នាវាយក្ស «Ever Given»ជាប់នៅព្រែកជីកស៊ុយអេ

ការជាប់កឿងរបស់នាវាយក្សនៅព្រែកជីកស៊ុយអេធ្វើឲ្យការដឹកជញ្ជូនទំនិញមួយចំនួនពីកម្ពុជាទៅអឺរ៉ុបយឺតយ៉ាវជិតកន្លះខែ


បើទោះបីជា នាវាយក្សមួយគ្រឿង ដែលបានជាប់កឿងនៅព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីប ត្រូវបានរំដោះរួចហើយក៏ពិតមែន ប៉ុន្តែបើតាមប្រធានសមាគមភ័ស្តុភារកម្ម និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា បញ្ហានេះ នឹងនៅតែធ្វើឲ្យការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប មានការពន្យារពេលប្រមាណពី ១០ទៅ១៥ថ្ងៃ។
នាវាយក្ស «Ever Given»ជាប់នៅព្រែកជីកស៊ុយអេកាលពីថ្ងៃ អង្គារទី២២​ ខែមីនា ឆ្នាំ២០២១ រូបភាព៖ Google Earth
ដោយ

ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡ​ក្រាម​ថា នៅ​ក្នុង​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មកនេះ មាន​កប៉ាល់​ប្រមាណ​ជិត ៤០០​គ្រឿង​ឯណោះ ដែល​បាន​កកស្ទះ​នៅ​ជិត​តំបន់​ព្រែកជីក​ស៊ុ​យ​អេ​នោះ ហើយ​ថ្វី​ត្បិត​តែ​កម្ពុជា មិន​មាន​កប៉ាល់​ដឹក​ជញ្ជូន​ទៅ​អឺរ៉ុប​ដោយ​ផ្ទាល់​មែន តែ​ទំនិញ​ដែល​កម្ពុជា​ដាក់​បន្ត​នៅ​កប៉ាល់​នៅ​ប្រទេស​សិង្ហ​បុរី ហុងកុង និង​ថៃ​ជាដើម ដើម្បី​អាច​ដឹក​បន្ត​ទៅ​កាន់​តំបន់​អឺរ៉ុប គឺ​អាច​នឹង​ត្រូវ​យឺតយ៉ាវ ឬ​ពន្យារពេល​ជិត​កន្លះ​ខែ​ទៀត ទើប​ទៅ​ដល់​តំបន់​អឺរ៉ុប ខណៈ​ដែល​មាន​កប៉ាល់​ខ្លះ​ត្រូវ​លុប​ជើង​ចេញដំណើរ ដោយ​លើក​ទៅ​ពេល​ក្រោយ​វិញ​ក៏​មាន​។

បែប​នេះ​ក្តី ឧកញ៉ា ស៊ិ​ន ច​ន្ធី បាន​គូសបញ្ជាក់​ថា ការ​កកស្ទះ​ទំនិញ​របស់​កម្ពុជា ដែល​ដឹក​ទៅ​អឺរ៉ុប​នោះ​មាន​ចំនួន​មិន​ច្រើន​នោះ​ទេ ដោយសារ​តែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ច្រើន​ជាង​ទៅ​អឺរ៉ុប​។

ប៉ុន្ដែ បញ្ហា​ធំ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុ​ជានា​ពេល​នេះ មិនមែន​រឿង​កប៉ាល់​ជាប់​កឿង​នៅ​ព្រែកជីក​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​ទាក់ទង​នឹង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ដែល​កំពុង​ឡើងថ្លៃ​ខ្លាំង ហើយ​មិន​មានការ​ថមថយ​ទាល់តែ​សោះ បូក​រួម​ទាំង​កង្វះខាត​ទូ​កុង​ទី​ន័​រ​សម្រាប់​ផ្ទុកទំនិញ​ថែម​ទៀត បាន​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន ជួប​វិបត្តិ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

សូម​ជម្រាប​ថា នាវា​យក្ស​បាន​ជាប់​កឿង​នៅ​ព្រែកជីក​ស៊ុ​យ​អេ ប្រទេស​អេ​ហ្ស៊ី​ប​នោះ​មានឈ្មោះ​ថា Ever Given មាន​ប្រវែង​ជាង ៤០០​ម៉ែត្រ ជាប់​គាំង​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍ ដោយសារ​ព្យុះ​ខ្សាច់​មួយ ក្រោយមក​ក៏​រលត់​ម៉ាស៊ីន ហើយ​ក៏​ត្រូវ​មក​កឿង​ទទឹង​ផ្លូវ​ទឹកតែ​ម្ដង​។ ក្រោយ​ពី​ជាប់​កឿង​រយៈពេល​៦​ថ្ងៃ កប៉ាល់​យក្ស​មួយ​នេះ ត្រូវ​បាន​រំដោះ​ចេញ​បាន​ហើយ នៅ​ថ្ងៃ​ទី​២៩ ខែមីនា ម្សិលមិញ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាមួយដើមទុន២០០លានដុល្លារគម្រោងធានាឥណទាននឹងជួយបង្កើនលទ្ធភាពនិងកាត់បន្ថយហានិភ័យដល់ធនាគារ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៩ មីនា បានដាក់ឲ្យប្រើប្រាស់នូវគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាជាមួ…

តើការនាំចេញស្រូវទៅវៀតណាមកើនឡើងខ្លាំងអាចប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាដែរទេ?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថ្មីៗនេះថា កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមដល់ទៅជាង ១លានតោន នៅរយៈពេលត្រឹមតែប្រមាណ ៣ខែ ប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ