ដីធ្លីក្នុងខេត្តព្រះសីហនុ

តើគណៈកម្មការគ្រប់គ្រង និងប្រើប្រាស់ដី នឹងរួមចំណែកជួយអភិវឌ្ឍខេត្ត​ព្រះសីហនុកម្រិតណា?


អ្នកជំនាញនិងអ្នកជំនួយសុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងការជួយដោះស្រាយបញ្ហាអភិវឌ្ឍន៍នានា ដែលបាននិងកំពុងជាប់គាំងនៅខេត្តនេះ។ គណៈកម្មាធិការ ដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងនេះ ក៏នឹងចូលរួមចំណែកជួយរក្សាលំនឹងតម្លៃអចលនវត្ថុនៅខេត្តជាប់មាត់សមុទ្រនេះផងដែរ។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា គណៈកម្មាធិការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយ និងដោះស្រាយបញ្ហាវិវាទដីធ្លី ដែលបានកើតឡើងពីបញ្ហាដីឡើងថ្លៃកន្លងមក។ ហើយវាក៏នឹងដើរតួក្នុងការជួយសម្របសម្រួល និងជំរុញការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដែលជាប់គាំងដោយសារបញ្ហាទំនាស់ដីធ្លីផងដែរ។

អ្នកជំនាញរូបនេះ អះអាងថា ប្រសិនបើរាជរដ្ឋាភិបាលបែងចែកឲ្យបានច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន និងគ្រប់គ្រងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ វាមិនត្រឹមតែជួយកាត់បន្ថយបញ្ហាទំនាស់ដីធ្លីប៉ុណ្ណោះទេ ថែមទាំងអាចពន្លឿនការអភិវឌ្ឍលើវិស័យនានាក្នុងខេត្តជាប់មាត់សមុទ្រនេះទៀតផង។ 

កញ៉ា លឹម ហេង កត់សម្គាល់ឃើញថា បញ្ហាទំនាស់ដីធ្លីបានកើតមានឡើងជាបន្តបន្ទាប់កាលពីពេលកន្លងទៅក្រោយតម្លៃដីធ្លីនៅខេត្តព្រះសីហនុបានហក់ឡើងខ្ពស់ បន្ទាប់ពីមានវត្តមានវិនិយោគិនចិនសម្រុកមកវិនិយោគនៅខេត្តនេះ។ កត្តានេះបានធ្វើឲ្យគម្រោងវិនិយោគមួយចំនួនត្រូវបានជាប់គាំង។

ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាជឿជាក់ថា ក្រោយបង្កើតឲ្យមានគណៈកម្មាធិការខាងលើ វានឹងធ្វើឲ្យការប្រើប្រាស់ដីនៅក្នុងខេត្តព្រះសីហនុកាន់តែមានភាពត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ តាមរយៈគណៈកម្មាធិការនេះដែរ វានឹងជួយឲ្យតម្លៃដីធ្លីអចលនទ្រព្យនៅតំបន់ខ្លះ ក្នុងខេត្តនេះកើនឡើងកាន់តែខ្ពស់ និងជួយរក្សាលំនឹងតម្លៃដីធ្លីជាដើម។

សម្រាប់លោក ច្រឹក សុខនីម ការបង្កើតគណៈកម្មាធិការនេះ វាបង្ហាញពីការយកចិត្តទុកដាក់ និងទស្សនៈរបស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍ និងរក្សាតម្លៃដីធ្លីនៅខេត្តព្រះសីហនុ នាពេលអនាគត។ 

គួររំលឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយសម្រេចបង្កើតគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គណៈកម្មាធិការ ដែលមានសមាជិកភាគច្រើនជាំថ្នាក់ដឹកនាំក្រសួងនេះ មានតួនាទីដឹកនាំ និងសម្របសម្រួលអន្តរក្រសួងស្ថាប័នក្នុងការរៀបចំគោលនយោបាយ និងគ្រប់គ្រងការប្រើប្រាស់ដីធីដើម្បីអភិវឌ្ឍន៍ខខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធនាការ​កៀរគរ​ថវិកា​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាម​បណ្តាញ​ធនាគារវីង

ព័ត៌មាន
ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធ…

អ្នកដាំទុរេននៅត្បូងឃ្មុំថាឆ្នាំនេះទុរេនបានផលច្រើន និងមានទីផ្សារល្អ ទោះបីមានកូវីដ-១៩រាតត្បាត

ព័ត៌មាន
ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​កំពុង​មានការដាំដុះទុរេន​ច្រើន​គួរសមដែរ ធៀបនឹងខេត្ត​ផ្សេងទៀត​នៅកម្ពុជា ដូចជានៅកំពត បាត់ដំបង ពោធិ៍សាត់ និងកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ