេស ក្នុងបរិបទ​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និន្នាការនៃការទូទាត់​ថ្លៃទំនិញ​ឬសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល កើនឡើង​យ៉ាងខ្លាំង ដោយ​នៅទីណាៗ ក៏ឃើញមាន​ការទូទាត់​ដោយ ស្កែនឃ្យូអរកូដ (Scan QR) តាម អេស៊ីលីដាម៉ូបាល ដែរ ។
អតិថិជន​ពិសារអាហារនៅអាហារដ្ឋាន​មួយ​នៅផ្សារ​ប៉ាំងកាសី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទូទាត់ថ្លៃអាហារដោយ​ប្រើ អេស៊ីលីដាម៉ូបាល ។
ដោយ

កញ្ញា រចនា បុគ្គលិក​អ្នក​គិតលុយ​នៅហាងលក់សម្លៀកបំពាក់មួយ​កន្លែង នៅរាជធានីភ្នំពេញ ឲ្យ​ដឹងថា ឥឡូវនេះ អតិថិជន ជាញឹកញាប់​តែងសួររក​ ស្កែនឃ្យូអរកូដ អេស៊ីលីដាម៉ូបាល ដោយពួកគាត់​មិន​សូវ​ប្រើប្រាស់​ក្រដាស​ប្រាក់ទេ ។ 

កញ្ញា រចនា បាននិយាយ​យ៉ាងដូច្នេះថា «ចាស៎ ឥឡូវនេះ ពេលគិតលុយ ភ្ញៀវ​សួររក​​ ស្កែនឃ្យូអរ អេស៊ីលីដាម៉ូបាល ច្រើនគួរសមដែរ ។ គាត់ថា ស្រួល​មិន​ពិបាក​រឿង​អាប់លុយអាប់អី ។» 

អតិថិន​ទូទាត់​ថ្លៃសម្លៀកបំពាក់​ដោយ Scan QR តាម​ អេស៊ីលីដាម៉ូបាល នៅហាង​លក់សម្លៀកបំពាក់មួយ នៅភ្នំពេញ ។

នៅតាមផ្លូវជាតិលេខ៣ អ្នកស្រី អឿន ផារី ម្ចាស់អាហារដ្ឋានមួយកន្លែង នៅផ្សារប៉ាំងកាសី ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​និយាយថា គាត់​ដាក់​ឲ្យ​ប្រើសេវាទូទាត់ដោយស្កែនឃ្យូអរ តាម អេស៊ីលីដាម៉ូបាល ព្រោះ​វាងាយស្រួល ហើយ​«ខ្ញុំមិនបាច់​ប៉ះពាល់​ក្រដាសលុយ​ដែរ ។» 

អ្នកស្រី អឿន ផារី និយាយថា «ឥឡូវ គេ​ប្រើច្រើន ស្កែនឃ្យូរអ តាមអេស៊ីលីដាម៉ូបាលហ្នឹង ។ ភ្ញៀវ​ចង់ទូទាត់ជាលុយរៀលក៏បាន ជា​ដុល្លារក៏បាន ។ ស្រួលមែនទែន ខ្ញុំ​មិនពិបាកអាប់លុយអីទេ»




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកក្នុងស្រុកដ៏ធំមួយ សម្រេចចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកដែលមានបទពិសោធន៍ជាង១០០ឆ្នាំ

ព័ត៌មាន
Brinks WorldBridge Secure Logistics ជាឈ្មោះក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ដែលជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន WorldBridge Secure logistic…

តើវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២១ អាចនឹងប្រសើរជាងឆ្នាំ២០២០ដែរ ឬទេ?

ព័ត៌មាន
ទាំងស្ថាប័នរដ្ឋ និងអ្នកជំនាញអចលនទ្រព្យបានអះអាងថា ចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ