អាហ្វ្រិកខាងត្បូងខ្ចីធនាគារពិភពលោកប្រឆាំងកូវីដ១៩

អាហ្វ្រិកខាងត្បូងខ្ចីធនាគារពិភពលោក ៧៥០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩


ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន ៧៥០ លានដុល្លារដល់អាហ្វ្រិកខាងត្បូងនៅថ្ងៃសុក្រនេះ ក្នុងគោលបំណងដោះស្រាយនូវបញ្ហាទាក់ទិននឹងវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលកាន់តែខ្លាំង និងដើម្បីជួយការពារជនក្រីក្រ ព្រមទាំងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសកលនេះ។
អាហ្វ្រិកខាងត្បូងខ្ចីធនាគារពិភពលោកប្រឆាំងកូវីដ១៩

អាហ្រ្វិកខាងត្បូងបានរងការវាយប្រហារយ៉ាងដំណំដោយរលកឆ្លងទី ៤ ជាពិសេសការលេចឡើងនូវវត្តមានមេរោគបំប្លែងថ្មីអូមីក្រុង ក្រោយបានរកឃើញដំបូងក្នុងតំបន់នេះ។ រលកឆ្លងទី៤នេះ បានបង្កឱ្យអ្នកឆ្លងសរុបក្នុងប្រទេសអាហ្វ្រិកខាងត្បូងកើនដល់ ៣លាន៥សែននាក់ និងបានស្លាប់ជិត ៩ម៉ឺន ៤ពាន់នាក់ហើយ ដែលជាករណីផ្ទុះរាលដាលដ៏អាក្រក់បំផុតរបស់តំបន់មួយនេះ ។

ទន្ទឹមនេះ ការបិទខ្ទប់ប្រទេសជាបន្តបន្ទាប់ក្នុងន័យការពារប្រជាជនបាននាំឱ្យមានការបិទអាជីវកម្មរាប់ពាន់កន្លែង និងបានធ្វើឲ្យមនុស្សជាច្រើនបានបាត់បង់ការងារធ្វើ ខណៈដែលអត្រាគ្មានការងារធ្វើក្នុងប្រទេសអាហ្រ្វិកខាងត្បូងបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២១។

បើតាម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា ការគាំទ្រថវិការបស់ធនាគារពិភពលោកប្រមាណ៧៥០លានដុល្លារនេះ បានមកដល់ចំពេលដ៏សំខាន់ និងត្រូវការបំផុតសម្រាប់អាហ្វ្រិកខាងត្បូង។ លោកបានបន្តថា មូលនិធិដែលបានមកពីកម្ចីគោលនយោបាយអភិវឌ្ឍន៍ នឹងជួយបិទគម្លាតហិរញ្ញប្បទាន ដែលបណ្តាលមកពីការចំណាយបន្ថែមលើវិបត្តិកូវីដ-១៩នៅក្នុងប្រទេសនេះ។

សូមជម្រាបថា ទ្វីបអាហ្រ្វិកទាំងមូលបានទទួលវ៉ាក់សាំងចំនួន ៥០០ លានដូសហើយ តាមរយៈក្រុមការងារទទួលថ្នាំបង្ការរបស់សហភាពអាហ្រ្វិក ក៏ប៉ុន្តែតំបន់នេះ នៅតែត្រូវវ៉ាក់សាំងជាច្រើនទៀត ខណៈដែលកម្រិតថ្នាំទាំងនេះគឺមានប្រហែលពាក់កណ្តាលនៃអ្វីដែលតំបន់នេះ ត្រូវការចាក់ជូនមនុស្សជាង ៩០០ លាននាក់ ដើម្បីសម្រេចបាននូវគោលដៅ ៧០% ដែលកំណត់ដោយអង្គការសុខភាពពិភពលោក។

តែយ៉ាងណាមិញ ជាការឆ្លើយតប ក៏ដូចជាទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ ថ្មីៗនេះប្រធានាធិបតីអាហ្រ្វិកខាងត្បូងឯណោះវិញ លោកស៊ីរិល រ៉ាម៉ាផូសា (Cyril Ramaphosa) បានឱ្យដឹងថា អាហ្វិ្រកខាងត្បូង បានបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងថ្មីមួយ ដែលនឹងជំរុញសមត្ថភាពរបស់ប្រទេសនេះក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯងសម្រាប់ជំងឺជាច្រើន រួមទាំងវ៉ាក់សាំងកូវីដ១៩ផងដែរ ។ ខណៈរោងចក្រថ្មីនេះ មានគោលបំណងឈានដល់គោលដៅផលិតវ៉ាក់សាំងឱ្យបានចំនួន ១ ពាន់ លានដូសរៀងរាល់ឆ្នាំ ត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Africa News ៕ 

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ី និងចិនរារាំងទណ្ឌកម្មអាមេរិកលើកូរ៉េខាងជើង ខណៈព្យុងយ៉ាងគំរាមបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
ប្រទេសចិន និងរុស្សី បានចេញមុខរារាំង ដោយព្យាយាមពន្យារពេលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើមន្ត្រីកូរ៉េខាងជើងចំនួន៥រូប ដែលជាប់ពាក់ព័ន្ធ…

បង់បុព្វលាភធានារ៉ាប់រងតាមអេស៊ីលីម៉ូបាល ឬអេស៊ីលីដាអ៊ិនធើណែត កាន់តែងាយស្រួល និងចំណេញពេលវេលា

ព័ត៌មាន
លោកអ្នកតែងតែគិតថាមិនងចង់ចំណាយពេលច្រើនក្នុងទៅអង្គុយរង់ចាំនៅបញ្ជរបង់ប្រាក់បុព្វលាភធានារ៉ាប់រង! ពិតណាស់ជាមួយអេស៊ីលីដាម៉ូបាលលោកអ្នកមិនចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ