ក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជនអង្គការទស្សនៈពិភពលោកក្នុងនាមជាដៃគូសហការ


ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជននិងការចូលរួម របស់អង្គការទស្សនៈពិភពលោករហូតដល់ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាល និងការតម្រង់ទិសដល់កុមារ ក្មេងជំទង់ និងយុវជនដែលមានអាយុពី១២ដល់១៨ឆ្នាំ ប្រមាណជាង២ម៉ឺននាក់។
ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជននិងការចូលរួម របស់អង្គការទស្សនៈពិភពលោករហូតដល់ខែកញ្ញា ឆ្នាំ២០២២។
ដោយ

កម្មវិធីយុវជន និងការចូលរួម (Impact+)  នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជន ក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និង ខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។

លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួម នៃអង្គការទស្សនៈពិភពលោក លើកឡើងថាកម្មវិធីយុវជននិងការចូលរួម ត្រូវបានបង្កើតឡើងដើម្បីឱ្យប្រាកដថាយុវជនទទួលបានការគាំទ្រនូវអ្វីដែលពួកគេត្រូវការសម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅនិសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានាសម្រាប់ខ្លួនពួកគេផងដែរ។

 លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា៖ «យើងជឿជាក់យ៉ាងមុតមាំថាកម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយសម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាននិងប្រកបដោយសុខមាលភាពល្អប្រសើរក្នុងជិវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត»។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា។ ពួកយើងគិតថាយុទ្ធសាស្រ្តដែលមាននិរន្តន៍ភាពបំផុតចំពោះកំណើនសេដ្ឋកិច្ចគឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំនិងកីឡា ដែលជួយយុវជនក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗនិងបង្កើនលទ្ធភាពរស់នៅប្រកបដោយសុខភាពល្អនិងវិជ្ជមាន»។

លោក ថូម៉ាស បានបន្ថែមថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជោគជ័យដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក ។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះគីមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថាពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារនិងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង» ។

យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថាខ្លួនពិត​ជាមានមោទភាពចំពោះបទពិសោធន៍ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា។

សៀវម៉ី និយាយថា៖ «ឥឡូវនេះ ខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្រ និងអ្នកភូមិ បានល្អជាងមុនទៀតផង។ ខ្ញុំអរគុណដល់បទពិសោធន៍ដែលខ្ញុំទទួលបានពីក្លិបយុវជន»។

នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោកក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិតដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិតដែលមានសារៈប្រយោជន៍ដើម្បីកាត់បន្ថយឥរិយាបថដែលជាហានិភ័យ តាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ដល់២០២០ យុវជនប្រមាណ១៩០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕​

 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

 លោក ស៊ុន សុខេន     មន្រ្តីជំនាញជាន់ខ្ពស់កិច្ចការទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈ ​ពិភពលោកអន្តរជាតិ កម្ពុជា

អ៊ីម៉ែល៖                  [email protected] 

ទូរសព្ទ៖                  +855 10 906 409

 លោក គាំ ទីវា           ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន Smart Axiata

អ៊ីម៉ែល៖                  [email protected]​​

ទូរសព្ទ៖                  +855 10 202 27

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រូបទាញទុនវិនិយោគពីក្រៅប្រទេសរបស់វៀតណាម ចាប់ផ្ដើមរើបខ្លួនឡើងវិញហើយនៅជិត៩ខែឆ្នាំ២០២១

ព័ត៌មាន
គិតមកដល់រយៈពេលជិត៩ខែមកនេះ ការវិនិយោគពីក្រៅប្រទេសរបស់វៀតណាមចាប់ផ្ដើមមានសន្ទុះប្រសើរឡើងវិញបន្តិចហើយ ជាមួយនឹងអត្រាកំណើនវិជ្ជមាន។ តួយ៉ាង…

តើទីផ្សារអចលនទ្រព្យចិន រងប៉ះពាល់ពីវិបត្តិបំណុលក្រុមហ៊ុន Evergrande យ៉ាងណាខ្លះ?

ព័ត៌មាន
វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិនគឺក្រុមហ៊ុន Evergrande ដែលកំពុងមានឈ្មោះជាក្រុមហ៊ុនជាប់ជំពាក់បំណុលច្រើនជាងគេលើលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ