ផ្ទះតម្លៃសមរម្យ

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ច និង កោតសរសើរ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល


គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល ដែលជាគម្រោងផ្ទះតម្លៃសមរម្យដ៏ធំមួយនៅកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានទទួលការអញ្ចើញចុះទស្សនៈកិច្ចពីសំណាក់ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយការអមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Worldbridge Homes ផងដែរ។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ចគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
ដោយ

ថ្លែង​ក្នុងឱកាស​ដំណើរ​ចុះទស្សនៈកិច្ច​ក្នុងគម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរីមង្គលនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំកម្ពុជា ក៏បានសំដែង​នូវការពេញចិត្ត និងកោតសរសើរ​ខ្ពស់​ចំពោះ ម៉ូដផ្ទះ និងគុណភាព​សំណង់​ដ៏ល្អ​ក៏ដូចជា​ប្លង់មេ​របស់គម្រោង ដែលរចនា និងគ្រប់គ្រង​គម្រោងដោយ​ក្រុមហ៊ុន​ទីប្រឹក្សារសិង្ហបុរី​រួមជាមួយ​ក្រុមវិស្វករ​ជំនាញ​កម្ពុជា ក្រោមការគាំទ្រ​និងត្រួត​ពិនិត្យ​យ៉ាងដិត​ដល់​ពីសំណាក់ក្រសួង​រៀបចំដែន ដីនគររូបនីយកម្ម និងសំណង់។

លំនៅដ្ឋាន​តម្លៃសមរម្យ​ស្ថិតក្នុងគម្រោង​ទីក្រុងរណប​សិរីមង្គលរបស់​ក្រុមហ៊ុន WorldBridge Homes ដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBrige Group របស់លោក​ឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ននេះ បាននិងកំពុង​សម្រុក​ពន្លឿន ការសាងសង់​របស់ខ្លួន​យ៉ាងសកម្ម និងគ្រោងប្រគល់ផ្ទះ​ជូនអតិថិជន​ក្នុងជំហាន​ដំបូង នៅចុងឆ្នាំ២០១៩នេះហើយ ខណៈដែលនៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់​គម្រោង និងប្រគល់ផ្ទះជូន​អតិថិជន​ទាំងអស់​តែម្ដង ។ នេះបើតាម ការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់​ខ្ពស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោងលំនៅដ្ឋានតម្លៃ សមរម្យនេះ។

ម្រោង​ផ្ទះតម្លៃសមរម្យនេះ គឺស្ថិតនៅក្នុង​ទីក្រុងរណប​សិរីមង្គល ដែលមានទីតាំង​ស្ថិតនៅក្បែរ​នឹង​ផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោង​ ព្រលានយន្ដហោះថ្មី និងគម្រោងអភិវឌ្ឍន៍​មួយចំនួនទៀត របស់រាជរដ្ឋាភិបាល​ផងដែរ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ចគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Homes ធ្លាប់​បានឲ្យដឹងថា ដ្បិតតែ តម្លៃដីធ្លី​នៅតំបន់នោះ កំពុង​ហក់កើនឡើង​ជាលំដាប់​ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុន WorldBridge Homes ក៏មិនបានដំឡើងថ្លៃ​ផ្ទះ​ខ្ពស់​ហួសសមត្ថភាព​ប្រជាពលរដ្ឋ​នៅតំបន់​នោះផងដែរ។ ដោយតាំងពីបើក លក់​ដំបូង​រហូតមកទល់​ពេលនេះ តម្លៃផ្ទះ នៅតែ​មាន​តម្លៃចន្លោះពី ២៥.០០០ ដុល្លារ ទៅក្រោម ៣០.០០០ ដុល្លារអាមេរិក​ដដែល។


ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ចគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
📍ទីតាំងគម្រោងចំងាយ ៧គម ពីរង្វង់មូលតាខ្មៅ ផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ
📌https://goo.gl/maps/zQb6EWu5SPwGXEMBA

☎ព័តមានលម្អិត៖ 070 905 333/ 070 906 333/ 070 907 333

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ចគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ចគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផា ជំរុញដល់ការកៀរគរមូលនិធិជំនួយ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារ …

នាយករដ្ឋមន្រ្តីសន្យា ប្រើប្រាស់ថវិកាប្រេងឲ្យត្រូវខ្ទង់ចំណាយ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយនៅថ្ងៃពុធ ទី២ ខែតុលានេះ ថារដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាពីធនធានប្រេងឲ្យត្រូវខ្ទង់ចំណាយ លើការកែលម្អហេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ