ជំនួយថវិកាសម្រាប់កូវ៉ាក់

កូរ៉េខាងត្បូងសន្យានឹងផ្ដល់ថវិកា២០០លានដុល្លារ ទៅឲ្យយន្ដការកូវ៉ាក់


ប្រទេសកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយជាថវិកា ២០០លានដុល្លារអាមេរិករហូតដល់ឆ្នាំក្រោយ ដើម្បីធានាពីភាពស្មើគ្នាក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងជំនួបជាមួយនឹងបណ្ដាប្រទេសរីកចម្រើនទាំង៧ G7 កាលពីចុងសប្ដាហ៍មុននេះ។
យន្តការកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោក ចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ
ដោយ

នៅក្នុងកិច្ចប្រជុំបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ ឬហៅថា G7 លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានសន្យាថា នឹងផ្ដល់ថវិកា១០០លានដុល្លារអាមេរិកជាជំនួយឥតសំណងនៅក្នុងឆ្នាំ២០២១នេះ រីឯ១០០លានដុល្លារទៀត នឹងផ្ដល់ជូននៅឆ្នាំក្រោយ តាមរយៈយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ដោយទឹកប្រាក់ទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងកូវីដ-១៩ ក្នុងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍជាង៩០ នៅទូទាំងសកលលោក។

ក្រៅពីកូរ៉េខាងត្បូង ថ្មីៗនេះ ប្រទេសជប៉ុនក៏បានសន្យានឹងផ្ដល់ថវិកាជំនួយប្រមាណ ៨០០លានដុល្លារអាមេរិកបន្ថែមទៀត ទៅឲ្យកម្មវិធីកូវ៉ាក់នៃអង្គការសុខភាពពិភពលោកផងដែរ។

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងត្រូវបានអញ្ជើញឲ្យទៅចូលរួមទស្សនកិច្ចនៅអង់គ្លេស សម្រាប់កិច្ចប្រជុំកំពូល G7 នៅឆ្នាំនេះ ហើយក្នុងនោះ ប្រទេសអូស្ត្រាលី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានអញ្ជើញឲ្យចូលរួមដែរ។ 

ប្រទេសកូរ៉េខាងត្បូង មានគោលដៅនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានដល់ ១៤លាននាក់នៅត្រឹមចុងខែមិថុនានេះ ខណៈដែលមកទល់ពេលនេះ មានប្រជាជនកូរ៉េខាងត្បូងប្រមាណជាង៨លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី១ និងមាន ជាង៣លានដូសទៀត បានចាក់វ៉ាក់សាំងប្រភេទ Pfizer។

សូមបញ្ជាក់ថា ក្រុមហ៊ុន SK BioScience ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្ស SK Group របស់កូរ៉េខាងត្បូង ក៏បានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងក្នុងស្រុកប្រភេទ AstraZenecaផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ដាក់​បម្រើ​សេវាទូទាត់​តាម​ឃ្យូអរកូដ​ អេស៊ីលីដាម៉ូបាល បន្ថែម នៅផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ, ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​ស៊ីធី និង អ៊ីអន ម៉េកវែលយូ ទាំងអស់!

ព័ត៌មាន
ការដាក់​ឲ្យ​ទូទាត់​តាម ឃ្យូអរកូដ អេស៊ីលីដាម៉ូបាល នេះ គឺ​​ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើ​ដល់​អតិថិជន…

ថៃកំពុងប្រឈមករណីឆ្លងកូវីដ-១៩តាមរោងចក្រ បង្កជាការ​គំរាមកំហែងដល់ការនាំចេញ

ព័ត៌មាន
ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩ នៅតាមរោងចក្រនានានៅក្នុងប្រទេសថៃ កំពុងបង្កក្តីព្រួយបារម្ភដល់វិស័យនាំចេញទំនិញរបស់ថៃ ដែលអាចនឹងរងផលប៉ះពាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ