កូវីដ១៩ នៅថៃ

សាលារៀនទូទាំងប្រទេសថៃ នឹង​បើកការបង្រៀន​ក្នុងថ្នាក់រៀន​ឡើងវិញ ពីថ្ងៃទី១៣ សីហានេះទៅ!


សាលារៀនទាំងអស់​នៅទូទាំងប្រទេសថៃ ត្រូវបាន​ណែនាំ​ឲ្យ​បើក​​ថ្នាក់រៀន​ឡើងវិញ នៅថ្ងៃ​ទី១៣ សីហា ២០២០ នេះហើយ ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន បាងកកប៉ុស្តិ៍ របស់ប្រទេសថៃ។
សាលារៀននៅថៃបើកទ្វារឡើងវិញ បន្ទាប់ពីបានបិទតាំងពីពាក់កណ្ដាលខែមីនា។ រូបថត Reuters
ដោយ

ប៉ុន្តែ ការបើក​សាលារៀនឡើងវិញនៅទូទាំងប្រទេសនេះ នឹងចាប់ផ្ដើម​ជាមួយនឹងការសាកល្បងសិន ក្នុងអំឡុង​ពេល​កូវីដ១៩នេះ ដោយ​សិស្ស​ត្រូវតម្រូវឲ្យ​កត់ត្រា​ទីកន្លែងស្នាក់នៅរបស់ខ្លួន នៅពេល​ចេញពីរៀន ស្របតាម​វិធានការ​តាមដាន​ករណីកូវីដ១៩ របស់រដ្ឋាភិបាល ។ 

ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋានរបស់ប្រទេសថៃ ជាអ្នកចេញ​សេចក្ដីណែនាំ​អំពីការបើក​សាលារៀន​ឡើងវិញ​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា​ ផងដែរ ។ 

ក្នុងសេចក្ដីណែនាំ មន្ទីរអប់រំ​ទាំងអស់​ត្រូវជូនដំណឹង​ដល់គ្រប់សាលារៀនដែលស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន ឲ្យ​បើក​បង្រៀន​ពេញលេញ​ឡើងវិញ ប៉ុន្តែ ត្រូវ​អនុវត្តខ្ជាប់ខ្ជួនបំផុត ទៅតាម​វិធានការបង្ការជំងឺ​ឆ្លងដែលចេញ​ដោយ​ក្រសួង​សុខាភិបាល ឧ. ជៀសវាង​ព្រឹត្តិការណ៍ដែលប្រមូលផ្ដុំ​សិស្ស​ជួបជុំគ្នា​ កម្មវិធីកម្សាន្ត ឬហ្គេមនានា ៕




អត្ថបទបន្ទាប់


មន្ត្រីជានខ្ពស់រដ្ឋាភិបាល៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលសិង្ហបុរី បានព្រមានថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី ដែលរងគ្រោះដោយសារតែវិបត្តិមេរោគកូវីដ-១៩នេះ ទំនងជាមិនអា…

ក្រុមហ៊ុនជប៉ុន​ធំ​មួយ​ ​គ្រោង​វិនិយោគ​ដាំដុះ និង​កែច្នៃ​បង្កក​​បន្លែ ផ្លែឈើ​នៅមណ្ឌលគិរី និងបាត់ដំបង ​ដើម្បីនាំចេញ

ព័ត៌មាន
ក្រុមហ៊ុនធំមួយមកពីប្រទេសជប៉ុន Yamato Green បានអះអាងនៅចំពោះមុខថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មកម្ពុជាថា បច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រោងនឹងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ