អត្ថបទក្រុមហ៊ុន

ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart


ដើម្បីចូលរួមលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកម្សាន្តលើទូរសព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។
កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart
ដោយ

កម្មវិធីកម្សាន្តនេះក៏មានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ទូរសព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកាឆ្លាតវៃ  ទូរទស្សន៍ ទិន្នន័យអ៊ិនធីណិត និងទឹកប្រាក់ក្នុងគណនីចម្បងផងដែរ។​ ហើយរាល់ការចូលរួមលេងកម្មវិធី SmartNas បោះបាយបិណ្ឌ នឹងធានាថាឈ្នះរង្វាន់ចំនួនមួយជានិច្ច ១០០ភាគរយតែម្ដង!

ជារៀងរាល់ថ្ងៃ អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុន (Prepaid) ដែលលេខទូរសព្ទដៃរបស់ខ្លួនកំពុងដំណើរការ នឹងទទួលបានបាយបិណ្ឌសម្រាប់បោះមួយដងក្នុងមួយថ្ងៃ។ ហើយកាន់តែពិសេសជាងនេះ អតិថិជនអាចទទួលបានបាយបិណ្ឌបន្ថែម១ដង ដោយគ្រាន់តែ៖

-       បញ្ចូលលុយ ៥,០០០រៀលម្តង តាមរយៈកាតកោស ឬ e-top up

-       អតិថិជន Smart @Home បញ្ចូលលុយ ៥ដុល្លារម្តង

កម្មវិធីនេះនឹងធ្វើឡើងពីថ្ងៃទី០៩ ខែកញ្ញា​ រហូតដល់ ថ្ងៃទី១០ ខែតុលា  ឆ្នាំ២០២១។​​ ដើម្បីចូលរួមលេង គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី SmartNas ជាការស្រេច។ លោកអ្នកអាច ដោនឡូតកម្មវិធី SmartNas ជំនាន់ថ្មីតាមរយៈលីញនេះ http://smarturl.it/SmartNas?IQid=facebook ឬចូលទៅកាន់កម្មវីធី App Store របស់ iOS ឬ Play Store របស់ Android ​។

លើសពីនេះទៀត អតិថិជនក៏មានជម្រើសក្នុងការទិញបាយបិណ្ឌ  ដើម្បីបន្តការផ្សងសំណាងឈ្នះរង្វាន់ធំដ៏ទៃទៀតផងដែរដូចជា៖ បាយបិណ្ឌ​តម្លៃ​ត្រឹមតែ ០.១៥ដុល្លារ អាចបោះបាន​ ៣លើក, ផ្លែចេកតម្លៃត្រឹមតែ ០.៣០ដុល្លារ អាចបោះបាន ៧លើក និងកាន់តែពិសេសស្ករគ្រាប់តម្លៃត្រឹមតែ ១.០០ដុល្លារ អាចបោះបានរហូតដល់ ៣០លើក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart ឈានមុខគេក្នុងការខិតខំស្វែងរកនៅកម្មវិធីថ្មីៗជាច្រើន ដើម្បីជំរុញដល់ការរស់នៅបែបឌីជីថល ជាមួយសេវាកម្មបន្ថែមជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង ភាពជិតស្និទ្ធ បង្កើនភាពសប្បាយរីករាយជូនចំពោះអតិថិជនរបស់ខ្លួន។ កន្លងមកនេះ ក្រុមហ៊ុនក៏បានពាំនាំនូវកម្មវិធីកីឡាអេឡិចត្រូនិចផ្សេងទៀត ដើម្បីផ្ដល់ជូនដល់អតិថិជនផងដែរ ហើយនឹងសហការជាមួយដៃគូផ្សេងៗដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់ខ្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ១ជាមួយកី្ដស្រលាញ់ក្នុងប្រទេសកម្ពុជា។

​ដើម្បីបន្ថែមភាពរីករាយក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ក្រុមហ៊ុន ក៏នឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេងបោះបាយបិណ្ឌ ជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី ដែលរង្វាន់ពិសេសមានដូចជា ទូរស័ព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកាឆ្លាតវៃ​ OPPO Watch  និងកាមេរ៉ាសុវត្ថិភាពបំពាក់ជាមួយអ៊ិនធឺណិត Smart IoT WIFI HD 360 Camera។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មឌីជីថលថ្មីៗពី​ក្រុមហ៊ុន Smart សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh។ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅត្រឹមចុងឆ្នាំ២០២១ ពិភពលោកនឹងមានវ៉ាក់សាំងកូវីដ-១៩ជាង ១២ ពាន់លានដូស

ព័ត៌មាន
វិបត្តិជំងឺឆ្លងរាលត្បាតសកល កូវីដ១៩ នៅតែជាក្ដីកង្វល់របស់ពិភពលោកទាំងមូល ហើយបានជំរុញឱ្យប្រទេសផ្សេងៗពន្លឿនល្បឿនក្នុងការផលិតវ៉ាក់សាំង។ ក្នុ...

ក្រុមហ៊ុនអាមេរិក PayPal ប្រកាសទិញយកក្រុមហ៊ុនជប៉ុន Paidy ក្នុងតម្លៃជាង ២,៧ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនទូទាត់តាមអនឡាញដ៏ធំមួយរបស់សហរដ្ឋអាមេរិកPayPal បានប្រកាសនឹងទិញយកក្រុមហ៊ុន Paidy របស់ប្រទេសជប៉ុន ក្នុងតម្លៃជាង ២ពាន់៧រយលានដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ