កូវីដ-១៩ នៅសិង្ហបុរី

សិង្ហបុរីជា​ប្រទេស​អាស៊ានដំបូងគេ​ ដែល​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ​អាយុពី១២ឆ្នាំ ដល់១៥ឆ្នាំ


ក្នុងក្របខ័ណ្ឌ​ប្រទេស​សមាជិក​អាស៊ាន សិង្ហ​បុរី​ជាប្រទេស​ដំបូង​គេ​ហើយ​ដែល​បានអនុម័ត​ការប្រើប្រាស់​វ៉ាក់សាំងកូវីដ-១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​និង​អាល្លឺម៉ង់ Pfizer-BioNTech ទៅ​លើ​កុមារ​អាយុពី១២ឆ្នាំ ដល់ ១៥ឆ្នាំ ហើយ​កុមារ​សិង្ហបុរី​អាចចាក់វ៉ាក់សាំងនេះ ចាប់ពីសប្ដាហ៍នេះទៅ ។
ក្រុមហ៊ុនអាមេរិក Pfizer ដាក់ស្នើឲ្យជប៉ុនអនុម័តថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន
ដោយ

សារព័ត៌មាន​សិង្ហបុរីបាន​ផ្សាយនៅថ្ងៃអង្គារ (ទី១៨ ខែឧសភា) នេះ ថា ចាប់ពីថ្ងៃទី១៩ ឧសភា ទៅ កុមារសិង្ហបុរី​ដែលមានអាយុពី១២ឆ្នាំ ដល់​ ១៥ឆ្នាំ អាច​ចាក់វ៉ាក់សាំង​ Pfizer-BioNTech បាន​ហើយ ។ ហើយវ៉ាក់សាំង Pfizer នេះ ក៏នឹង​ចាក់​ឲ្យ​ក្រុមមនុស្ស​ចាស់វ័យពី៤០ឆ្នាំ ដល់ ៤៤ឆ្នាំ ផងដែរ ។ នេះ​បើតាម​ការ​ប្រកាស​ឲ្យ​ដឹងពី​ក្រសួង​សុខាភិបាល​សិង្ហបុរី ។ 

កន្លងមក វ៉ាក់សាំង​ Pfizer-BioNTech គឺ​ចាក់បានសម្រាប់តែមនុស្ស​ដែលមាន​អាយុ​ចាប់ពី១៦ឆ្នាំ​ឡើងទៅ ។ ចំណែក​វ៉ាក់សាំងមួយ​ប្រភេទទៀត ឈ្មោះ Moderna ចាក់​បាន​​សម្រាប់​មនុស្ស​ដែលមាន​អាយុចាប់ពី​១៨ឆ្នាំ​ឡើងទៅ ។ 

វ៉ាក់សាំង Pfizer-BioNTech នេះ ក៏ត្រូវបាន​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​កុមារអាយុពី១២ឆ្នាំ ដល់ ១៥ឆ្នាំផងដែរ ហើយ​នៅទីនោះ អាជ្ញាធរ​អាមេរិក​បាន​ចាប់ផ្ដើម​រួចហើយ ក្នុងការចាក់វ៉ាក់សាំង​ប្រភេទ​នេះ​ដល់​កុមារ ។ 

នៅក្នុង​ប្រទេសសិង្ហបុរី គិតត្រឹមថ្ងៃទី១៧ ខែឧសភា សិង្ហបុរី​ចាក់វ៉ាក់សាំង​បានចំនួន ៣,៤​លានដូស​ហើយ ឲ្យ​ប្រជាជន​របស់​ផង់ខ្លួន ហើយ​មានប្រជាជន​យ៉ាង​តិចណាស់ ១,៤លាន​នាក់ ដែល​បាន​ទទួល​វ៉ាក់សាំង​ដូស​ទីពីររួចហើយ ។ 

ទន្ទឹមនឹងនេះដែរ ដើម្បី​ឲ្យ​ប្រជាជន​កាន់តែច្រើន​នាក់បានទទួលវ៉ាក់សាំង​ដូស​ទីមួយ អាជ្ញាធរ​សិង្ហបុរី​បាន​ប្រកាស​ថា ខ្លួន​នឹងពន្យារពេល​ចន្លោះ​ពី​ការចាក់ដូសទីមួយ និងដូសទីពីរ ពី ៣ ទៅ ៤សប្ដាហ៍ ទៅដល់​ ៦ ទៅ ៨សប្ដាហ៍វិញ ដែលមានន័យថា ពី ៦ ទៅ ៨សប្ដាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១រួច ទើប​ប្រជាជន​អាច​ចាក់​ដូស​ទី២ បាន ៕ (ប្រភព៖ CNBC, CNA) 




អត្ថបទបន្ទាប់


ថ្មីទៀតហើយពី អេស៊ីលីដា ! អតិថិជន​អាច​បង្កើត«​ប័ណ្ណនិម្មិត»​​​ នៅតាម អេធីអឹម ដោយ​ខ្លួន​ឯង​បាន!

ព័ត៌មាន
កាន់តែ​ទំនើប កាន់តែ​អស្ចារ្យ !!! ឥឡូវនេះ អតិថិជន​ធនាគារ អេស៊ីលីដា អាច​បង្កើត​​«ប័ណ្ណនិម្មិត» ឬ Virtual Card បាន​ដោយ​ខ្លួន​ឯង ភ្លាមៗ…

ទ្រូម៉ាន់នី ផ្តល់គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋខ្វះខាតក្នុងតំបន់រងផលប៉ះពាល់ខ្លាំងនៅស្ទឹងមានជ័យ

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅសង្កាត់ស្ទឹងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ