ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត១០០%

តើកត្តាអ្វីខ្លះជំរុញឲ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត ១០០% នៅត្រីមាសទី១ឆ្នាំនេះ?


ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំ២០២៣នេះ ពោលគឺមានដល់ទៅជិត ៦៦ពាន់លានរៀល ឬស្មើនឹងប្រមាណ ១៦លានដុល្លារ កើនឡើងដល់ទៅប្រមាណ ១០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យកំពង់ផែដ៏ធំបំផុតរបស់កម្ពុជាមួយនេះ សម្រេចបានកំណើនប្រាក់ចំណេញខ្ពស់យ៉ាងដូច្នេះ?
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត១០០%
ដោយ

តាមរបាយការណ៍ប្រចាំត្រីមាសទី១ របស់កំពង់ផែ​ស្វយ័តព្រះសីហនុ​ បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កំពង់ផែ​ស្វយ័តព្រះសីហនុ​សម្រេចបាន​ប្រាក់ចំណូលសរុបជាង​ ៧៧ពាន់លានរៀល ឬស្មើនឹងប្រមាណជិត ២០លានដុល្លារអាមេរិក កើនឡើងជាង១៤% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ខណៈប្រាក់ចំណេញសុទ្ធ​វិញបានហក់ឡើងដល់ទៅ​ប្រមាណជិត ​៦៦ពាន់លានរៀល មានការកើនឡើងប្រមាណ ១០០%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុ។ តាមការបញ្ជាក់របស់កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ការកើនឡើងនៃចំណូលនេះដែរ ដោយសារតែ​មានការចំណេញពីទ្រព្យសកម្ម ដែលចាត់ថ្នាក់ជាទ្រព្យសំរាប់លក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដីចំនួន០១ កន្លែង ដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើចំណេញប្រតិបត្តិការ និងចំណេញសុទ្ធក្រោយបង់ពន្ធមានការកើនឡើងបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ទោះយ៉ាងណា របាយការណ៍ក៏បានគូសបញ្ជាក់ថា បរិមាណទំនិញ និងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការថយចុះដែរនៅត្រីមាសទី១ឆ្នាំនេះ។

បើតាមឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះហនុ មានក្រុមហ៊ុនដឹកជញ្ជូនចំនួន១២ និងកប៉ាល់ចំនួន១៦គ្រឿងក្នុងមួយសប្ដាហ៍ ដែលបានចូលដឹកទំនិញចេញចូលទៀតទាត់។ ទោះយ៉ាងណា សមត្ថភាពកំពង់ផែបច្ចុប្បន្ននេះ គឺអាចឲ្យកប៉ាល់តែប្រហែល១៨% ប៉ុណ្ណោះ នៃចំនួនកប៉ាល់សរុបនៅក្នុងតំបន់អាចចូលចតបាន។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍសមត្ថភាពកំពង់ផែនេះ ដើម្បីអាចឲ្យកប៉ាល់ធំៗអាចចូលចតបាន ហើយវានឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រកាន់តែថយចុះថែមទៀត។

សូមជម្រាបថា តាមរយៈរបាយការណ៍ពីកំពង់ស្វយ័តក្រុងព្រះសីហនុ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះមានកំណើនជាង ១០% ហើយបើគិតក្នុងឆ្នាំ២០២២ កំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះ មានជាង ២,៤%។ ក្នុងនោះ ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកមានច្រើនជាងគេបំផុត បន្ទាប់មកគឺសហភាពអឺរ៉ុប ប្រទេសចិន និងបណ្ដាប្រទេស និងដែនដីផ្សេងៗទៀត៕




អត្ថបទបន្ទាប់


ពលរដ្ឋកម្ពុជាជាង ៤០ម៉ឺននាក់បានចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស កើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកម្ពុជាសរុប ដែលបានចេញទៅក្រៅប្រទេសមានចំនូនរហូតដល់ជាង ៤០ម៉ឺនន…

ប្រធានធនាគារចិនធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ចំពេលមានការប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិក

ព័ត៌មាន
កាលពីថ្ងៃព្រហស្បតិ៍ ធនាគារចិនបានបោះជំហានឆ្ពោះទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងដែលមានការប្រជែងគ្នាផ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ