កូរ៉េខាងត្បូងសន្យាជំរុញការប្រើប្រាស់ថាមពលបៃតង

កូរ៉េខាងត្បូងនឹងចាប់ដៃជាមួយអារ៉ាប់រួម ពង្រីកការវិនិយោគ និងប្រើប្រាស់ថាមពលបៃតង


ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បានសច្ចាថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាដៃគូ ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដូចជាប្រទេសអារ៉ាប់រួម ដែលសម្បូរទៅដោយប្រេងឆៅជាដើម នឹងរួបរួមគ្នាពង្រីកការវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ប្រមុខដឹកនាំរដ្ឋាភិបាលក្រុងសេអ៊ូល លើកឡើងបែបនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម នាដើមសប្តាហ៍នេះ។
កូរ៉េខាងត្បូងសន្យាជំរុញការប្រើប្រាស់ថាមពលបៃតង
ដោយ

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អា​រ៉ាប​រួម លោក ម៉ូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​បាន​គូសបញ្ជាក់​ជា​ថ្មី​ម្តងទៀត ពី​ការ​តាំងចិត្ត​របស់​ទីក្រុង​សេ​អ៊ូ​ល ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​អ​ព្យា​ក្រិត​កាបូន និង​ឧស្ម័ន​មេតាន​ត្រឹម​ឆ្នាំ ២០៥០ ព្រមទាំង​ការ​ជំរុញ​ការ​បង្កើត និង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ​។ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​តំបន់​អាស៊ី កូរ៉េ​ខាងត្បូង កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់តែ​ច្រើន​ឡើង ដែល​ជំរុញ​ឲ្យ​ប្រទេស​មួយ​នេះ ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ឆាប់រហ័ស​។

ថ្លែងប្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ជំនួប​ជាមួយនឹង​អា​រ៉ាប់​រួម នៅ​ទីក្រុង​ឌូ​បៃ លោក​ម៉ូ​ន ចេ​អ៊ី​ន​និយាយ​ថា​៖ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​កំពុង​ក្លាយជា​ការ​ពិត ជាក់ច្បាស់ នៅ​ចំពោះ​មុខ​របស់​យើង​គ្រប់​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​។ កូរ៉េ​ខាងត្បូង​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ​ជាមួយ អា​រ៉ាប់​រួម នឹង​នាំ​ទៅ​រក គោលនយោបាយ​អ​ព្យា​ក្រិត​កាបូន និង​អនាគត​ប្រកបដោយ​និរន្តរភាព​។

គួរ​ជម្រាប​ថា កូរ៉េ​ខាងត្បូង​ក្នុង​មួយ​ឆ្នាំ​ៗ បាន​នាំ​ថាមពល​ចូល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ច្រើន​ណាស់ ពី​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ដើម្បី​ផ្គត់ផ្គង់​ថាមពល សម្រាប់​គាំទ្រ​ដល់​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​ក្នុង​ស​ប្តា​ហ៍​នេះ​ហាក់​មាន​ភាព​ចម្លែក​បន្តិច​។ 

ចម្លែក​នៅ​ត្រង់​ថា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​ជិត​ផុត​អាណត្តិ​រូប​នេះ មិន​បាន​គូសបញ្ជាក់ អំពី​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​របស់​សេ​អ៊ូ​ល នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក​បាន​សង្កត់ធ្ងន់​លើ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ថាមពល​ផលិត​ចេញពី​ឧស្ម័ន​អ៊ីដ្រូសែន និង​ថាមពល​កកើត​ឡើង​វិញ ដែល​នេះ​ពិតជា​សញ្ញា​ល្អ​មួយ​សម្រាប់​បញ្ហា​អាកាសធាតុ​។ ជាក់ស្តែង​ភាគី​ទាំង​ពីរ​បាន​ប្រកាស​ថា នឹង​រួម​គ្នា​សាងសង់​គម្រោង​ផលិត​ថាមពល​អី​ដ្រូ​សែន​ដ៏​ធំ​មួយ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះសមុទ្រចិនខាងត្បូង៖ ចិនថានឹងមិនប្រើអំណាចធ្វើបាបប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួននោះទេ

ព័ត៌មាន
ប្រទេសចិន បានអះអាងថា ទាក់ទងនឹងរឿងជម្លោះសមុទ្រចិនខាងត្បូងនេះ ខ្លួននឹងមិនប្រើអំណាច ដើម្បីធ្វើបាប គៀបសង្កត់ទៅលើប្រទេសជិតខាងដែលទន់ខ្សោយជាងខ្…

ប្រេសិតពិសេសUNស្នើសុំការគាំទ្រពីប្រទេសថៃបន្ថែម ដើម្បីកុំឲ្យវិបត្តិនៅមីយ៉ាន់ម៉ាធ្លាក់កប់កាន់តែជ្រៅ

ព័ត៌មាន
ប្រសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទទី១៧មករា បានស្នើឲ្យមានការគាំទ្រពីប្រទេសថៃបន្ថែមទៀត ក្នុងការជួយការពារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ