វ៉ាក់សាំងថ្មីសម្រាប់កូវីដ១៩ឌែលតា

ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដែលមានប្រសិទ្ធភាពទប់ទល់មេរោគបំប្លែងថ្មី ឌែលតា


ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងកូវីដ១៩ ឌែលតា។ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលបន្តបំប្លែងខ្លួនថ្មីៗកាន់តែច្រើនឡើងៗ ពិសេសមេរោគប្រភេទ ឌែលតា ដែលបាននិងកំពុងបង្ហាញឥទ្ធិពលកាន់តែខ្លាំងក្លានោះ ក្រុមហ៊ុនស៊ីណូវ៉ាក់ដែលជាក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍វ៉ាក់សាំងមានស្នាក់ការនៅក្នុងប្រទេសចិន បានរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិនដទៃទៀត ក្នុងការសិក្សាស្រាវជ្រាវ ដោយនឹងនាំយកទិន្នន័យ ទៅធ្វើការសិក្សា និង ធ្វើតេស្តសាកល្បងក្នុងមន្ទីរពិសោធន៍។
ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងថ្មីសម្រាប់កូវីដ១៩ ប្រភេទឌែលតា

បច្ចុប្បន្ន វ៉ាក់សាំង​ប្រភេទ​ថ្មី​របស់ Sinovac​នេះ កំពុង​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ចិន​ដើម្បី​ធ្វើតេស្ដ​សាកល្បង​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ជា​ភាសា​អង់គ្លេស Global Times​។

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Sinovac Life Sciences Corp លោក ហ្គោ ឆេ​ង (Gao Qiang) បាន​ប្រាប់ Global Times ថា យ៉ាង​យូរ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​យក​ទិន្នន័យ​របស់​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​កំពុង​ស្នើ​សុំ​អាជ្ញាធរ ដើម្បី​អាច​ធ្វើតេស្ត​សាកល្បង ខណៈ​ដែល​វ៉ាក់សាំង​ប្រភេទ​ថ្មី​នេះ នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​។ 

នាយក​គ្រប់គ្រង​ទូទៅ​រូប​នេះ បាន​អះអាង​ថា មុន​នឹង​បញ្ជូន​ទិន្នន័យ​ទៅ​ឲ្យ​អាជ្ញាធរ​ដើម្បី​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍ ក្រុមហ៊ុន Sinovac បាន​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​លើ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា និង ហ្គា​ម៉ា​រួច​ហើយ ដោយ​ជា​លទ្ធផល វា​ទំនងជា​ត្រូវការ ចាក់​វ៉ាក់សាំង​ថ្មី​ចំនួន ២​ទៅ​៣​ដូ​ស ដើម្បី​បង្កើន​ភាពស៊ាំ​នឹង​មេរោគ​ប្រភេទ​ទាំងនេះ​បាន​។

យ៉ាងណាមិញ ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា វ៉ាក់សាំង​ដែល​ផ្តោត​លើ​ការ​ទប់ទល់​នឹង​កូ​វី​ដ​១៩​ឌែ​លតា​នេះ នឹង​ត្រូវ​បញ្ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ណាមួយ​នោះ ដោយ​គេ​គ្រាន់តែ​អាច​ប៉ាន់ស្មាន​បាន​ថា ការ​សិក្សា​និង​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​អាច​ត្រូវ​ចំណាយពេល​ដល់​ទៅ ៦​ខែ មុន​នឹង​អាច​ទទួល​បាន​លទ្ធផល​។

សូម​ជម្រាប​ថា កន្លង​មក​ក្រុមហ៊ុន Sinovac ធ្លាប់​បាន​អះអាង​ថា ជាមួយនឹង​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ដែល​គេ​កំពុង​មាន​បច្ចុប្បន្ន ចំនួន​ពីរ​ដូ​ស​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​រក​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩​ឌែ​លតា​។ នេះ​បើ​តាម​ការ​សង្កេត​លើ​ពលរដ្ឋ​ចិន ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ នៅ​ក្នុង​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង និង​នៅ​ក្រុង​ណា​ន​ជី​ង​នៃ​ខេត្ត​ជាំ​ង​ស៊ូ ជា​កន្លែង​ដែល​គេ​បាន​រក​ឃើញ​កូ​វី​ដ​១៩​ឌែ​លតា​ដំបូង​ក្នុង​ប្រទេស​ចិន​កាលពី​ខែកក្កដា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ បំប្លែងថ្មី ឌែលតា កំពុងលុកលុយក្នុងរាជធានី-ខេត្តចំនួន ២២ នៅកម្ពុជា

ព័ត៌មាន
គិតរហូតមកដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី ឌែលតា ជិត៥០០នាក់ហើយ ដោយក្នុងនោះ បានរកឃើញនៅរាជធានី-ខេត្តចំនួ…

អ្នកជំនាញអចលនទ្រព្យពន្យល់ពី ស្ថានភាពទីផ្សារផ្ទះល្វែង វីឡា និងខុនដូ ក្នុងអំឡុងពេលកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា ទីផ្សារលក់ផ្ទះល្វែងនៅតែអាចរក្សាបាននូវភាពធន់ ទោះបីទីផ្សារអចលនទ្រព្យនៅកម្ពុជាត្រូវបានអុកឡុកដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ