កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល

អង់គ្លេសយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយសិង្ហបុរី


ប្រទេសសិង្ហបុរី ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលត្រូវបាន ប្រទេសអង់គ្លេស យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើឌីជីថលដំបូងគេបង្អស់ដែលបានចុះហត្ថលេខា ដោយប្រជាជាតិអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល រវាងអង់គ្លេស និងសិង្ហបុរី។

ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងជាគោលការណ៍នឹងកែប្រែច្បាប់ពាណិជ្ជកម្មហួសសម័យ និងបើកឱកាសនៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុកជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យឌីជីថល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស បានឱ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេដែលមិនធ្លាប់បានចុះហត្ថលេខាដោយប្រជាជាតិអឺរ៉ុប។ កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយឧបសគ្គដល់អាជីវកម្ម កាត់បន្ថយការចំណាយ និងគាំទ្រការងារដែលមានប្រាក់ខែល្អនៅទូទាំងចក្រភពអង់គ្លេស ។ 

សូមរំឭកថា កាលពីខែមុន ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយសិង្ហបុរីនឹងបង្ហាញពីសក្តានុពលសម្រាប់ច្បាប់ពាណិជ្ជកម្មឌីជីថលដល់ប្រទេសដទៃទៀត នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ សូមជម្រាបថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មអង់គ្លេស-សិង្ហបុរីមានតម្លៃ ២១ ពាន់លានដុល្លារ ។

បន្ទាប់ពីយល់ព្រមចុះហត្ថលេខាជាមួយសិង្ហបុរី  ពេលនេះប្រធានគោលនយោបាយសាជីវកម្មទីក្រុងឡុង ក៏បានបញ្ជាក់ដែរថា អង់គ្លេសកំពុងទន្ទឹងរង់ចាំមើលកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ដែលនឹងប្រកាសនៅឆ្នាំ ២០២២ ជាមួយមិត្ត និងដៃគូរបស់អង់គ្លេសនៅទូទាំងពិភពលោកផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រៀងច្បាប់ ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
រដ្ឋសភាជាតិអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តច្បាប់ថ្មីមួយដើម្បី ហាមឃាត់ការនាំចូលទំនិញដែលមានប្រភពផលិតចេញពីតំបន់ស៊ីនជាំង ប្រទេសចិន …

ឱនភាពពាណិជ្ជកម្មកម្ពុជាកើនខ្ពស់ ខណៈការនាំចូលមាសកើនដល់ជាង ៤ពាន់លានដុល្លារ

ព័ត៌មាន
បើទោះបីជាការនាំចេញទំនិញផ្នែកកម្មន្ដសាល និងការនាំចេញផលិតផលកសិកម្មកម្ពុជានៅមួយរយៈកន្លងមកនេះ មានកើនឡើងខ្លាំងក៏ដោយ ប៉ុន្ដែ ឱនភាពពាណិជ្ជកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ