ឱកាសការងារសម្រាប់យុវជន ក្នុងបរិបទកូវីដ-១៩

វាគ្មិនល្បីៗពន្យល់ពីឱកាសការងារសម្រាប់យុវជន ក្នុងបរិបទកូវីដ-១៩


ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឱកាសដែលទទួលបានការងារធ្វើ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់យុវជន ដែលកំពុងបន្តការសិក្សា និង ទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនានានៅកម្ពុជា ដ្បិតអី នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ បានធ្វើ អាជីវកម្មមួយចំនួនបានផ្អាកដំណើរការ និង បិទទ្វារ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន វើកដ៍ប្រ៊ីដ គ្រុប

ដើម្បី ផ្ដល់​ជា​គំនិត​គន្លឹះ​ដល់​យុវជន ថ្មី​ៗ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​ស្តី​ពី ការ​ជំរុញ​សហគ្រិនភាព​យុវជន ក្រោម​ប្រធានបទ «​ឱកាស​ការងារ​សម្រាប់​យុវជន​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩» ដោយ​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​សំខាន់​ៗ​ជា​ច្រើន​នាក់​។ 

ដើម្បី​ទទួល​បាន​ឱកាស​ការងារ ក្នុង​បរិបទ​កូ​វី​ដ​-១៩ តើ​យុវជន គួរ​ត្រៀមខ្លួន និង ពង្រឹងសមត្ថភាព​ខ្លួនឯង​យ៉ាងណា​ខ្លះ?

ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​របស់​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) បាន​រៀបចំ​សិក្ខាសាលា តាម​ប្រព័ន្ធ​អន​ឡាញ​ស្តី​ពី ការ​ជំរុញ​សហគ្រិនភាព​យុវជន ក្រោម​ប្រធានបទ «​ឱកាស​ការងារ​សម្រាប់​យុវជន​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩» នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ដែល​មានការ​ចូលរួម​ពី ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​, អ្នកឧកញ៉ា សៀ ឫ​ទ្ធី អ្នក​ជំនួយ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា រួម​ជាមួយ​វាគ្មិន​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​។

ក្នុង​កម្មវិធី​សិក្ខាសាលា​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សង្កត់ធ្ងន់​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​វិស័យ​សេដ្ឋកិច្ចជាតិ នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​ការ​ស្វែងរក​ការងារ​របស់​យុវជន ក៏​កាន់តែ​មាន​ភាព​លំបាក ព្រោះតែ​អាជីវកម្ម​មួយ​ចំនួន ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន អំឡុង​វិបត្តិ​នេះ ដូច្នេះ យុវជន​ត្រូវ​តែ​ពង្រឹង​ខ្លួន​បន្ថែម​ទៀត​។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​លើក​ឡើង​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប យល់​ឃើញ​ថា ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ យុវជន​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ការងារ​។ បន្ថែម​លើ​ការ​លើក​ឡើង​ខាងលើ អ្នកឧកញ៉ា សៀ ឫ​ទ្ធី បាន​ណែនាំ​ដល់​យុវជន គួរ​ស្វែងរក​ការងារ​ដែល​ត្រូវ​ជំនាញ​របស់​ខ្លួន និង​មិន​ត្រូវ​ធ្វើការ​គិតតែ​ពី​ប្រាក់ខែ ជា​ចម្បង​នោះ​ទេ​។ អ្នកជំនួញ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​រូប​នេះ ក៏​លើកទឹកចិត្ត​ឱ្យ​យុវជន ត្រូវ​ចេះ​ថ្លឹងថ្លែង​ពេល​ស្វែងរក​ការងារ​ដែល​ទទួល​បាន​បទ​ពិសោធន៍ ជាង​ការ​ទទួល​បាន​ប្រាក់ខែ​។

ក្រៅពី​ធ្វើការ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ក៏​បាន​ណែនាំ​ឱ្យ​យុវជន ត្រូវ​សិក្សា​លម្អិត​ពី​បរិយាកាស​របស់​សង្គម​។ ត្រង់​ចំណុច​នេះ អ្នកឧកញ៉ា ចង់ឱ្យ​យុវជន​កម្ពុជា ត្រូវ​សម្លឹង​មើល​លើ​ឱកាស​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ថា​ទីផ្សារ​កំពុង​មាន​តម្រូវការ លើ​ការងារ​អ្វីខ្លះ​។

សូម​បញ្ជាក់​ថា ក្នុងអំឡុងពេល​មានការ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​នេះ ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា​សុទ្ធតែ​បាន​ជួប​នូវ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ការ​បាត់បង់​ការងារ​ធ្វើ ពិសេស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​តែ​ម្ដង ដ្បិតថា​វិស័យ​នេះ មានការ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ ទោះ​យ៉ាងណា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៩​ជុំ​រួច​មក​ហើយ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ងាយ​រង​គ្រោះ​រួម​ទាំង​កម្មករនិយោជិត និង​ម្ចាស់​អាជីវកម្ម​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CSX ចំហទ្វារកាន់តែធំសម្រាប់ SME ជាមួយនឹងលក្ខខណ្ឌបន្ធូរបន្ថយច្រើន

ព័ត៌មាន
អគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា ក្រុមហ៊ុនស្ថិតក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលមានដើមទុនក្រោម៥០ម៉ឺនដុល្លារអាមេរិក ក៏អាចចុះបញ្ជ…

ថៃបន្ដអនុម័តថវិកាជាង ៥០០លានដុល្លារបន្ថែម ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងប្រជាជនពីក្រញាំកូវីដ-១៩

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃនៅដើមសប្តាហ៍នេះ បានអនុម័តលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមចំនួន ប្រមាណ ៥២០លានដុល្លារអាមេរិកបន្ថែមទៀត ដល់ប្រជាជន ដែលរងផលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ