កសិផល​ម្រេចកំពត

កសិករដាំម្រេចកំពតជិត ៧០ គ្រួសារហើយ បានសម្រេចចិត្តបោះបង់ការដាំដុះម្រេច!


គិតត្រឹមថ្ងៃទី ៩ ខែតុលានេះ ចំនួនកសិករដាំដុះម្រេចកំពត ដែលបានបោះបង់ការដាំដុះម្រេច និងបានដាក់ពាក្យស្នើសុំលាឈប់ពីសមាគមម្រេចកំពត បានកើនឡើងដល់ជិត៧០គ្រួសារហើយ ខណៈដែលចំនួននេះ អាចនឹងបន្ដកើនឡើងទៀត។ ការបោះបង់ការដាំដុះម្រេចកំពតនេះ គឺដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងការខាតបង់បាន ព្រោះបញ្ហាអាកាសធាតុធ្វើឲ្យម្រេចខូចខាតច្រើន និងពិបាកលក់ចេញនៅឆ្នាំនេះ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមម្រេចកំពត។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

លោក ងួន ឡាយ ​ប្រធាន​សមាគម​ម្រេចកំពត​បាន​បញ្ជាក់​នៅថ្ងៃទី ៩ ខែតុលាថា ក្នុង​ចំណោម​សមាជិក​សមាគម​ប្រមាណ​ជាង ៤០០គ្រួសារ នាពេលនេះ​ មាន​សមាជិក ៦៨​គ្រួសារ​ហើយ បានសម្រេច​បោះបង់​ការដាំដុះ​ម្រេច ព្រមទាំង​បាន​ដាក់ពាក្យ​ស្នើ​សុំលា​ឈប់​ធ្វើជាសមាជិក​សមាគម​ម្រេច​កំពត ដែលចំនួននេះ ​ក៏បានធ្វើឲ្យ​បាត់បង់​ផ្ទៃដីដាំ​ម្រេចកំពត​​រហូត ៤០ភាគរយ ក្នុងចំណោម​ផ្ទៃដីសរុប​ជាង ២៩០ ហិកតា។

លោក ងួន ឡាយ បាន​បញ្ជាក់​ទៀត​ថា ការបោះបង់ការ​ដាំម្រេច​ចោល​របស់ប្រជាកសិករ​នាពេលនេះ ដោយសារតែ​ពួកគាត់​ទទួល​ផលចំណូល​ពីការដាំ​ម្រេច​មិនអាច​ឆ្លើយតប​ទៅនឹង​ការចំណាយ​លើការ​ថែទាំ​បាន ខណៈតម្លៃនៃការ​ថែទាំខ្ពស់។ តួយ៉ាង ចំពោះ​ម្រេច១​គុម្ព យ៉ាងហោចណាស់ ក៏ត្រូវ​ចំណាយ ៦ដុល្លារ​ក្នុងការថែ​ទាំរយៈពេល​១ឆ្នាំដែរ។ ម្យ៉ាងវិញទៀត ផលម្រេច​ដែលទទួល​បាន​ពិបាក​លក់ចេញ ព្រោះទីផ្សារ​ដែលអាច​លក់ចេញ​បាន មានតែ​ទីផ្សារ​អឺរ៉ុប និងអាមេរិក​ភាគច្រើន។

យ៉ាងណាក៏ដោយ បើតាម​ប្រធាន​សមាគម​ម្រេចកំពត ទីផ្សារម្រេចកំពត​នៅតែ​អាចបន្ដ​លក់ចេញ​បាន​ដដែលទេ ដោយក្នុងឆ្នាំ​២០២០ នេះ ដោយ​ម្រេច​ដែលប្រើ​ឈ្មោះម្រេច​កំពត​បាននាំចេញ​ទៅទីផ្សារ​ក្រៅ​ប្រទេស​ជាង ៤៥តោន ខណៈម្រេចដែល​ប្រើឈ្មោះ​ម្រេច​កំពត​នៅសល់​ក្នុងស្តុក​ប្រមាណជា ៧០តោន​ទៀត។

លោកបាន​អះអាងទៀតថា ​តម្លៃម្រេច​ដែលប្រើ​ឈ្មោះម្រេច​កំពត​នៅរក្សាតម្លៃ​ដដែល គឺមិនមាន​ការកើន​ឡើង ឬធ្លាក់ចុះ​នោះទេ ពោលគឺ​ម្រេចខ្មៅ ​១គីឡូក្រាម​ថ្លៃ១៥ ដុល្លារ​ ម្រេចក្រហម​ ​២៥ដុល្លារ ​និងម្រេចស​ ថ្លៃ២៨​ដុល្លារ​ ខណៈ​ម្រេច​មិនបាន​ប្រើឈ្មោះ​ម្រេចកំពត​វិញ គឺមាន​តម្លៃ ​ចន្លោះពី ​៧ពាន់រៀល ​ទៅ១ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម។

យ៉ាងណាបើ​តាមរបាយការណ៍​ការនាំចេញ​របស់​ក្រសួង​កសិកម្ម កម្ពុជា​ បាន​ឲ្យដឹងថា កម្ពុជាបាន​សម្រេច​ការនាំចេញ​ផលិតផល​ម្រេច​ចំនួនជាង ៤ ពាន់តោន ក្នុងរយៈពេល​ ៩ ខែដើមឆ្នាំ ២០២០ នេះ ដោយមាន​កំណើន​ជាង ២១ ភាគរយ​ ធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែលមាន​ចំនួន​ជាង ៣ពាន់​តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាំអង្កាល់​ទៀត! វីឡាកូនកាត់​ម៉ូតថ្មី តម្លៃ​យ៉ាង​ពិសេស ត្រឹមតែ 99,800 ដុល្លារ​ប៉ុណ្ណោះ ពីបុរី ប៉េង ហួត

ព័ត៌មាន
ទន្ទឹមនឹងភាពជោគជ័យក្នុងការផ្តល់គេហដ្ឋានដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែងក្នុង…

សារព័ត៌មានCNN៖ បំណុលរបស់អាមេរិកនឹងកើនលើសទំហំGDP

ព័ត៌មាន
ស្របពេលដែលអាមេរិក កំពុងប្រយុទ្ធជាមួយនឹងបញ្ហា សេដ្ឋកិច្ចធ្លាក់ចុះ ដែលបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ