ព្យាករណ៍សេដ្ឋកិច្ចសិង្ហបុរីឆ្នាំ២០២០

ស្ថាប័នរូបិយវត្ថុសិង្ហបុរីទម្លាក់ការព្យាករសេដ្ឋកិច្ចសិង្ហបុរីដល់ដក ៥,៨% ក្នុងឆ្នាំនេះ


បើតាមការស្ទង់មតិ ដែលរៀបចំឡើងដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលចេញលទ្ធផលនៅក្នុងថ្ងៃនេះផ្ទាល់តែម្តង បានបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះដល់ដក ៥,៨% ដោយសារតែវិបត្តិមេរោគកូវីដ-១៩។ នេះបើតាមការចេញផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មានអន្តរជាតិ Channel News Asia។
សាំងហ្គាពួរបាត់ភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលវីរុសកូរ៉ូណា (រូបភាព៖ CNA)
ដោយ

អ្នកឆ្លើយតប​ទៅនឹងការ​ស្ទង់មតិ​ជាច្រើននាក់ បង្ហាញពី​អារម្មណ៍​អវិជ្ជមាន ចំពោះគោលដៅ​ទស្សនវិស័យ​នៃភាពរីក​ចម្រើន​របស់​សេដ្ឋកិច្ចជាតិ ដោយសារតែ​ជម្ងឺ​ដ៏កាច​សាហាវនេះ បានវាយ​ប្រហារ​គ្រប់វិស័យ ដូចជា វិស័យលក់ដុំ និងរាយ វិស័យ​បដិសណ្ឋាកិច្ច និងសេវាកម្ម​ម្ហូបអាហារ​ជាដើម។

សម្រាប់វិស័យសំណង់ ក៏ត្រូវបាន​ប៉ាន់ប្រមាណ​ថា អាចនឹងធ្លាក់ចុះ​ ១១% នៅក្នុងឆ្នាំនេះ ហើយចំពោះ​ការនាំចេញ​ផលិតផល​ទាំងអស់ លើកលែង​តែប្រេងឆៅ ក៏មិន​មានកំណើន​នោះដែរ។

ទោះយ៉ាងណា អំឡុងពេល​នៃវិបត្តិនេះ​ សិង្ហបុរី ក៏រំពឹងធ្វើ​បានល្អ​នៅក្នុងវិស័យ​មួយចំនួន​ផ្សេងទៀត ដូចជា វិស័យឧស្សាហកម្ម​ផលិត និង វិស័យហិរញ្ញវត្ថុ​និងធានា​រ៉ាប់រង ដែលអាច​នឹងមាន​កំណើន ២% ទៅ ៣%។

នៅក្នុងការស្ទង់មតិនេះ​ វិបត្តិមេរោគកូវីដ១៩ ត្រូវបាន​ជ្រើសរើសជា កត្តាប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិ​ខ្លាំងជាងគេ ហើយបញ្ហា​គ្មានការងារធ្វើ និងជម្លោះ​ពាណិជ្ជកម្ម ក៏ជាក្តីកង្វល់​ផងដែរ។

គួររម្លឹកដែរថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី ក៏ធ្លាប់បាន​ធ្វើការព្យាករពី ទំហំសេដ្ឋកិច្ច ថាអាច​នឹងធ្លាក់​ចុះចន្លោះ​ពី ៤% ទៅ ៧% នៅក្នុងឆ្នាំ ២០២០នេះ តែយ៉ាងណា សេដ្ឋកិច្ចសិង្ហបុរី ត្រូវ​បានគេ​រំពឹងថា នឹងងើបឡើង​វិញដល់ ៤% នៅក្នុងឆ្នាំ ២០២១ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលគ្រួសារប្រជាជនថៃ អាចនឹងកើនឡើងលើស ៨០% នៃ GDP ដោយសារវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានព្រមានថា វិបត្តិមេរោគកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បំណុលប្រជាជនថៃ ដោយក្នុងនោះ បំណ…

ស្ពានថ្មើរជើងស្ដុបសន្ធរមុខ នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរ

ព័ត៌មាន
សាលារាជធានីភ្នំពេញគ្រោងនឹងបើកឲ្យដំណើរការស្ពានថ្មើរជើងដែលមានទីតាំងនៅស្តុបសន្ធរមុខ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរដាក់ឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ