ការអភិវឌ្ឍ​ខេត្តព្រះសីហនុ

អភិបាលខេត្តអះអាងថា ខេត្តព្រះសីហនុនឹងកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន


អភិបាលខេត្តព្រះសីហនុ បានអះអាងថា ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ កាន់តែទាក់ទាញ ក៏ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងប្លង់មេអភិវឌ្ឍច្បាស់លាស់ ក្នុងការប្រក្លាយខេត្តជាប់មាត់សមុទ្រមួយនេះ ប៉ូលសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អះអាងថា​ នៅក្នុង​​រយៈពេល៣​សប្តាហ៍​ចុងក្រោយនេះ ខេត្តព្រះសីហនុ​ទទួលបាន​ចំនួនភ្ញៀវទេសចរ​ក្នុងស្រុក​បានទៅធ្វើ​ដំណើរកម្សាន្ត​​​មានចំនួនកើន​ឡើងគួឲ្យ​កត់សម្គាល់។ កំណើនភ្ញៀវក្នុងស្រុក​នាពេលនេះ ​គឺវាស្របពេល​​ជាមួយ​រាជរដ្ឋាភិបាល​ជា​ពិសេស​គណៈកម្មការ​​ជាតិអភិវឌ្ឍន៍​តំបន់ឆ្នេរ រួមជាមួយ​​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានជំរុញ​ការងាររៀបចំ​ឆ្នេរ​ឲ្យមានលំហរឆ្នេរ​សាធារណៈមានចំងាយឆ្ងាយជាងមុន និងធំទូលាយ។

ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ​លើកឡើង​ដូច្នេះនៅ​ក្នុងសន្និសីទ​សារព័ត៌មាន​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​នាពេល​ថ្មីៗ​នេះ។ បើតាម​ឯកឧត្តម គួច ចំរើន​ មកដល់ពេលនេះ​រដ្ឋបាលខេត្ត ​និងគណៈកម្មការ​ជាតិអភិវឌ្ឍន៍ តំបន់ឆ្នេរ​បាននឹង​កំពុងជំរុញ​អភិវឌ្ឍ​ឆ្នេរសាធារណៈ​មានប្រវែង​ ​វែងជាងមុន​​ដែលរាប់គិត​​ចាប់ឆ្នេរ​អូរ​ឈើទាល​ រហូតដល់ឆ្នេរ ជំទាវម៉ៅ ​គឺមានលំហ​ឆ្នេរ​សាធារណៈជាង ៩.២០០​ម៉ែត្រ ដែលបង្ក​លក្ខណៈ​​កាន់តែល្អ​ប្រសើរ​ដល់ភ្ញៀវ។

ឯកឧត្តមបន្តទៀតថា ជាមួយនឹងការអភិវឌ្ឍ​ខេត្តនេះ​រដ្ឋាភិបាល​ខេត្តកំពុង​ខិតខំប្រឹងប្រែង​អភិវឌ្ឍផ្លូវ​ចំនួនជាង ៣០ ខ្សែនៅក្នុងខេត្ត​ដើម្បីទាក់ទាញ​​​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ព្រមទាំង​អ្នកវិនិយោគ​ពីក្រៅប្រទេស​ឲ្យចូលមក​បណ្តាក់ទុន​បានកាន់​តែច្រើន ហើយដោយសារ​ការកសាង​ផ្លូវ៣៤ខ្សែ​នេះជាការ​ផ្តល់សក្តានុពល​បន្ថែម សម្រាប់ការ​តភ្ជាប់ពីឆ្នេរ​មួយទៅឆ្នេរមួយ​ទៀតយ៉ាងងាយស្រួល។

សូមជម្រាបថា បច្ចុប្បន្នខេត្ត​ព្រះសីហនុ​មានកោះ​សរុប ៣២ ក្នុងនោះកោះសង្សារ កោះក្របី និងកោះឫស្សី កំពុងដំណើរការ​អាជីវកម្ម ខណៈរដ្ឋាភិបាល​ក៏កំពុង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ចំនួន ៩ នៅក្នុងខេត្តនេះ ហើយក្រៅពី​នេះខេត្តនេះក៏មានឆ្នេរស្រស់​ស្អាតជាង ១០ ទៀតនៅ​តាមបណ្តា​កោះផងដែរ។

និងបើតាមការ​បញ្ជាក់​របស់​ឯកឧត្តម គួច ចំរើន គិតចាប់ពីឆ្នាំ ​១៩៩៤ រហូតដល់​ពេលនេះ ខេត្តព្រះសីហនុ​មានក្រុមហ៊ុន​ចំនួន​ ២០ បានមកវិនិយោគលើគម្រោង​អភិវឌ្ឍន៍​លើកោះ និងឆ្នេរសមុទ្រ​នៅលើផ្ទៃដីសរុប​ ១១ ៦៣៧ ហិកតា ដោយមានទុន​វិនិយោគ​ជិត ៤ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម ប្រាប់ឲ្យវិស័យឯកជន ក្ដោបក្ដាប់ឱកាសវិនិយោគដាំដុះដំណាំចេកបន្ថែម ដើម្បីនាំចេញទៅចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវដល់វិស័យឯកជន ឲ្យបន្ដវិនិយោគបន្ថែមទៀត លើការដាំដុះដំណាំចេកដើម្បីនាំចេញផ្ទាល់ទៅកាន…

CDC អនុម័តគម្រោងរោងចក្រស្រាបៀរថ្មីមួយទៀតហើយ តម្លៃ ៨៧ លានដុល្លារ

ព័ត៌មាន
នៅថ្ងៃទី ១០ ខែមិថុនា ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានផ្សព្វផ្សាយអំពីការអនុម័តគម្រោងរោងចក្រផលិតស្រាបៀរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ