កូវីដ១៩រាតត្បាតនៅចិន

ចិនបញ្ជូនយោធា និងវេជ្ជបណ្ឌិតជាច្រើននាក់ ដើម្បីជួយធ្វើតេស្តកូវីដ១៩ លើប្រជាជន២៦លាននាក់នៅទីក្រុងសៀងហៃ


ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្ត កូវីដ-១៩ លើប្រជាជនចំនួន ២៦ លាននាក់កាលពីថ្ងៃចន្ទ ដែលជាការឆ្លើយតបផ្នែកសុខាភិបាលសាធារណៈដ៏ធំបំផុតមួយដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រយុទ្ធទប់ស្កាត់កូវីដ-១៩នៅក្នុងទីក្រុងមួយនេះ។ នេះបើតាមយោងតាមប្រភពព័ត៌មានពី Nikkei។
ចិនបញ្ជូនយោធា និងវេជ្ជបណ្ឌិតជាច្រើននាក់ ដើម្បីជួយធ្វើតេស្តកូវីដ១៩ លើប្រជាជន២៦លាននាក់នៅទីក្រុងសៀងហៃ
ដោយ

កងរំដោះប្រជាជនចិន​បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យខ្លួនបានបញ្ជូនបុគ្គលិកពេទ្យជាង ២ពាន់នាក់ ដែលត្រូវបានជ្រើសរើសពីកងទ័ព ទ័ពជើងទឹក និងកងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូនទៅកាន់ទីក្រុងសៀងហៃ។ ខេត្តជាច្រើនដូចជា ជាំងស៊ូ, សៀនចាង និងប៉េកាំង ក៏បានបញ្ជូនបុគ្គលិកថែទាំសុខភាព​ទៅកាន់ទីក្រុងសៀងហៃ ដោយមានការប៉ាន់ប្រមាណថាលើសពី ១ម៉ឺននាក់ ផងដែរ។

សូមជម្រាបថា៖ នេះគឺជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីបានដោះស្រាយការផ្ទុះឡើងដំបូងនៃជំងឺ កូវីដ-១៩ នៅក្នុងទីក្រុង Wuhan ដែលជាកន្លែងរកឃើញដំបូងនៃការផ្ទុះនៃមេរោគនេះនៅដើមឆ្នាំ ២០២០។ 

កាលពីថ្ងៃអាទិត្យ ទីក្រុងសៀងហៃ​បានរាយការណ៍ថា មានករណីឆ្លងប្រចាំថ្ងៃក្នុងស្រុកចំនួនជាង១ម៉ឺន​ករណី។ នេះគឺជាចំនួនករណីខ្ពស់បំផុតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ១៩​នៅក្នុងទីក្រុងនេះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២០។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន​ NIKKEI ។  

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឱ្យមានការទប់ស្កាត់សម្ទុះនៃការផ្ទុះរាលដាល​កូវីឌ១៩​ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងនោះផងដែរ កាលពីថ្ងៃទី ២ខែមេសា ឧបនាយករដ្ឋមន្ត្រីចិន​លោក ស៊ុន ឈុនឡាន ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅកាន់ទីក្រុងសៀងហៃ លោកក៏បានជំរុញឱ្យទីក្រុង "ត្រូវមានការតាំងចិត្ត និងមានផ្លាស់ប្តូរឲ្យបានឆាប់រហ័ស" ដើម្បីទប់ស្កាត់នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នឹងចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ព័ត៌មាន
នៅថ្ងៃទី ៦ ដល់ ១០ ខែមេសា ឆ្នាំ២០២២ នេះនឹងមានព្រឹត្តិការណ៍ពិព័រណ៍ រប្បធម៌ ទេសចរណ៍ និងកីឡា ដែលនឹងប្រារព្ធនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើ…

អេស៊ីលីដា បើកការិយាល័យទី២៦៣ នៅស្រុកឪរ៉ាល់ ដើម្បីជំរុញការផ្ដល់ជូនសេវាធនាគារកាន់តែទូលំទូលាយ

ព័ត៌មាន
ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀត គឺសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ដែលមានទីតាំងនៅ ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ