តន្ដ្រី

សាលាដូរតន្ដ្រី Simphony បើកសាខានៅផ្សារអ៊ីអន២ ដោយមានបង្រៀនឧបករណ៍ភ្លេងខ្មែរ


សាលាដូរតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី (Simphony) នឹងបើកសាខាមួយទៀតនៅផ្សារអ៊ីអន២ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ដើម្បីពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលផ្នែកតន្ដ្រីនិង សិល្បៈដល់កុមារកម្ពុជា។ អ្នកស្រី ហ៊ុន ជាឡេង នាយិកាសាលាតន្ដ្រី និង សិល្បៈ ស៊ីមហ្វូនី ដែលជាសាលាបណ្ដុះបណ្តាលតន្ដ្រីដល់កុមារកម្ពុជាដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា លក្ខណៈពិសេសនៅសាខាថ្មីនេះ គឺសាលាបានបញ្ចូលនូវការបង្រៀនឧបករណ៍ភ្លេងខ្មែរបុរាណ មានលក់ឧបករណ៍ភ្លេង និងសៀវភៅភ្លេងគ្រប់ប្រភេទទៀតផង។
អ្នកស្រី ហ៊ុន ជាឡេង នាយិកាសាលាតន្ដ្រី និង សិល្បៈ ស៊ីមហ្វូនី
ដោយ
អំពី simphony music

អ្នកស្រី ហ៊ុន ជាឡេង មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំណុចពិសេសសាខាថ្មីនេះ គឺយើងមានសាស្ដ្រាចារ្យបង្រៀនភ្លេងខ្មែរបុរាណ មិនមែន មាន តែឧករណ៍ភ្លេងមកពីបស្ចឹមប្រទេសនោះទេ។ មួយទៀត យើងមានសាលសម្រាប់ឲ្យកូនសិស្សបញ្ចេញសមត្ថភាព និង មានការរចនាម៉ូដប្លែកពីសាខាបឹងកេងកង១»។ 

អ្នកស្រី ហ៊ុន ជាឡេង រំពឹងថា សាខាថ្មីនៅផ្សារអ៊ីអន២នេះ នឹងមានសិស្សចូលរៀនច្រើន ពីព្រោះ សាលា ដូរតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី មានសាស្ដ្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំ និងមានកម្មវិធីសិក្សាស្របតាមស្ដង់ដាអន្ដរជាតិ ព្រមទាំងមានទីតាំងសាលានៅជិតទីប្រជុំជនខណ្ឌសែនសុខ ដែលជាតំបន់សម្បូរលំនៅឋានទៀតផង។

សូមបញ្ជាក់ថា សាលា Simphony បានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម៉្លេះ ដើម្បីធ្វើជាថ្នាលបណ្ដុះ សិល្បករ និងតន្ត្រីករវ័យក្មេងៗនៅកម្ពុជា ដោយមានសាស្ដ្រាចារ្យសុទ្ធសឹងមានបទពិសោធន៍ ក្នុងការ បង្រៀនរយៈពេល១០ឡើងទៅ ដែលមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី អាមេរិក តៃវ៉ាន់ ហ្វីលីពីន អង់គ្លេស ស្លូវ៉ាគី និងបារាំង។ សាលាតន្ត្រី Simphony ទីតាំងទីមួយស្ថិតនៅផ្ទះលេខ ២៤៣ ផ្លូវ ៥១ (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនងទំនងទូរស័ព្ទលេខ៖ ០១២ ៩០០ ៥៨៣,០២៣ ៧២៧ ៣៤៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបអ៊ីអន២ បើកសម្ពោធនៅថ្ងៃទី ៣០ឧសភា ខាងមុខនេះហើយ

ព័ត៌មាន
ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក នឹងបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុនខាងម…

ជិត៥ខែ ឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៦៥០លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេលជិត៥ខែដំបូង ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគទៅឲ្យក្រុមហ៊ុនចំនួនជាង៥…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ