អាជីវកម្ម​ខ្នាតតូច​នៅកូរ៉េ​ខាងត្បូង

សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូច នៅកូរ៉េខាងត្បូងកំពុងពេញនិយម ស្របពេលការបិទទ្វារអាជីវកម្មកើនឡើង


សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូចដែលបិទទ្វារ បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ខណៈដែលមានអាជីវកម្មខ្នាតតូចៗ កាន់តែច្រើនត្រូវបានបិទ្វារជាបន្តបន្ទាប់។ នេះបើតាម សារព័ត៌មានចិន CCTV។
សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូច នៅកូរ៉េខាងត្បូងកំពុងពេញនិយម ស្របពេលការបិទទ្វារអាជីវកម្មកើនឡើង (រូបភាព៖ https://www.nytimes.com)
ដោយ

ប៉ុន្មានឆ្នាំមុន ប្រទេស​កូរ៉េខាងត្បូង គឺមានការកើនឡើងខ្លាំង​នូវប្រភេទអាជីវកម្ម​ខ្នាតតូចតាច (Self-Employed Business) ហើយភាគច្រើន​នៃអាជីវកម្ម​ទាំងនោះ គឺជា​ភោជនីយដ្ឋាន។ ដោយសារតែ​មាន​វិបត្តិសេដ្ឋកិច្ច និងបានកាត់បន្ថយ​ការប្រើប្រាស់ បានធ្វើឲ្យ​មានអាជីវកម្ម​ជាង ៨០ម៉ឺន​អាជីវកម្ម​នៅកូរ៉េខាងត្បូង​ត្រូវបាន​បិទទ្វារ​បន្ទាប់ពី​ពួកគេ​បាន​បើកក្នុងរយៈពេល​បានតែ​៣ឆ្នាំប៉ុណ្ណោះ។

នៅ​ប្រទេស​កូរ៉េខាងត្បូង នៅពេល​អាជីវកម្ម​បិទទ្វារ​ម្ចាស់អាជីវកម្ម​ត្រូវ​មាន​ទំនួល​ខុស​ត្រូវច្រើន ដូចជា​សម្អាត​ទីតាំង លុបចោល​នូវ​ឈ្មោះបង់ថ្លៃអគ្គិសនី សម្ភារៈគ្រឿងសង្ហារឹម និងការចំណាយ​លើថ្លៃ​ផ្សេងៗទៀត។ 

ដោយមានភាព​ស្មុគ្រស្មាញច្រើន ម្ចាស់ហាង​ជាច្រើន​បាន​ជ្រើ​សេវាប្រឹក្សា​របស់ក្រុមហ៊ុន​ដែលមាន​ជំនាញ​លើ​ផ្នែកនេះ ដោយ​ក្រុមហ៊ុន​ប្រឹក្សាយោបល់ គឺនឹង​ចាត់ចែង​ការងារ​ដែលទាក់ទង​នឹង​ការ​រុះរើ​បិទទ្វារហាង​ទាំងនោះ សម្រាប់​ម្ចាស់ហាង​ទាំងអស់។

ក្រុមហ៊ុន Go Gyeon Joo ដែល​ជាក្រុមហ៊ុន​ផ្ដល់ការ​ប្រឹក្សា​យោបល់​នៅកូរ៉េ​ខាងត្បូង​បានឲ្យដឹងថា ក្រុមហ៊ុននេះ ផ្ដល់សេវាប្រឹក្សាយោបល់​សម្រាប់អាជីវកម្មបិទទ្វារ​ប្រមាណ​២៥០ ទៅ ៣០០ អាជីវកម្ម​ក្នុងមួយខែៗ។

បើគិតតាំងពី​ដើមខែឆ្នាំមុន មកដល់​ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនកូរ៉េ​មួយនេះ បាន​ផ្ដល់សេវា​ប្រឹក្សា​សម្រាប់​អាជីវកម្ម​បិទទ្វា​ជាង​៤ពាន់​អាជីវកម្ម។

បើតាម​របាយការណ៍​បាន​ឲ្យដឹងថា ចំនួន​អាជីវកម្ម​ខ្នាតតូច​ដែលបាន​ដាក់សំណើរ​បិទទ្វារ​នៅកូរ៉េខ​ខាងត្បូង កាលពីឆ្នាំ ២០១៨ មានប្រមាណ​១លានអាជីវកម្ម ដែលវាបានធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច ក្នុងប្រទេស​កូរ៉េខាងត្បូង​ប្រមាណ ៣០ ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកលក់​តែ ២ថ្ងៃប៉ុណ្ណោះ! មូលបត្របំណុលរបស់ធនាគារ ABA លក់បាន ២១ លានដុល្លារ

ព័ត៌មាន
បន្ទាប់ពីការបោះផ្សាយលក់រយៈពេល តែ២ថ្ងៃ ប៉ុណ្ណោះ ធនាគារ ABA ប្រមូលបានទុនវិនិយោគពីការលក់មូលបត្របំណុលនេះ ប្រមាណ ២១ លានដុល្លារអាមេរិក ជាម…

តើមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី WB Arena មានអ្វីពិសេសខ្លះ?

ព័ត៌មាន
ជា​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ថ្មី ដែល​ទើបតែ​បើក​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ។ WB Arena ដែល​ជា​គោលដៅ​កម្សាន្ត​ថ្មី សូមស្វាគមន៍លោកអ្នកឱ្យអញ្ជើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ