វិស័យទេសចរណ៍-សិង្ហបុរី

ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨


សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជាដីកោះតូចមួយ តែមានឈ្មោះជា ជាខ្លាសេដ្ឋកិច្ចមួយ នៅអាស៊ី។ នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសដែលមានផ្ទៃដីតែ ៧២១,៥ គីឡូម៉ែត្រនេះ បានទទួលភ្ញៀវទេសចរបរទេសមកធ្វើដំណើរកម្សាន្ដប្រមាណ ១៨,៥ លាននាក់ ដែលមានកំណើនជាង ៦% ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ ទេសចរចិនឈរលំដាប់មុខគេ ដែលមានរហូតដល់ ប្រមាណ ជាង៣លាននាក់។ នេះបើតាមទិន្នន័យពី ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី។
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

តាមការ​​កត់ត្រា​នៅក្នុង​របាយការណ៍​ពីក្រុម​ប្រឹក្សា​​ទេសចរណ៍ សិង្ហបុរី បាន​ឲ្យ​ដឹងថា កំណើន​​ភ្ញៀវទេសចរ​បរទេស​​ចូលមក​ធ្វើដំណើរ​កម្សាន្ដ​ក្នុងប្រទេស​សិង្ហបុរីនេះ គឺដោយ​សារមាន​មូលហេតុធំៗពីរសំខាន់ គឺទីមួយ​ដោយសារតែ ភាពល្បី​ល្បាញ នៃខ្សែភាពយន្ដ Crazy Rich Asians របស់​ប្រទេស​នេះ ដែលបាន​ចេញផ្សាយ​ និងមាន​ការពេញនិយម​ទស្សនា​យ៉ាងច្រើន​ហើយវា​បានញ៉ាំងឲ្យ​បរទេស​កាន់តែស្គាល់​ពីប្រទេស​សិង្ហបុរី និងហេតុទី២​នោះ គឺ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជំនួបរវាង​លោក​ដូណាល់ត្រាំ និង​លោក គីម ជុងអ៊ុន ដែលបាន​ធ្វើឡើង​នៅប្រទេស​សិង្ហបុរី​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​កន្លងទៅ។ 

ហេតុផល​ទាំងពីរនេះ បានធ្វើឲ្យ​សិង្ហបុរី ​ដែលប្រទេស​ជាដីកោះដ៏តូច​មួយ តែអាច​ទទួល​បាន​ទេសចរ​បរទេស​រហូតដល់​ទៅ ១៨,៥ លាននាក់​នៅឆ្នាំ ២០១៨ រកចំណូល​បាន​ប្រមាណ ២០ពាន់​លាន​ដុល្លារអាមេរិក។

យ៉ាងណាមិញ​នៅឆ្នាំ ២០១៩នេះ ដោយមាន​ការ​បង្កើន​នូវភាព​ប្រសើរឡើង​នៃការ​ហោះហើរ​តាម​ព្រលាន​យន្ដហោះ គេរំពឹងថា ទេសចរ​បរទេស​នឹងកើន​ដល់ ១៩, ២លាន​នាក់ និងអាច​រកចំណូល​បាន​ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើតាម​ការ​ព្យាករពី ក្រុមប្រឹក្សាទេសចរណ៍​សិង្ហបុរី។

គួរបញ្ជាក់ថា បើមើល​ទៅលើ​របាយការណ៍​ដដែល ឃើញថា ក្នុងចំណោម​ទេសចរ​បរទេស​ដែលធ្វើដំណើរ​កម្សាន្ដ​ក្នុងប្រទេស​សិង្ហបុរី ក្នុងនោះ ជនជាតិចិន មានចំនួន​ច្រើនជាង​គេបង្អស់ ដែលមាន​ជិត ៣ លាន​៥សែន​លាននាក់ បន្ទាប់មក គឺឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី អូស្រ្ដាលី ជប៉ុន ភីលីពីន និងអាមេរិកជាដើម។ល៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នឹងដាក់ពាក្យស្នើសុំធ្វើជា សមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរ ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម

ព័ត៌មាន
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ២០១៨ កន្លងទ…

ជប៉ុន យកកម្ពុជា ជាគោលដៅ វិនិយោគទី១ សម្រាប់គម្រោងវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ជប៉ុនបានបង្ហាញពីផែនការវិនិយោគដ៏សម្បើមរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាមូលដ្ឋានវិនិយោគ កំពុងត្រូវបានលុកលុយយ៉ាងសកម្មពីសំណាក់កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ