ទំនាក់ទំនងចិន-អាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រយក្សចិនចំនួន៧ ត្រូវបានអាមេរិកដាក់ចូលបញ្ជីខ្មៅ


សហរដ្ឋអាមេរិកថ្មីៗនេះបានសម្រេចរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសចិនចំនួន ៧ក្រុមហ៊ុន ក្រោយពីបានមើលឃើញថា ក្រុមហ៊ុនទាំងអស់នោះ បាននិងកំពុងខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងៗលើការអភិវឌ្ឍបច្ចេកវិទ្យាកុំព្យូទ័ររបស់ខ្លួន។ អាមេរិកព្រួយខ្លាចថា ប្រការនេះអាចជាការគម្រាមកំហែងពីយោធាទីក្រុងប៉េកាំងមកលើផ្នែកបច្ចេកវិទ្យាកុំព្យូទ័ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The South China Morning Post។
មជ្ឈមណ្ឌលជាតិស្រាវជ្រាវជាតិបច្ចេកវិទ្យាចិន នៅ វូឈីខេត្តជាំងស៊ូ ប្រទេសចិន (Xinhua/Li Bo)
ដោយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​កុំព្យូទ័រ​ទំនើប​ៗ​ទាំង​៧​នោះ ត្រូវ​បាន​អា​មេ​រិ​ក​សម្រេច​ដាក់​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ នឹង​មិន​អាច​ធ្វើការ​រកស៊ី នាំ​ចេញ​នាំ​ចូល​កុំព្យូទ័រ​ទំនើប​ៗ​របស់​ពួក​គេ​មក​កាន់​ទឹកដី​អា​មេ​រិ​កបាន​ទៀត​នោះ​ទេ លើកលែងតែ​មានការ​អនុញ្ញាត​ពិសេស​ពី​អាជ្ញាធរ​អា​មេ​រិ​ក​។

លោក ហ្គី​ណា រ៉ៃ​ម៉ុ​ន​ដូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​អះអាង​ថា​ប្រភេទ​កុំព្យូទ័រ​សមត្ថភាព​ខ្ពស់ ឬ ភាសា​អង់គ្លេស​ឲ្យ​ឈ្មោះ​ថា Supercomputer នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា ទាក់ទង​នឹង​ប្រព័ន្ធ​សន្តិសុខ​ជាតិ​ជា​ច្រើន​ដូច​ជា អាវុធ​នុយក្លេអ៊ែរ​ជាដើម​។ ហេតុនេះ អា​មេ​រិ​ក​មិន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ ដែល​ផលិត​ឡើង​ដោយ​ប្រទេស​ចិន​បាន​ទេ​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​រូប​នេះ​បាន​ស្រែក​ក្តែ​ង​ៗ​ទៀត​ថា អា​មេ​រិ​ក​នឹង​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ដើម្បី​រារាំង​ចិន​ពី​ការ​លួច​ប្រមូល​យក​ទិន្នន័យ និង បច្ចេកវិទ្យា​យោធា ដែល​អា​មេ​រិ​ក​ខិតខំ​អភិវឌ្ឍ និង ធ្វើ​ទំនើប​កម្ម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ថា​អា​មេ​រិ​ក​ព្រួយបារម្ភ​ពី​ការ​ប្រមូល​យក​ទិន្នន័យ​នានា​ដោយ​ប្រទេស​ចិន ដោយហេតុ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បច្ចេកវិទ្យា​យោធា​របស់​ចិន​បាន​វិ​វត្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ជុំវិញ​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​មែនទែន​ទៅ ដូច​បានដឹង​ហើយ​ថា ជា​រឿយ​ៗ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ ចិន និង អា​មេ​រិ​ក​នេះ រមែង​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​បញ្ហា​លួច​យក​ទិន្នន័យ​សម្ងាត់ និង​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​ជាដើម​។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ឡើង​កាន់​ដំណែង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មិន​ត្រឹមតែ​មិន​មាន​ភាព​ធូរស្រាល​នោះ​ទេ ពេល​នេះ​មហា​យក្ស​ទាំង​ពីរ​ពាក់មុខយក្ស​ដាក់​គ្នា មើល​មុខ​គ្នា​លែង​ចំ​ថែម​ទៀត ក្រោយ​និយាយ​គ្នា​មិន​ត្រូវ​ក្នុង​ជំនួប​ទ្វេភាគី នៅ​រដ្ឋ​អា​ឡា​ស្កា​ទឹកដី​អា​មេ​រិ​ក កាលពី​ខែ​មុន​នេះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Facebook អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកម្មវិធីសប្បាយៗ ដើម្បីឱ្យពលរដ្ឋកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា ខណៈរក្សាគម្លាតសុវតិ្ថភាព

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាមួយសម្រាប់ការចាប់ផ្តើមដ៏ស្រស់ស្រាយ និងការជូនពរគ្នាទ…

កំពង់ផែស្វយ័តភ្នំពេញបារម្ដពីផលប៉ះពាល់ចរាចរដឹកជញ្ជូនទំនិញបើបញ្ហាកូវីដ-១៩ នៅអូសបន្លាយ

ព័ត៌មាន
មន្ត្រីកំពង់ផែស្វយ័តក្រុងភ្នំពេញបានបង្ហាញពីការព្រួយបារម្ភប៉ះពាល់លើចរន្ដដឹកជញ្ជូនទំនិញផ្សេងៗតាមរយៈកំពង់ផែភ្នំពេញ បើសិនជាការរីករាលដាលជំងឺក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ