កូរ៉េខាងត្បូងកំពុងស្វែងរកជំនួយផ្នែយោធាបន្ថែមពីអាមេរិក

កូរ៉េខាងត្បូងកំពុងស្វែងរកជំនួយផ្នែយោធាបន្ថែមពីអាមេរិក ខណៈស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង


នៅក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូដែលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក យ៉ុន ស៊ូកយែល (Yoon Suk-yeol) បានបញ្ជូនឱ្យទៅជួបទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) នៅសេតវិមាននោះ កូរ៉េខាងត្បូងបានពិភាក្សាអំពីលទ្ធភាពបង្កើនវត្តមានយោធាអាមេរិកកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ ដែលអាចរួមមានទាំងការរៀបចំយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកផងដែរ។
កូរ៉េខាងត្បូងកំពុងស្វែងរកជំនួយផ្នែយោធាបន្ថែមពីអាមេរិក
ដោយ

ការអះអាងរបស់កូរ៉េខាងត្បូងបែបនេះ គឺហាក់ដូចជាកំពុងដុតភ្លើងឲ្យឆេះកាន់តែខ្លាំងឡើងនៅក្នុងភាពរកាំរកូសរវាងខ្លួននឹងកូរ៉េខាងជើង ខណៈដែល នៅមួយរយៈចុងក្រោយនេះ បងប្អូនកូរ៉េទាំងពីរនេះ បានប៉ះពារពាក្យសម្ដីគ្នា និងបានព្រមានដាក់គ្នាកាន់តែខ្លាំងឡើងផងដែរ។

ក្រោយពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី៦ខែ មេសា នៅទីក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិកហើយ សមាជិកសភាកូរ៉េខាងត្បូងលោក ប៉ាក់ ជីន (Park Jin) ដែលដឹកនាំក្រុមប្រតិភូកូរ៉េខាងត្បូងបាននិយាយក្នុងសន្និសីតព័ត៌មានថា ភាគីទាំង២នេះបានជជែកគ្នាពីទ្រព្យសម្បត្តិការយុទ្ធសាស្ត្រមួយចំនួន។

ពាក្យ"ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ" គឺគេសំដៅលើគ្រឿងសព្វាវុធដែលអាចបង្កការកម្ទេចគូរសត្រូវរបស់ខ្លួនបានយ៉ាងខ្លាំងក្លា។ សព្វាវុធទាំងនេះរួមមាន នាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្ដែ លោក ប៉ាក់ ជីន មិនបានបញ្ជាក់លម្អិតថា តើទ្រព្យសម្បត្តិយុទ្ធសាស្ត្រណាមួយអាចត្រូវដាក់ពង្រាយនៅកូរ៉េខាងត្បូងនោះទេ។

យ៉ាងណាក៏ដោយចុះ សមាជិកសភាកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា ការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្រ្តផ្នែកយោធានៅកូរ៉េខាងត្បូង គឺជាផ្នែកដ៏សំខាន់មួយនៃការពង្រឹងវត្តមានយោធាអាមេរិកនៅលើឧបទ្វីបកូរ៉េបន្ថែមទៀត ហើយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាពីបញ្ហានេះរួចហើយដែរ។ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង Yonhap។

កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីមានការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងរួមទាំងការបាញ់មីស៊ីលឆ្លងទ្វីបកាលពីខែមុន។ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក យ៉ុន ស៊ូកយែល (Yoon Suk-yeol)  គ្រោងនឹងចូលកាន់តំណែងនៅខែឧសភានោះ ដូច្នេះហើយពេលនេះគេកំពុងចាប់អារម្មណ៍ខ្លាំង និងរង់ចាំមើលថា តើវិធីសាស្រ្ដរបស់លោកចំពោះសន្តិសុខ ទំនាក់ទំនងរវាងទីក្រុងសេអ៊ូលជាមួយសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីងតោន និងការផ្តោតទៅលើទំនាក់ទំនងជាមួយកូរ៉េខាងជើងនឹងមានការខុសប្លែកពីប្រធានាធិបតីបច្ចុប្បន្ន គឺលោក មូន ជេអ៊ីន (Moon Jae-in) យ៉ាងដូចម្ដេចខ្លះ?

សមាជិកសភាកូរ៉េខាងត្បូង លោក ប៉ាក់ ជីន បាននិយាយថា មន្ត្រីកូរ៉េខាងត្បូងបានបង្ហាញទស្សនៈដល់ភាគីអាមេរិកថា ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និងសន្តិសុខក្នុងតំបន់ ហើយបានពិភាក្សាអំពី «សារៈសំខាន់ដ៏អស្ចារ្យនៃសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។

គណៈប្រតិភូកូរ៉េខាងត្បូងក៏បានប្រគល់សំបុត្រមួយច្បាប់របស់លោក Yoon ជូនទៅលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ហើយពួកគេក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) ហើយភាគីទាំង២នេះ ក៏បានយល់ព្រមលើតម្រូវការសម្រាប់ការពង្រឹងវិស័យការពារជាតិផងដែរ។

ក្រុងវ៉ាស៊ីងតោនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រនៅលើកោះហ្គាម(Guam) សហរដ្ឋអាមេរិក ហើយកងនាវាទី៧ដែលបានឈរជើងនៅក្នុងទីក្រុងយ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុនមាននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដោយរួមបញ្ចូលទាំងមីស៊ីលផ្លោងឆ្លងទ្វីបនៅលើដីគោករបស់អាមេរិកជាអ្វីមួយ ដែលជប៉ុននិងកូរ៉េខាងត្បូងហៅថាជា«ឆ័ត្រនុយក្លេអ៊ែរ»៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ក្រោយអាជ្ញាធរបានបញ្ឈប់ការធ្វើតេស្ដលើអ្នកដំណើរ

ព័ត៌មាន
ភ្ញៀវទេសចរបរទេសជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ បានមកដល់ប្រទេសថៃតាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិនាសប្ដាហ៍មុននេះ បន្ទាប់ពីអាជ្ញាធរថៃបានបញ្ឈប់ការត…

ហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការទូទាត់ថ្លៃប្រេងរុស្ស៊ីជាប្រាក់រូប្ល ទោះសហភាពអឺរ៉ុបប្រឆាំង

ព័ត៌មាន
ប្រទេសហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុបដែរនោះ បាននិយាយនៅថ្ងៃទី ៦ ខែមេសាថា ខ្លួនបានត្រៀមទូទាត់សម្រាប់ការទិញឧស្ម័នរុស្ស៊ី ដោយប្រើប្រាស់ប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ