ភាព​អត់​ការងារ​ធ្វើនៅកូរ៉េ

អ្នកគ្មានការងារធ្វើនៅកូរ៉េ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុង ២ទសវត្សរ៍ចុងក្រោយ


អត្រាភាពគ្មានការងារធ្វើនៅកូរ៉េខាងត្បូង បានកើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៧មក ខណៈគិតត្រឹមខែមករាឆ្នាំ២០២១នេះ អត្រាអ្នកគ្មានការងារធ្វើ កើនឡើងដល់ ៥,៤% ។ នេះបើយោងតាមទិន្ធន័យរបស់វិទ្យាស្ថានស្ថិតិកូរ៉េ។
ភាព​អត់​ការងារ​ធ្វើនៅកូរ៉េឆ្នាំ២០២១
ដោយ

ចំនួនអ្នកគ្មាន​ការងារធ្វើ​បានកើន​ឡើង​យ៉ាងលឿន​បំផុត​បែបនេះ ក៏ដោយសារតែ​មេរោគកូវីដ១៩បានធ្វើឱ្យ​ប៉ះពាល់​ដល់ទីផ្សារ​ការងារ ខណៈក្រុមហ៊ុន​ជាច្រើន​ផ្តើមកាត់​បន្ថយ​បុគ្គលិក ក្រោយជួបវិបត្តិ​ហិរញ្ញវត្ថុ និងក្រុមហ៊ុន​ខ្លះទៀត​បានផ្អាក​ការជ្រើសរើស​បុគ្គលិកថ្មីៗ​មក​បម្រើការងារ។

បើគិតជាតួលេខ​ជាក់ស្តែងវិញ នៅត្រឹម១ខែ​ពេញ​នៃខែ​មករាឆ្នាំ២០២១ ប៉ុណ្ណោះ​ចំនួនអ្នក​អត់ការងារ​ធ្វើនៅកូរ៉េ មានដល់​ទៅជិត​១លាននាក់​ទៅហើយ។

បើតាមការឲ្យ​ដឹង​ពីរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េ មិនខុសពី​ប្រទេស​នានា​ក្នុងពិភពលោក​នោះទេ ភាគច្រើនអ្នក​ដែល​ទទួលរងគ្រោះខ្លាំង គឺស្ថិតនៅ​ក្នុងក្រុម​អ្នកបម្រើ​ការ​ក្នុងវិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ស្នាក់នៅ និងតាម​ភោជនីយដ្ឋាន។

ទាំងនេះ ក៏ដោយសារតែ ប្រទេសកូរ៉េ​ខាងត្បូង បានព្យាយាម​ទប់ស្កាត់កូវីដ១៩ តាមរយៈ​ការដាក់ចេញនូវ​វិធានការ​ជាច្រើន រួមមាន​គម្លាតសង្គម ដោយបាន​ហាមឃាត់​ការជួប​ប្រជុំ បរិភោគ​អាហារ​នៅក្នុងភោជនីយដ្ឋាន​ចាប់ពីម៉ោង ៩ យប់តទៅ ជាហេតុ​នាំឲ្យភោជនីយដ្ឋាន​ជាច្រើន​បានខាតបង់​ប្រាក់​ចំណូលរបស់​ខ្លួន​យ៉ាងសម្បើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអំពាវនាវឲ្យមានការស្តារទំនាក់ទំនងឡើងវិញជាមួយអាមេរិក

ព័ត៌មាន
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី ២២កុម្ភៈកន្លងទៅថា សហរដ្ឋអាមេរិកនិងប្រទេសចិនអាចធ្វើការរួមគ្ន…

អាជីវកម្មបិទទ្វារស្ទើរទាំងស្រុងក្រោយពលរដ្ឋភូមាធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីដើមសប្តាហ៍នេះ

ព័ត៌មាន
ធនាគារ ភោជនីយដ្ឋាន និងហាងទំនិញនានា ក្នុងទីក្រុងសំខាន់ៗរបស់ភូមាត្រូវបានបិទទ្វារផ្អាកអាជីវកម្មទាំស្រុង នៅថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ