អាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័ស

អាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនបរាជ័យ ដោយសារកត្តាអ្វី?


ទីផ្សារអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។ បើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនទំនិញ និងបញ្ញើរហ័ស បានបញ្ជាក់ថា ខណៈទីផ្សារអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែ ស្របជាមួយគ្នានេះ ក៏មានអាជីវកម្មមួយចំនួនបរាជ័យដួលរលំទៅវិញផងដែរ។ តើកត្តាអ្វីខ្លះជំរុញឲ្យអាជីវកម្មទាំងនោះបរាជ័យ?
អាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនបរាជ័យ ដោយសារកត្តាអ្វី?

បើតាមការគូបញ្ជាក់ពីអ្នកជំនួញដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងវិស័យនេះ លោក ឧកញ៉ា សួរ វីរៈអះអាងថា កត្តាចម្បងដែលជំរុញឲ្យការប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនបរាជ័យ ដោយសារតែម្ចាស់អាជីវកម្មមិនមានផែនការ និងស្គាល់ពីអាជីវកម្មច្បាស់លាស់មុនចេញប្រលូកនៅក្នុងវិស័យនេះ ចំពេលដែលទីផ្សារក៏កំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ។

ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានគូសបញ្ជាក់ថា ចំពេលទីផ្សារនៃវិស័យដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សកើនឡើង ការបើកអាជីវកម្មនេះ ក៏មានសម្ទុះខ្លាំងដែរ ប៉ុន្ដែ ក្នុងនោះ ក៏មានអាជីវកម្មមួយចំនួនបរាជ័យ ដួលរលំទៅវិញ ទាំងដែលមិនបានឈរជើងបានប៉ុន្មានឆ្នាំផង។ បើតាមឧកញ៉ា សួរ វីរៈ ភាពបរាជ័យនេះ ដោយសារតែម្ចាស់អាជីវកម្មមួយចំនួន មិនបានគិតគូរឲ្យបានច្បាស់លាស់ពីអាជីវកម្ម ដោយពួកគាត់គ្រាន់តែឃើញអ្នកដ៏ទៃប្រកបអាជីវកម្មនេះហាក់មានភាពងាយស្រួលក៏ធ្វើតាមគេ ដោយមិនមានការសិក្សា ស្វែងយល់អំពីអាជីវកម្មឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបើកអាជីវកម្ម។

ឧកញ៉ា សួរ វីរៈ បញ្ជាក់បន្ថែមថា ដោយសារតែការខ្វះការសិក្សារស្វែងយល់ និងរៀបចំផែនការមុននឹងសម្រេចបើកអាជីវកម្មបែបនេះហើយ ទើបធ្វើឲ្យអាជីវកម្មពួកគាត់មិនមានការដំណើរទាន់ពេលវេលា ទៅតាមតម្រូវការអតិថិជន មានភាពរអាក់រអួល ដែលបណ្តាលឲ្យគុណភាពអាជីវកម្មធ្លាក់ចុះ និងអាចប្រឈមនឹងការបរាជ័យលើអាជីវកម្មនេះតែម្តង។

យ៉ាងណាក៏ដោយចុះ បើតាម ឧកញ៉ា សួរ វីរៈ ក៏បានបញ្ជាក់ឲ្យដឹងដែរថា អ្នកប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនទៀត ក៏មានជួបនូវបញ្ហាប្រឈមក្នុងការប្រកបអាជីវកម្មរបស់គាត់ផងដែរ បើទោះបីជាមានផែនការច្បាស់លាស់លើអាជីវកម្មក៏ដោយ ពិសេសក្នុងនោះ កត្តាទីតាំងភូមិសាស្ត្រ និងផ្លូវថ្នល់ជាដើម ដោយសារនៅប្រទេសកម្ពុជា នៅមិនទាន់មានលេខផ្ទះ លេខផ្លូវច្បាស់លាស់នៅពេញទូទាំងប្រទេសនៅឡើយនោះទេ ដែលជាហេតុនាំឲ្យពិបាកក្នុងការដឹកជញ្ជូនទំនិញទៅកាន់អតិថិជន និងចំណាយពេលវេលាយូរផងដែរ។

ទន្ទឹមនេះ លោក ឧកញ៉ា សួរ វីរៈ បានអះអាងថា ដើម្បីឲ្យអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សនៅកម្ពុជាមានការរីកចម្រើន និងអាចប្រកួតប្រជែងជាមូយនឹងប្រទេសជិតខាងនោះ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដំណើរការប្រតិបត្តការក្នុងវិស័យដឹកជញ្ជូនទំនិញ គឺនឹងជួយបម្រួលដល់ការចំណាយច្រើនទៅលើថ្លៃដើម ចំណេញពេលវេលា និងកាត់បន្ថយទៅលើការប្រើប្រាស់កម្លាំងពលកម្មផងដែរ៕




អត្ថបទបន្ទាប់


គោលដៅទេសចរណ៍ចំនួន២០ក្នុងខេត្តចំនួន៧ ត្រូវបានសិក្សារួចរាល់ហើយសម្រាប់សាងសង់អង់តែនសេវាទូរសព្ទ

ព័ត៌មាន
ក្រុមការងារអន្តរក្រសួងរួមទាំងប្របត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងចុះសិក្សាពីគុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពនានា …

អ្នកជំនាញ៖ កសិករគួរសិក្សាលម្អិតពីលទ្ធភាពមុននឹងសម្រេចចិត្តទិញគ្រឿងយន្តកសិកម្មប្រើប្រាស់ចៀសវាងមានហានិភ័យផ្នែកហិរញ្ញវត្ថុ

ព័ត៌មាន
ទោះបីជា សព្វថ្ងៃ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម កាន់តែកើនឡើង តែកសិករខ្លះនៅតែមិនទាន់មានការយល់ដឹងទូលំទូលាយនៅឡើយ ទាក់ទងនឹងសមត្ថភាពនៃគ្រឿងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ