ការវិនិយោគអចលនទ្រព្យ

គួរខ្ចីលុយធនាគារវិនិយោគអចលនទ្រព្យទេ នៅអំឡុងពេលកូវីដ-១៩ នេះ?


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា នៅអំឡុងពេលមានមេរោគត្បាតកូវីដ-១៩ បាននិងកំពុងបន្ដរាលដាលជាសកលនេះ វាក៏ជាឱកាសល្អមួយដែរ បើអ្នកមានលទ្ធភាព ធនធានក្នុងការវិនិយោគ។ ប៉ុន្ដែ ស្ថិតក្នុងកាលៈទេសៈនេះ បើអ្នកស្ទើរលទ្ធភាព ឬស្ទើរដើមទុន តើអ្នកគួរតែហ៊ានប្រថុយខ្ចីប្រាក់ពីធនាគារ ដើម្បីទិញអចលនទ្រព្យវិនិយោគដែរទេ?
អចលនទ្រព្យ​នៅ​កម្ពុជា
ដោយ

អ្នកជំនាញ​បានអះអាង​ថា គ្រប់ការ​វិនិយោគ រកស៊ី​ទាំងអស់​តែងតែ​មានការប្រថុយ​ប្រថាន មាន​ហានិភ័យ ពិសេស​ការវិនិយោគ​អចលនទ្រព្យ​តែម្ដង ប៉ុន្ដែ អ្វីដែល​សំខាន់ គឺយើង​ត្រូវដឹងច្បាស់​ពីខ្លួនឯង ប្រភពចំណូល​របស់ខ្លួន និងសិក្សាពី​ទីផ្សារ​ឲ្យបាន​ច្បាស់លាស់។

នៅក្នុងបទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ខេមបូណូមីស កាលពីពេល​ថ្មីៗ​នេះ ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ចំពោះការ​វិនិយោគ​អលនទ្រព្យ យើង​មិនអាច​រង់ចាំ​មាន​ឱកាស​ល្អ ១០០% ទើបវិនិយោគ​នោះទេ អ្វីដែល​សំខាន់​ត្រូវរក​អ្នកជំនាញ​ប្រឹក្សាយោបល់ ឬត្រូវចេះ​គ្រប់គ្រង​ហានិភ័យ​បាន​ដោយ​ខ្លួនឯង។

ជុំវិញនឹងការវិនិយោគ​អចលនទ្រព្យ​នេះដែរ លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real estate  បាន​បញ្ជាក់ដែរថា អ្នកវិនិយោគ​គួរតែ​មាន​ចំណេះដឹង ព័ត៌មានទីផ្សារអចលនវត្ថុ​ក្នុងដៃ​ច្បាស់លាស់ មានបទពិសោធន៍ និងយុទ្ធសាស្រ្ត​ផងដែរ មុននឹង​ខ្ចីលុយ​ពីធនាគារ ដើម្បី​វិនិយោគ​លើអចលនទ្រព្យ​នៅអំឡុង​ពេល​នេះ ។

បើតាមអ្នកជំនាញ​ទាំង​២នេះ បើទោះបីជា​ការផ្ទុះ​រីករាលដាល​នៃជំងឺ​កូវីដ-១៩ បានធ្វើឲ្យ​វិស័យអចលនទ្រព្យ​មានការធ្លាក់ចុះ​ខ្លះ​ក៏ពិតមែន ប៉ុន្តែ​ទាំង​ឧកញ៉ា ចេង ខេង និង​លោក សន សៀប សុទ្ធតែ​អះអាងថា ឱកាស​តែងតែ​មាននៅ​ក្នុងវិបត្តិ។ 

ជុំវិញទៅនឹងការវិនិយោគ​លើអចលនទ្រព្យ​នេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជា​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ល្បីល្បាញ​នៅកម្ពុជា ធ្លាប់បាន​បញ្ជាក់ថា ការខ្ចីលុយ​ធនាគារ​មកវិនិយោគ​ដូចជាទិញផ្ទះ​ ឬដី ដើម្បីជួល​បន្ដ ឬធ្វើអាជីវកម្ម វាគឺជា​ការវិនិយោគ​មួយ​ឆ្លាតវៃ ក៏ប៉ុន្ដែ បើ​វិនិយោគដោយ​ខ្ចីលុយ​ធនាគារ យកទៅទិញ​ដីទុកចោល​រង់ចាំ​ចំណេញវិញ វាគឺជារឿង​ប្រថុយ​ប្រថានខ្លាំង​ណាស់។ ដូច្នេះ អ្នក​វិនិយោគ ត្រូវគិតគូរឲ្យ​បានច្បាស់លាស់​មុននឹង​សម្រេចិត្ត​វិនិយោគលើអចលនទ្រព្យ​ណាមួយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបន្ថែមលុយលើការផលិតបន្ទះឈីបកាន់តែច្រើន ក្រោយអាមេរិកប្រកាសលែងចង់ពឹងពាក់ខ្លួន

ព័ត៌មាន
ប្រទេសចិនបានសន្យាថា ខ្លួននឹងបង្កើនការចំណាយ និងជំរុញការស្រាវជ្រាវក្នុងផលិតកម្មបន្ទះឈីបទំនើប និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅ៥ ឆ្ន…

តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?

ព័ត៌មាន
ប្រធានសមាគមវារីវប្បកម្មកម្ពុជា អះអាងប្រាប់ខេមបូណូមីសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការត្រីក្នុងស្រុក ដោយមិនចាំបាច់នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ