ឥស្សរជនជាន់ខ្ពស់អាមេរិកត្រៀមធ្វើដំណើរទៅប្រទេសចិន

មន្រ្តីជាន់ខ្ពស់អាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅប៉ុន្មានថ្ងៃខាងមុខនេះ


ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ ថា គណៈប្រតិភូជាន់ខ្ពស់អាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីតាមដានការងារបន្ដក្រោយពីមានកិច្ចពិភាក្សានាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយសមភាគីចិនលោក Xi Jinping និងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅដើមឆ្នាំក្រោយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
មន្រ្តីជាន់ខ្ពស់អាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅប៉ុន្មានថ្ងៃខាងមុខនេះ

សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់សេតវិមានថា ប្រទេសចិនចង់ឱ្យមានទំនាក់ទំនង ដែលមាន​ស្ថិរភាព​ជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការជំរុញឱ្យ​មានភាពរស់រវើកឡើងវិញ​នៃការទូតរបស់ខ្លួននៅអាស៊ី។

បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការ​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ​សម្រាប់ប្រទេសចិន និងកោះតៃវ៉ាន់ លោកស្រី Laura Rosenberger នឹងធ្វើដំណើរទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី១១ដល់១៤ ខែធ្នូនេះ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង បានពិភាក្សាគ្នា​ដោយត្រង់ទៅត្រង់មក ជុំវិញបញ្ហាកោះតៃវ៉ាន់ និងកូរ៉េខាងជើងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ដែលជាកិច្ចប្រជុំមួយក្នុងគោលបំណងការពារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន​ដែលកំពុងកើនឡើងនូវភាពតានតឹងខ្លាំង ក៏ដូចជាភាពភ័យខ្លាចដែលអាចការធ្លាក់ចូល​ក្នុងសង្គ្រាមត្រជាក់ថ្មី​រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។

ក្រសួងការបរទេសបាននិយាយថា គណៈប្រតិភូនឹងតាមដានកិច្ចប្រជុំ «ដើម្បីបន្តគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ និងដើម្បីស្វែងរកផ្នែកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងគ្នា» ហើយនឹងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ប្លីនខែន នៅឆ្នាំក្រោ​យផងដែរ។

មែនទែនទៅ វិធានការកូវីដ១៩​ដ៏តឹងរ៉ឹងរបស់ប្រទេសចិន​​កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមាន​ការផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​នៅក្នុងទីក្រុងធំៗ ដែលសរបង្ហាញពី​ការមិនពេញចិត្តគួរឱ្យកត់សម្គាល់​ចំពោះការគ្រប់គ្រង់ដោយបក្សកុម្មុយនិស្តចិន​ជាពិសេសលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ២០១២ និងបន្ដដល់អាណត្តិទី៣ មិនធ្លាប់មានពីមុនមកនោះ។ ហើយច្បាប់ទប់ស្កាត់ជំងឺកូវីតដ៏តឹងតែងនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ៕




អត្ថបទបន្ទាប់


រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៧១ម៉ឺននាក់

ព័ត៌មាន
យ៉ាងហោចណាស់ មានភ្ញៀវទេសចរប្រមាណជាង ៧១ម៉ឺននាក់ បានទៅកម្សាន្ដក្នុងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពី…

តើនៅឆ្នាំក្រោយឧស្សាហកម្មអាកាសចរណ៍ពិភពលោកនឹងរកបានប្រាក់ចំណេញមកវិញដែរ ឬទេ?

ព័ត៌មាន
ឧស្សាហកម្មអាកាសចរណ៍សកលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការខាតបង់ជាច្រើនឆ្នាំរបស់ខ្លួនជាមួយនឹងប្រាក់ចំណេញសុទ្ធចំនួនជាង ៤ ពាន់លានដុល្លារក្នុងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ