វៀតណាម-យុទ្ធនាការ​សម្អាត​ចិញ្ចើម​ផ្លូវ

បង​ធំ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ហូជីមិញ​ទទួល​សារ​គំរាម​សម្លាប់


មន្ត្រី​សាលាក្រុង​ហូជីមិញ ដែល​ដឹកនាំ​យុទ្ធនាការ​សម្អាត​ចិញ្ចើម​ផ្លូវក្នុងក្រុង និយាយ​ថា លោក​បាន​ទទួល​សារ​ជា​អក្សរ និងការ​ហៅ​ទូរស័ព្ទ​ចូល​ពី​លេខ​មិន​តិច​ជាង ៦​ខ្សែ​ទេ ដែល​គំរាម​សម្លាប់​រូប​លោក។
អនុប្រធាន​ស្រុកទី១ នៃក្រុង​ហូជីមិញ លោក ទាន់ ង៉ុក ហាយ។ រូបភាព៖ VN Express
ដោយ

លោក ទាន់ ង៉ុក ហាយ អនុប្រធាន​ស្រុក​ទី១ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម ឲ្យ​រហ័សនាម​ថា «បង​ធំ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ» ហើយ​មន្ត្រី​រូប​នេះ​បាន​និង​កំពុង​ប្រើ​កណ្ដាប់​ដៃ​ដែក ដើម្បី​ផាក​ពិន័យ​និង​ដាក់​ទោស​ដល់​អ្នក​រំលោភ​ចិញ្ចើម​ផ្លូវ។

ប៉ុន្តែ ការងារ​បោស​សម្អាត​អ្នក​លក់ដូរ​រំលោភ​ចិញ្ចើម​ផ្លូវ​ក៏​ទទួល​បាន​ការគាំទ្រ​ច្រើន​លើស​លប់​ដែរ ដោយ​លោក​ ទាន់ ង៉ុក ហាយ ប្រាប់​អ្នក​កាសែតថា តាំង​ពី​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ​មក​ លោក​ទទួល​បាន​សារ​ជាង ៣ពាន់​សារ ដែល​គាំទ្រ​ដល់​ការ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ។ 

ថ្មីៗ​នេះ កាសែត​ក្នុង​ស្រុក​វៀតណាម​បាន​ចុះ​ផ្សាយ​ថា មន្ត្រី​ដឹកនាំ​យុទ្ធនាការ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​រូប​នេះ បាន​ទាំង​ស្នើ​ឲ្យ​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ភោជនីយដ្ឋាន​របស់​ម្ដាយ​ក្មេក​របស់​លោក ដែល​​គេ​សង្ស័យថា បាន​បង្ហូរ​ទឹក​សម្អុយ​​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ឲ្យ​មន្ត្រី​ផាក​ពិន័យ​ បើ​រក​ឃើញ​ថា​មាន​កំហុស​មែន​នោះ៕




អត្ថបទបន្ទាប់


នៅ​អាស៊ី ប្រទេស​៣​​ជាប់​ក្នុង​បញ្ជី​ប្រទេស​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក​ទាំង​២០

ព័ត៌មាន
គេហ​ទំព័រ​ដែល​សរសេរ​អំពី​ការធ្វើ​ដំណើរ​ដ៏​ល្បី​មួយ ឈ្មោះ Rough Guides បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ស្ទង់​មតិ​ឆ្នាំ២០១៤​របស់​ខ្លួន ដើម្បី…

ថៃ​ចុះ​កិច្ច​សន្យា​​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន

ព័ត៌មាន
ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ២ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៥៧​លាន​ដុល្លារ​អាមេរិក ជាមួយ​សហគ្រាស​រដ្ឋ​ចិន សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ