ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកូរ៉េខាងត្បូង

ក្រុមហ៊ុនធំៗ៣របស់កូរ៉េខាងត្បូងក្ដោបក្ដាប់ ១ភាគ៣នៃចំណែកទីផ្សារអាគុយរថយន្ដអគ្គិសនីទូទាំងពិភពលោក


ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីកូរ៉េខាងត្បូងធំៗចំនួនបី បានក្ដោបក្ដាប់បានចំណែកទីផ្សារ ដល់ទៅមួយភាគបីនៃទីផ្សារសកលោកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២១ ក៏ប៉ុន្តែក្រុមហ៊ុនកូរ៉េទាំងនេះ ក៏កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្លាជាមួយគូប្រជែងដែលជាក្រុមហ៊ុនចិនផងដែរ ខណៈដែលរដ្ឋាភិបាលចិនកាលពីពេលកន្លងទៅនេះ ក៏មានផែនការគាំទ្រដល់ឧស្សាហកម្មរថយន្ដអគ្គិសនីនេះផងដែរ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយដែលចេញដោយសារព័ត៌មាន The Korea Herald។
ឈ្មោះក្រុមហ៊ុនអេឡិចត្រូឡិចកូរ៉េខាងត្បូង

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ចំនួន​បី​គឺ​រួម​មាន​ក្រុមហ៊ុន LG Energy Solution, Samsung និង SK Innovation បាន​ក្ដោប​ក្ដាប់​ទីផ្សារ​ជិត ៣៥% នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ទូ​ទាំង​ពិភពលោក ដែល​បាន​ធ្លាក់​ចុះ​តិចតួច​បំផុត​ត្រឹមតែ ០,២ ភាគរយ ប៉ុណ្ណោះ​។ នេះ​បើ​តាម​ទិន្នន័យ​ស្រាវជ្រាវ​ដោយ​ស្វា​ប័ន SNE Research​របស់​កូរ៉េ​ខាងត្បូង​។

សូម​ជម្រាប​ថា ក្រុមហ៊ុន LG Energy Solution ដែល​ផ្គត់ផ្គង់​អា​គុយ​សម្រាប់​ម៉ូ​ឌែ​ល​រថយន្ត​អគ្គិសនី ដោយ​ក្រុមហ៊ុន Tesla ក្រុមហ៊ុន Volkswagen និង Ford បាន​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ដោយ​មាន​ចំណែក​ទីផ្សារ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី ជាង​២៤% ក្នុង​រយៈពេល​៨​ខែ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន ស៊ី​អេ​ធី​អិ​ល (CATL) របស់​ប្រទេស​ចិន​ដែល​មាន​ចំណែក​ទីផ្សារ​ជាង ៣០ ភាគរយ​។

ទន្ទឹម​នេះ ក្រុមហ៊ុន Panasonic របស់​ជប៉ុន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ ដែល​មាន​ចំណែក​ទីផ្សារ​ជាង ១១% តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន BYD របស់​ចិន​មាន ១០ ភាគរយ​។ ដោយឡែក ក្រុមហ៊ុន SK Innovation​របស់​កូរ៉េ​ខាងត្បូង ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៥ ជាមួយ​ចំណែក​ទីផ្សារ​ជាង ៥% ដោយ​បាន​ផ្តួល​គូប្រជែង​របស់​ខ្លួន​គឺ Samsung ដែល​មាន​ចំណែក​ទីផ្សារ​ត្រឹមតែ ជាង​៣%​ប៉ុណ្ណោះ​។

គួរ​ជ្រាប​ថា ការ​លក់​អា​គុយ​រថយន្ត​អគ្គ​ស​នី​របស់​ក្រុមហ៊ុន​ទាំងនេះ បាន​កើនឡើង​យ៉ាង​ខ្លាំង ពោល​គឺ​ស្រប​តាម​តម្រូវការ​ដ៏​រឹង​មាំ​សម្រាប់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី ដែល​កំពុង​មានការ​កើនឡើង​កាន់តែ​ច្រើន​។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ទីផ្សារ​រំពឹង​ថា នឹង​មានការ​ប្រកួតប្រជែង និង​ប្រឈម​មុខ​កាន់តែ​ខ្លាំងក្លា​ឡើង​ផង​ដែរ ពិសេស​គឺ​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​ក្រុមហ៊ុន​ចិន ដែល​កំពុង​បង្កើន​ចំណែក​ទីផ្សារ​ផលិត​អា​គុយ​រថយន្ត​អគ្គិសនី​យ៉ាង​ខ្លាំង​។

សូម​បញ្ជាក់​ដែរ​ថា ថ្មី​ៗ​នេះ ក្រុមហ៊ុន​កូរ៉េ SK ក៏​ទើបតែ​បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Ford Motor ដើម្បី​បោះទុន​វិនិយោគ​ដល់​ទៅ​ជាង ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​រោងចក្រ​ដំឡើងរថយន្ដ​អគ្គិសនី​របស់ Ford និង​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​ធំ​ៗ​ចំនួន​៣​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩ ធ្វើឲ្យការចំណាយសាធារណៈរបស់វៀតណាមធ្លាក់មកនៅកម្រិត ៥០% ប៉ុណ្ណោះនៃផែនការ

ព័ត៌មាន
ការចំណាយសាធារណៈរបស់វៀតណាមគិតតាំងពីដើមឆ្នាំមកដល់ចុងខែកញ្ញានេះ គឺមានមិនដល់ពាក់កណ្ដាលផង នៃផែនការចំណាយសាធារណៈប្រចាំឆ្នាំរបស់ខ្លួន ដោយស…

រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់

ព័ត៌មាន
ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌទំនៀមទម្លាប់ខ្មែរខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ