ទីក្រុងសៀងហៃនឹងកាត់បន្ថយពន្ធ

ទីក្រុងសៀងហៃនឹងកាត់បន្ថយពន្ធសរុប ២២ពាន់លានដុល្លារ សម្រាប់អាជីវកម្មរង ប៉ះពាល់ដោយសារកូវីដ១៩


ក្នុងកាលៈទេសៈនេះ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដ៏ខ្លាំងក្លា ទីក្រុងសៀងហៃ គ្រោងនឹងដាក់ចេញនូវគោលនយោបាយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារកូវីដ១៩ ដោយក្នុងនោះ រដ្ឋាភិបាលបានត្រៀមនឹងផ្ដល់នូវការកាត់បន្ថយបន្ទុកពន្ធ ដល់ក្រុមហ៊ុននានាដែលរងផលប៉ះពាល់ពីវិធានការបិទខ្ទប់ទីក្រុងនេះ ក្នុងតម្លៃសរុបដល់ទៅ ២២ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការរាយការណ៍ពីរ៉យទ័រ។
ទីក្រុងសៀងហៃនឹងកាត់បន្ថយពន្ធ

បើ​តាម​អាជ្ញាធរ​ទីក្រុង​សៀង​ហៃ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា នៅ​អំឡុង​ពេល​នៃ​ការ​រាតត្បាត​កូ​វី​ដ​១៩​ដ៏​អាក្រក់​នេះ ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ធើ​ណែ​ត​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​បញ្ចុះតម្លៃ​សេវា​អ៊ី​ន​ធើ​ណែ​ត​ទាប​ជាង​មុន និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នឹង​ផ្ដល់​នូវ​សេវា​ផ្ទុក​ទិន្នន័យ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​៣​ខែ​ផង​ដែរ​។

បន្ថែម​ពី​នេះ ក៏​នឹង​មានការ​ឧបត្ថម្ភ​ធន​គាំទ្រ​ដល់​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​លក់រាយ និង​ឧស្សាហកម្ម​ម្ហូបអាហារ  ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ បញ្ជូន​បុគ្គលិក​របស់​ពួក​គេ​មក​ធ្វើតេស្ដរ​កកូ​វី​ដ​១៩ ជា​ទៀងទាត់ និង​ផ្ដល់​ជូន​នឹង​ការ​ថែទាំ​សុខភាព​សម្រាប់​ពួក​គេ​ផង​ដែរ​។

រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឲ្យ​ធ្វើការ​បង្កើន​ការ​គាំទ្រ​ផ្នែក​ឥណទាន និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ការ​ផ្គត់​ផ្គង​ចំណីអាហារ ខណៈ​ដែល​ការ​គាំទ្រ​នេះ ក៏​នឹង​ផ្ដល់​ជូន​ដល់​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ពិ​ពណ៌​ផ្សេង​ៗ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ទីក្រុង​សៀ​ហៃ ត្រូវ​បាន​បិទ​ខ្ទប់​ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​នេះ ត្រូវ​បាន​ចាប់ផ្ដើម​អនុវត្ត​បិទ​ខ្ទប់ ចាប់ពី​ថ្ងៃ​ទី ២៨ ខែមីនា ដល់​ថ្ងៃ​ទី ១ ខែមេសា ដោយ​ការ​បិទ​ខ្ទប់​នេះ ធ្វើ​ឡើង​ផ្នែក​ខាងកើត​នៃ​ទីក្រុង ខណៈ​ដែល​ដំណាក់កាល​ទី​២ គឺ​បិទ​ខ្ទប់​នៅ​ផ្នែក​ខាងលិច​នៃ​ទីក្រុង ដោយ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ដល់ ៥ ខែមេសា​។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​និយាយ​ថា អំឡុង​ពេល​បិទ​ខ្ទប់ ការ​ដឹក​ជញ្ជូន​សាធារណៈ​នឹង​ត្រូវ​ផ្អាក ហើយ​ក្រុមហ៊ុន និង​រោងចក្រ​ត្រូវ​តែ​បញ្ឈប់​ប្រតិបត្តិការ ឬ​ធ្វើការ​ពី​ចម្ងាយ​។ 

សូម​បញ្ជាក់​ថា ចិន​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ បាន​រក​ឃើញ​នូវ​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដោយ​គិត​មក​ទល់​ពេល​នេះ ករណី​ឆ្លង​សរុប​សម្រាប់​ប្រទេស​ចិនដីគោក​ទាំងមូល​មាន​ជាង​១៤​ម៉ឺន​ករណី និង​ស្លាប់​សរុប​ជាង​៤​ពាន់​៦​រយ​នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិកររំពឹងថា មៀនប៉ៃលិននឹងមិនជួបបញ្ហាទីផ្សារដូចឆ្នាំមុនទេ

ព័ត៌មាន
ក្រុមកសិករដែលដាំមៀនប៉ៃលិន បានបង្ហាញក្ដីរំពឹងថា នៅពេលមៀនប៉ៃលិន អាចនាំចេញទៅកាន់ទីផ្សារចិន ផ្លែមៀនខ្មែរនឹងមិនប្រឈមបញ្ហាកកស្ទះ ដូចមុននោះទ…

ក្រសួងសាធារណការជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោយមានការយឺតយ៉ាវ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត បង្កើនល្បឿនសាងសង់របស់ខ្លួនបន្ថែម បន្ទាប់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ