កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ នៅកម្ពុជា

ក្រុមហ៊ុន SMART AXIATA បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពតាមរយៈការឧបត្ថម្ភកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ នៅកម្ពុជា


ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការថែរក្សាបរិស្ថានតាមរយៈការឧបត្ថម្ភកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២ (CCCS22)។
ក្រុមហ៊ុន SMART AXIATA ឧបត្ថម្ភកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ នៅកម្ពុជា

កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ២០២២ (CCCS22) ​​រយៈ​ពេល​បី​ថ្ងៃដែល​​រៀបចំឡើង​​ដោយ​ក្រសួង​បរិស្ថាន (MOE) ក្រោម​ការ​​សហការ​ជាមួយ​អង្គការ Mekong Future Initiative មាន​ការ​​ចូលរួម​ពី​​ក្រុម​អ្នក​ជំនាញ អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ប្រែ​ប្រួល​អាកាសធាតុ អង្គការ​សង្គមស៊ីវិល និង​ក្រុមហ៊ុន​អាជីវកម្មជា​ច្រើន​ ដើម្បី​បង្ហាញ​​កិច្ចខិតខំ​ប្រឹងប្រែងរបស់​កម្ពុជា​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​​ក្នុង​​ព្រឹត្តិការណ៍នេះ។

បេសកកម្ម​នៃ​កិច្ចប្រជុំកំពូលនេះ​គឺ​ដើម្បី​ជំរុញ​កិច្ចពិភាក្សាថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ទាក់ទង​នឹង​អាកាសធាតុ​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និង​ផ្តល់​ឱកាស​សម្រាប់​ការ​បង្កើនការ​សម្រប​សម្រួល​ក្នុង​ចំណោម​អ្នក​ជំនាញ​​ខាង​ការប្រែ​ប្រួល​​អាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍​ថា៖ «យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែលមិន​អាចប្រកែកបានថា សន្តិភាព​និង​ស្ថិរភាព​ទូទាំង​ប្រទេស​ ​​វិវឌ្ឍ​ចេញ​ពី​មនសិការ​នៃ​ការ​ឯកភាព និងសមាហរណកម្ម​កម្ពុជា​ក្រោម​ក្របខណ្ឌ​នៃ​គោលនយោបាយ ឈ្នះ-ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រទេស និង​ការ​លើក​កម្ពស់​​ជីវភាព​រស់នៅ។​ ជា​មួយនឹង​ការ​អភិវឌ្ឍ​នេះ បញ្ហា​ប្រឈម​ចំពោះ​បរិស្ថាន និង​និរន្តរភាព​ក៏កើតមានឡើង​ផងដែរ។​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​រីករាយណាស់​ដែល​មាន​ការ​គាំទ្រ​ពីក្រុមហ៊ុន​នានា​ ដូចជាក្រុមហ៊ុនន Smart Axiata ដើម្បី​ជួយ​យើងក្នុងការ​​​​លើក​​កម្ពស់​​និរន្តរភាព និង​​ការ​ធ្វើ​សកម្មភាព​​​​​ដោយ​​ការ​ទទួល​ខុស​​ត្រូវ​​ក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​​ប្រតិបត្តិការ​​របស់​​ពួក​គេ​​ដើម្បី​​បរិស្ថាន​​ល្អ»។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Smart Axiata និរន្តរភាព​គឺ​ជា​អាទិភាពដ៏​​សំខាន់​របស់​យើង។ និរន្តរភាពគឺជា​ចំណុច​ស្នូល​នៃ​គំរូ​អាជីវកម្ម​របស់​យើង ហើយ​តាម​រយៈ​ការធ្វើការ​រួមគ្នា​ជា​មួយ​ដៃគូ​ពីសំណាក់គ្រប់​វិស័យ​ផ្សេងៗ យើង​នឹង​អាចសម្រេចបានតាម​​​បេសកកម្ម​របស់​យើងដើម្បី​​​ភ្ជាប់​ទំនាក់​ទំនង​គ្នា និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពេល​ដែល​បង្កើត​អនាគត​ប្រកប​ដោយនិរន្តរភាព​ផងដែរ»។

លោក Allen Dodgson Tan អគ្គនាយក​​អង្គការ Mekong Future Initiative មាន​ប្រសាសន៍ថា៖ «នេះ​គឺ​ជា​ឱកាស​ដំបូង​ចាប់​តាំង​ពីកើតមាន​ជំងឺកូវីដ-១៩ ក្នុង​ការប្រមូលផ្តុំ​ក្រុម​​អ្នក​​ជំនាញ​ចម្រុះ​ខាង​ផ្នែក​​​បម្រែបម្រួល ​អាកាស​ធាតុ។ CCCS22 ក៏ជា​ព្រឹត្តិការណ៍ប្រែប្រួល​អាកាសធាតុ​​ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

ព្រឹត្តិការណ៍​ឆ្នាំនេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេចបាន​ឆ្ពោះ​ទៅ​រក​បញ្ហា​ទាក់​ទងនឹង​អាកាសធាតុ។ ក៏មាន​ការចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើនទៀត​ផង​ដែរ រួមទាំង​វិស័យ​ឯកជន និងវិស័យ​សាធារណៈ។

ក្រុមហ៊ុនអាជីវកម្ម​និង​អង្គការនានា​ដែល​បាន​ចូល​រួម​ក្នុង CCCS22 រួម​មានអង្គការ USAID ក្រុមហ៊ុន Forte Insurance ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន HEINEKEN អង្គការ Oxfam Cambodia និងក្រុមហ៊ុនផ្សេងៗទៀត។

កិច្ចប្រជុំកំពូល​នេះ​រួមមាន​វគ្គ​ស្តីពី​ថាមពល​កកើត​ឡើង​វិញ ហិរញ្ញវត្ថុ​បៃតង/ហិរញ្ញវត្ថុ​អាកាសធាតុ គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) និង​ការ​ច្នៃប្រឌិត​បច្ចេកវិជ្ជា​បរិស្ថាននៅ​ទូទាំង​ឧស្សាហកម្ម​ជា​ច្រើន​ដូចជា កសិកម្ម ការ​ដឹក​ជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម។

កាល​ពី​ដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភធំ​មួយ​ដល់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី (Earth Hour) នៅកម្ពុជា​ដោយ​ធ្វើការងារ​រួមគ្នា​ជាមួយ​​ក្រសួង​និង​ស្ថាប័ននានា​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន យុវជន ស្ថាប័ន​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បង្ហាញ​​​សកម្មភាព​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​អនាគត​ដែលកាន់តែ​មាននិរន្តរភាព​ និងភាពប្រសើរ​​សម្រាប់​ទាំង​អស់​គ្នា។ លើស​ពី​នេះ ក្រុមហ៊ុន Smart Axiata ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ​​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាម​ដាន និង​ការ​គ្រប់គ្រងបរិមាណ​​កាបូន​ឌីអុកស៊ីត​របស់​ក្រុមហ៊ុន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹង​​ប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាពផងដែរ។

ក្រុមហ៊ុន Smart Axiata ក៏មាន​ភាព​សកម្ម​ផងដែរ​នៅ​កម្រិត​មូលដ្ឋាន​ដោយ​ចាប់ផ្តើម​ការ​ធ្វើ​​ដំណើរ​​​អប់រំ​អំពី​បរិស្ថានជា​មួយអង្គការ​ជឿជាក់​លើសិស្ស​ជនបទ​កម្ពុជា (CRST) ដើម្បីលើកកម្ពស់ការ​យល់​ដឹងអំពី​សារៈសំខាន់នៃការ​បដិសេធប្រើ​ប្រាស់ ការ​កាត់បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការកែច្នៃ​សំរាម​ប្លាស្ទិក។ កម្មវិធី​ចុង​ក្រោយបំផុត​​​បាន​ធ្វើឡើង​នៅ​ដើម​ឆ្នាំ២០២២ ដែល​ជាផ្នែកមួយ​នៃ​គំនិតផ្តួច​ផ្តើម​គម្រោង “អ” (Project R) ដែលមានគោល​បំណង​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដែល​ប្រើប្រាស់​បាន​តែម្តង​នៅ​ក្នុង​​និង​ជុំវិញ​ខេត្ត​សៀមរាប​តាម​រយៈ​ការ​អប់រំ ការ​ធ្វើ​សកម្មភាព និង​ការ​បំផុស​គំនិត។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Smart Axiata លើការងារ​បរិស្ថាន និងនិរន្តរភាព សូម​តាមដានទំព័រហ្វេសប៊ុក​ Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia




អត្ថបទបន្ទាប់


សម្តេចសង្ឃ បួរ គ្រី ថ្លែងអំណរគុណអ្នកឧកញ៉ា សៀ ឫទ្ធី ដែលបរិច្ចាគថវិកា១០ម៉ឺនដុល្លារចូលរួមកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព័ត៌មាន
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសារថ្លែងអំណរ…

អគ្គិសនីកម្ពុជាចំណាយ ៦លានដុល្លារ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីឥតគិតថ្លៃសម្រាប់ពលរដ្ឋតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក

ព័ត៌មាន
បើតាមសម្តេចតេជោ ហ៊ុន សែន ពលរដ្ឋដែលបានរើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងទទួលបានអត្ថប្រយោជន៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ