បញ្ហាខ្វះខាតប្រេងឥន្ធៈ

តំបន់ភាគខាងត្បូងនៃវៀតណាមជួបបញ្ហាខ្វះខាតប្រេងឥន្ធៈ ចំពេលតម្លៃប្រេងហក់ឡើងកាន់តែខ្ពស់


ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅតែបន្តបិទទ្វាដោយសារការផ្គត់ផ្គង់ប្រេងសាំងមានការខ្វះខាត។កង្វះខាតក្នុងការផ្គត់ផ្គង់ប្រេងសាំងនេះ បណ្ដាលមកពីការថយចុះសមត្ថភាពនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសវៀតណាម Nghi Son ត្រូវកាត់បន្ថយផលិតកម្ម ដោយសារតែក្រុមហ៊ុននេះមានបញ្ហាហិរញ្ញវត្ថុ។ ទោះយ៉ាងណា អាជ្ញាធរនៅតែអះអាងថា សម្រាប់ការផ្គត់ផ្គង់នៅខែកុម្ភៈនេះ គឺមានគ្រប់គ្រាន់។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express ។
ស្ថានីយ៍ប្រេងឥន្ធនៈ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

នៅចុងសប្ដាហ៍មុននេះ យ៉ាងហោចណាស់មានស្ថានីយប្រេងសាំងមួយចំនួន នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមបានបិទទ្វារ ដោយសារតែមិនមានស្តុកប្រេងសាំង សម្រាប់លក់ នៅគ្រាដែលតម្លៃប្រេងក៏កំពុងកើនឡើងផងដែរ។ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង។

តែយ៉ាងណាមិញ ក៏មានស្ថានីយ៍ខ្លះនៅមានប្រេងនៅក្នុងស្តុកដែរ ប៉ុន្តែពួកគេនៅតែមិនទាន់ដាក់លក់ឡើងវិញ ដោយហេតុប្រេងទាំងនោះទើបតែចូលស្តុកថ្មី ព្រោះពួកគេចាប់លក់ពេលចេញតម្លៃថ្មី ដែលមានខ្ពស់ជាងមុន។

ជុំវិញបញ្ហានេះ មន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ហេតុផលគួរឱ្យសង្ស័យ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតបន្ថែមទៀត ដើម្បីដាក់ពិន័យទៅលើម្ចាស់ស្ថានីយប្រេងទាំងនោះតាមដែលអាចធ្វើទៅរួច ដូចជាការដកហូតអាជ្ញាបណ្ណជាដើម។

សូមជម្រាបថា តម្លៃប្រេងសាំងលក់រាយប្រភេទ RON 95 នៅវៀតណាមបានកើនឡើងជិត ៤,៦ ភាគរយ ដោយមានតម្លៃលក់ដល់ ១ដុល្លារ១១សេន ក្នុងមួយលីត្រនៅឆ្នាំនេះ។

បញ្ហាប្រេងសាំងឡើងថ្លៃ កំពុងរុញឲ្យប្រទេសវៀតណាមមានការកើនឡើងអតិផរណាកាន់តែខ្លាំងដែរ ពោលគឺត្រូវបានព្យាករថានឹងកើនឡើងពី២,៧% ដល់៣% នៅឆ្នាំ២០២២នេះ។

ក្នុងនោះដែរ បញ្ហាប្រេងឥន្ធនៈពិភពលោកឡើងថ្លៃ និងការកាត់បន្ថយផលិតកម្មនៅរោងចក្រចម្រាញ់ប្រេងដ៏ធំរបស់វៀតណាម ញី សុន ក៏ជាហេតុផលធ្វើ្យមានបញ្ហាកង្វះខាតប្រេងនៅភាគខាងត្បូងនៃប្រទេសវៀតណាមនៅប៉ុន្មានសប្ដាហ៍មកនេះផងដែរ។ បើគិតត្រឹមពីខែចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនឡើង១១%ហើយ៕

អត្ថបទ: ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូននៅឆ្នាំ២០២២នឹងមានសភាពប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកកត់សម្គាល់ឃើញថា គិតមកទល់ដើមឆ្នាំ២០២២ វិស័យដឹកជញ្ជូនពុំទាន់មានភាពល្អប្រសើរពេញលេញនៅឡើយទេ ពោលគឺ…

កត្តាអ្វីខ្លះជួយឲ្យអេស៊ីលីដាចំណេញជាង១៦៦លានដុល្លារនៅឆ្នាំ២០២១?

ព័ត៌មាន
ទោះបីឆ្នាំ២០២១ ជាឆ្នាំដែលកម្ពុជាទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ តែធនាគារអេស៊ីលីដានៅតែអាចធ្វើប្រតិបត្តិការបានយ៉ាងរលូនន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ