ការវិនិយោគ​ឆបោក!

គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំឭកពលរដ្ឋប្រយ័ត្នចាញ់បោក ជនឆបោកដើរប្រមូលទុន រកស៊ីចូលហ៊ុនគ្នា


គណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀត ឲ្យសាធារណជនទាំងអស់ ប្រយ័ត្នចាញ់ការឆបោកបុគ្គល ឬក្រុមហ៊ុនមួយចំនួន ដែលកន្លងមកបានចេញផ្សព្វផ្សាយ និងទាក់ទាញប្រជាពលដ្ឋឲ្យដាក់ប្រាក់ វិនិយោគ នៅក្នុងគម្រោងរិនិយោគរួមរបស់ខ្លួន ឬដៃគូវិនិយោគនៅឯបរទេស ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកហ៊ុន នៅក្នុងគម្រោងវិនិយោគរួម ឬគម្រោងវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មជួញដូរទ្រព្យឌីជីថល ដូចជា Coin ជាដើម។
គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំឭកពលរដ្ឋប្រយ័ត្នចាញ់បោក ជនឆបោកដើរប្រមូលទុន រកស៊ីចូលហ៊ុនគ្នា (រូបភាពតំណាង៖ http://www.fridaynewsletter.com)

បើតាម ការបញ្ជាក់ របស់គណៈកម្មការ​មូលបត្រកម្ពុជា ករណី​ដូចរៀបរាប់ខាងលើនេះ ពុំដែលមាន​ការអនុញ្ញាត​ស្របច្បាប់ និងពុំមាន​គម្រោង​វិនិយោគ​ត្រឹមត្រូវ​ច្បាស់​លាស់​នោះទេ ហើយវាតែងតែ​ឈានដល់​ការឆបោក ដែលនាំឲ្យប្រជាពលរដ្ឋ​ ទទួលរក​ការខាតបង់​ផលប្រយោជន៍ និងទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន។

គណៈកម្មការមូលបត្រ​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រងគ្រោះ ឬបានជាជ្រុលខ្លួន​ចាញ់បោកគេហើយនោះ សូមដាក់ពាក្យ​ប្ដឹង​ទៅតុលាការ ឬអាជ្ញាធរ​មានសមត្ថកិច្ច តាមមូលដ្ឋាន​ដែនដីជាក់ស្ដែង ស្របទៅតាម​នីតិវិធីច្បាប់។ 

ក្នុងទិសដៅ​ការពារ​ផលប្រយោជន៍​និងទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ គណៈកម្មការ​មូលបត្រកម្ពុជា ក៏បាន​ក្រើនរំឭក​ដល់សាធារណៈជន​ម្ដងហើយ ម្ដងទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណា​ឲ្យបាន​ល្អិតល្អន់ មុននឹង​ដាក់ប្រាក់វិនិយោគ​ក្នុងគម្រោង​វិនិយោគរួម ឬសញ្ញាបណ្ណ ឬការជួញដូរ​ឧបករណ៍និស្សន្ទ ដូចជាំ ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ឬការជួញដូរទ្រព្យឌីជីថល ដូចជា Coin ជាដើម។ អ្វីដែលសំខាន់នោះ គឺមិនត្រូវវិនិយោគ ជាមួយនឹង​ក្រុមហ៊ុន​ដែល​ពុំទទួលបាន​អជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា​ស្របតាមច្បាប់។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារថៃ ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់កម្ចី សម្រាប់អតិថិជន

ព័ត៌មាន
ធនាគារពាណិជ្ជធំៗរបស់ថៃមួយចំនួន បានចាប់ផ្ដើមអនុវត្តតាមសេចក្ដីប្រកាសរបស់ធនាគារកណ្ដាលថៃ ក្នុងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់អតិថិជនពិស…

អាកាសចរណ៍ Thai Airway ត្រូវបានអាជ្ញាធរថៃ ធ្វើសវនកម្ម បន្ទាប់ពីក្រុមហ៊ុននេះ ទើប​ប្រកាសពីការ​ខាតបង់ជាង ២២០ លានដុល្លារ

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway International បានប្រកាស​ពីខាតបង់​ចំណូលសុទ្ធ នៅពាក់កណ្ដាល ឆ្នាំ២០១៩នេះ ថាមានរហូតដល់ ជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ