ការបិទសាលា និងសេវា​កម្សាន្ដ​ជាថ្មី!

រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន និងសេវាកម្មកម្សាន្ដមួយចំនួន ជាបណ្ដោះអាសន្នឡើងវិញ!


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ។ ព្រមជាមួយគ្នានោះ ក៏មានការផ្អាកផ្អាកដំណើរការក្លឹបកម្សាន្ដ KTV រោងភាពយន្ដ និងសារមន្ទីរនៅទូទាំងប្រទេសផងដែរ ក្នុងគោលបំណងការពារការរីករាលដាលនៃកូវីដ-១៩។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីន នឹងសាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស
ដោយ

បើតាម​សេចក្ដីជូនដំណឹង​ខាងលើ បានឲ្យដឹងថា ចំពោះ​ការបិទជា​បណ្ដោះអាសន្ន​សាលា​រៀន ទាំងរដ្ឋ​ និងឯកជន គឺបិទ​រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី ៨ ខែ​វិច្ឆិកា​តទៅ សម្រាប់​តែសាលារៀន​នៅរាជធានីភ្នំពេញ និង​ទីរួមខេត្ត​កណ្ដាល​ប៉ុណ្ណោះ។

ដោយឡែក ចំពោះ​ការ​សម្រេច​បិទ​ជាបណ្ដោះអាសន្ននូវ​ KTV ក្លឹបកម្សាន្ដ រោងភាពយន្ដ និងសារមន្តីរ នៅទូទាំងប្រទេសនោះ នឹងត្រូវចាប់​អនុវត្ត​ពីថ្ងៃទី ៨ ខែវិច្ឆិកា​នេះ តទៅ រហូតដល់​មាន​ការជូន​ដំណឹង​ជាថ្មីទៀត។ លើសពីនេះ ស្ដាតអូឡាំពិក​ក៏ត្រូវបាន​បិទដំណើរការ​បណ្ដោះអាសន្នដែរ។

ការសម្រេច​បិទ​សាលារៀន និងអាជីវកម្ម​សេវា​កម្សាន្ដ​ទាំងអម្បាលមាណ​ខាងលើនេះ គឺធ្វើឡើង​ក្រោយមាន​ពីមានករណី​ឆ្លង​កូវីដ-១៩ លើ​បុរស​ជនជាតិខ្មែរម្នាក់​ ដែលជា​អង្គរក្ស​ការពារ​លរដ្ឋមន្ត្រីក្រសួង​ការបរទេស និងពាណិជ្ជកម្ម​ ហុងគ្រី ដែលបានធ្វើតេស្ដ​វិជ្ជមាន​កូវីដ-១៩ ក្រោយពីបាន​ចាកចេញ​ពីកម្ពុជា​ទៅដល់​ទីក្រុងបាងកក​ប្រទេសថៃ។

បើតាម​ក្រសួង​សុខាភិបាល​បាន​ឲ្យដឹងថា ចំពោះករណី​អ្នកដែលបាន​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និងពាណិជ្ជកម្ម​ហុងគ្រី ដែលមាន​ផ្ទូកកូវីដ-១៩នោះ សរុប​មានចំនួន ៤៩នាក់ ខណៈដែល​អ្នក​ប៉ះពាល់​ដោយប្រយោលផ្សេងទៀត សរុបទៅ​មានចំនួន​ជិត​៩០០ នាក់ កំពុង​ត្រូវបាន​ធ្វើការតាមដាន និងធ្វើចត្តាឡីស័ក។ ដោយក្នុង​ចំណោម​អ្នកទាំងនោះ ទើបតែរកឃើ់ញ​ថា មាន​បុរសខ្មែរម្នាក់ ជាអង្គរក្ស​ការពារ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​បាន​ឆ្លង​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងពង្រឹងការនាំចេញកសិកម្មឲ្យបាន​ ៤០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសវៀតណាមបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងណាជំរុញនូវវិធានការជាច្រើន ដើម្បី អាចរក្សាបាននូវសន្ទុះនៃការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២០នេ…

បុរសអង្គរក្ស ដែលឆ្លងកូវីដ-១៩ បានប៉ះពាល់ជាមួយនឹងមនុស្ស ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក

ព័ត៌មាន
យ៉ាងហោចណាស់ មានមនុស្សចំនួន ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយនឹងបុរសខ្មែរ ឆ្លង​កូវីដ-១៩ ដែលជាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ