គំនិត​អាជីវកម្ម

រៀន​មិន​ចប់​បាក់ឌុប តែ​ឥឡូវ​ក្លាយ​ជា​ថៅកែ​ហាងស៊ុប​មាន​លុយ​ច្រើនជាង​គេបំផុត​​នៅ​ចិន


លោក Zhang Yong កើត​នៅ​ឆ្នាំ​1969 ជា​អ្នក​ស្រុក​ Jianyang នៃ​ខេត្ត​ស៊ីឈួន ប្រទេស​ចិន។ បុរស​វ័យ​ ៤៩ឆ្នាំ​រូប​នេះ រៀនសូត្រ​មិន​បាន​ចប់​ថ្នាក់បាក់ឌុប (វិទ្យាល័យ)ទេ ប៉ុន្តែ បច្ចុប្បន្ន ជាប្រធានក្រុមហ៊ុន​ដ៏​ធំមួយ​នៅ​ចិន ដែល​គ្រប់គ្រង​ហាង​ស៊ុប​ល្បីល្បាញ​ជាង​គេ​នៅ​ប្រទេស​ចិន ឈ្មោះ Haidilao។
លោក Zhang Yong ប្រធាន​ក្រុមហ៊ុន​ហាងស៊ុប Haidilao ដ៏​ល្បីល្បាញ​នៅ​ចិន។
ដោយ

ឆ្នាំ​១៩៩៤ លោក Zhang បើក​ភោជនីយដ្ឋាន​ដំបូង​បំផុត​របស់​លោក នៅគ្រា​ដែល​លោក​បាន​និង​កំពុង​ធ្វើការ​នៅ​រោងចក្រ​មួយ នៅស្រុកកំណើត​របស់​លោក​។ លោកថា ចាប់ផ្ដើម​បើក​ហាងស៊ុប​ដំបូង លោក​មិន​ទាំងចេះ​ធ្វើ​ស៊ុប​​អ្នក​ខេត្ត​ស៊ីឈួន​ផងទេ។ 

នេះ​បើ​តាម​ន័យ​សេចក្ដី​នៃ​សម្ភាសន៍​ដែល​សហគ្រិន​លេចធ្លោ​មួយ​រូប​នេះ បាន​ផ្ដល់​ដល់​និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Forbes នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ 

សារព័ត៌មាន Forbes ផ្សាយថា លោក​ថៅកែ​ភោជនីយដ្ឋាន Zhang Yong នឹងក្លាយជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មាន​ប្រាក់​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​ក្រុមហ៊ុន​របស់​លោក​ត្រៀម​លក់​ភាគហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន នៅទីក្រុងហុងកុង។ 

បើតាម​ការ​ប៉ាន់ស្មាន​របស់​ទស្សនាវដ្ដី Forbes សហស្ថាបនិក​នៃ​ក្រុមហ៊ុន Haidilao International Holding រូបនេះ នឹងមានទ្រព្យ​សម្បត្តិ​យ៉ាងហោចណាស់ ៧ពាន់​លាន​ដុល្លារ ឬ​អាចច្រើន​ដល់​ទៅ ៨,៣​ពាន់​លានដុល្លារ​អាមេរិក នៅ​ក្រោយ​ការ​ដាក់​​ក្រុមហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន ដែល​ទំហំ​ទ្រព្យ​សម្បត្តិ​នេះ​នឹងធ្វើ​ឲ្យ​លោក Zhang Yong ក្លាយ​ជា​ថៅកែ​ភោជនីយដ្ឋាន​ដែលមាន​លុយ​ច្រើន​ជាង​គេ​បំផុត នៅ​ចិន។ 

ក្នុង​កិច្ច​សម្ភាសន៍​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ Forbes លោក Zhang ឲ្យ​ដឹងថា សព្វថ្ងៃ ភោជនីយដ្ឋាន Haidilao មាន​ ៣៦០​ ទីតាំង ហើយ​គ្រោង​នឹង​បង្កើន​ឲ្យ​ដល់ ៤០០ទីតាំង នៅ​ដំណាច់​ឆ្នាំ​នេះ ក្នុង​នោះប្រហែល ២០ទីតាំង នៅ​ក្រៅ​ប្រទេស។ 

បច្ចុប្បន្ន ភោជនីយដ្ឋាន Haidilao មានវត្តមានរួចជាស្រេចហើយ នៅ​ទីក្រុង​តាម​បណ្ដោយ​ឆ្នេរ​នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ទីក្រុងសេអ៊ូល នៅកូរ៉េខាងត្បូង និង​សិង្ហ​បុរី ហើយ​ភោជនីយដ្ឋានក៏គ្រោង​ពង្រីក​​សាខា​ទៅ​ផ្នែកផ្សេងៗទៀត​នៅ​ជុំវិញ​ពិភព​លោក​ ដែលមាន​ជនជាតិចិនរស់នៅ​និងធ្វើការនៅទីនោះ បន្ថែមទៀត​ផង​ដែរ។

អាច​និយាយបានថា ខុសពី​ភោជនីយដ្ឋាន​ខ្លះដែល​ពឹង​ផ្អែក​លើ​ចុងភៅ​ដែលមាន​ពិសោធន៍ច្រើនឆ្នាំ ភោជនីយដ្ឋាន Haidilao អះអាងថា ជោគជ័យ​របស់ខ្លួន​គឺ​អាស្រ័យទៅ​លើ​សេវា​ល្អ​ប្លែកពីគេ និង​ការ​កម្សាន្ត​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត។ ភោជនីយដ្ឋាននេះ ផ្ដល់​សេវា​​សម្អាត​ក្រចក​ដៃ​ក្រចក​ជើង​ដោយ​ឥត​គិត​ថ្លៃ​ដល់អតិថិជន​ខណៈ​ពួកគេ​រង់ចាំ មាន​កន្លែង​ថត​រូប​លេង​កម្សាន្ត ដែល​ផ្ដិត​ចេញ​ភ្លាមៗ សរសៃ​មី​ធ្វើ​ដោយ​ដៃ​ថ្មីៗ​ភ្លាមៗ​នៅ​នឹង​តុ​ហូប កន្លែង​សាក​ថ្ម​ទូរស័ព្ទ និង​អង្រឹង​សម្រាប់​ទារក​​និង​កុមារតូចៗ ជាដើម រួមទាំង​សេវា​ជាច្រើនទៀត។

សព្វថ្ងៃ​នេះ ក្រុមហ៊ុន​ហាង​ស៊ុប​ Haidilao អាច​និយាយ​បាន​ថា ឈាន​មុខ​គេ​នៅ​ប្រទេស​ចិន ដោយ​រក​ចំណូល​បាន ១,៦​ពាន់​លាន​ដុល្លារ​អាមេរិក នៅឆ្នាំ​២០១៧ កើន​ឡើង ៣៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ចំណែក​ប្រាក់​ចំណេញ​វិញ កើន​ ២២% ដោយ​ឡើង​ដល់ ១,២​ពាន់​លាន​យ័ន ក្នុង​ឆ្នាំ​២០១៧៕ 




អត្ថបទបន្ទាប់


វេណេហ៊្សូអេឡា ខ្ចី​លុយ​ចិន​បន្ថែម​ដើម្បី​ស្ដារ​​​សេដ្ឋកិច្ច សន្យា​​សង​បំណុល​ជា​ប្រេង​និង​ធនធាន​រ៉ែ

ព័ត៌មាន
រដ្ឋាភិបាល​វេណេហ៊្សូអេឡា ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​អន្តរជាតិ​មិន​ទទួល​ស្គាល់​នោះ បាន​សម្រេច​ខ្ចី…

ប្រទេសតំបន់អាស៊ីអាគ្នេយ៍ អាចនឹងត្រូវបាត់បង់ការងារជាង ៦លាននាក់ ដោយសារឥទ្ធិពលបច្ចេកវិទ្យា

ព័ត៌មាន
កំណើននៃការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងវិស័យឧស្សាហកម្ម នៅត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឲ្យបាត់បង់ចំនួនការងារដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ