អត្ថបទ​ពាណិជ្ជកម្ម

មជ្ឈមណ្ឌល​កីឡា​ផ្លាទីនីម (ភី.អេស.ស៊ី) នឹង​បើក​សម្ពោធ​សាកល្បង នាថ្ងៃទី១ ខែមិថុនា ក្នុង​គម្រោង បុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)


រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩៖ សំរាប់អ្នកចូលចិត្តលេងកីឡាទាំងឡាយ លោកអ្នកអាចជ្រើសរើស វិធីជាច្រើនដើម្បីទទួលបានរាងកាយមាំមួន និងសុខភាពល្អ ហើយលោកអ្នកក៏ត្រូវជ្រើសរើស ផងដែរនូវ មជ្ឈមណ្ឌលកីឡាដែលអាចផ្តល់នូវ ផាសុកភាព និង ភាពទំនើបទាន់សម័យ។
ដោយ
មជ្ឈមណ្ឌល​កីឡា​ផ្លាទីនីម (ភី.អេស.ស៊ី) នឹង​បើក​សម្ពោធ​សាកល្បង នាថ្ងៃទី១ ខែមិថុនា ក្នុង​គម្រោង បុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)

ជាមួយគ្នាដែរ យើងខ្ញុំសូមធ្វើការណែនាំមជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) ដែលជាមជ្ឈមណ្ឌលកីឡាចំរុះមួយ ដែលផ្តល់នូវប្រភេទកីឡាជាច្រើន រួមមាន ក្លឹបហាត់វាយកូនហ្គោល តារាងបាល់ទាត់ តារាងវាយសី តារាងបាល់ទះ និង តារាងបាល់បោះ ដែលមានទីតាំងនៅក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្លឹបហាត់វាយកូនហ្គោល ធី ថែម (Tee Time) របស់មជ្ឈមណ្ឌលកីឡាផ្លាទីនីម មានកន្លែងវាយកូនហ្គោលដ៍ទំនើបចំនួន ៥២ ប្លុក និងមានផ្តល់ជូននូវ វគ្គបង្រៀនវាយកូនហ្គោលលំដាប់ វី អាយ ភី ផងដែរ សម្រាប់សមាជិក វី អាយ ភី រយៈពេល ៦ខែ និង ១២ខែ ដែលបង្រៀនដោយ លោកគ្រូដ៏ជំនាញពីប្រទេសជប៉ុន និងមានបទពិសោធន៍យូរឆ្នាំ ។

លើសពីនេះទៅទៀត មជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) ក៏ផ្តល់ជូននូវតារាងបាល់ទាត់ មានទីតាំងធំទូលាយ ដែលមានតារាងតូចនិងតារាងធំសម្រាប់បំពេញតំរូវការរបស់លោកអ្នក ។ ចំណែកឯក្លឹបកីឡា ផោវវើ ហ៊្សូន (power zone) ដែលមានកីឡាវាយសី បាល់ទះ បាល់បោះ នឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះ។ 

សម្រាប់ការបើកដំណើរការសាកល្បង នាថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលកីឡាផ្លាទីនីម ក៍មានការបញ្ចុះ ពិសេសរហូតដល់ ៥០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ មិថុនា និង ការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៦ ដល់ ៣០ ខែ មិថុនា។ 

មជ្ឈមណ្ឌលកីឡាផ្លាទីនីមបើកដំណើរការចំនួនប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ ៩យប់។

សម្រាប់ព័តមានបន្ថែម សូមទាក់ទងមកលេខ ០១២ ៥៧៨ ៩៣០ / ០៨៦ ៩០៩ ២៥២ នឹងខាងផ្នែកកីឡាចំរុះ សូមទាក់ទងមកលេខ ០១២ ៨២៦ ៧២០/ ០៨៦ ៩០៦ ៦៩៥ ឬចូលទៅកាន់ www.platinumsports-center.com ឬ អ៊ីម៉ែល [email protected] ។ 

សម្រាប់ព័ត៌មានលម្អិត អ្នកក៏អាចចូលទៅកាន់ Facebook: Platinum Sports Center – PSC




អត្ថបទបន្ទាប់


សម្ដេច​ ហ៊ុន សែន ​អះអាង​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​«អន្ទាក់​បំណុល​ចិន»​ទេ!

ព័ត៌មាន
សម្តេច​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ប្រទេស​ជប៉ុន​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​រ…

ក្រុមហ៊ុន Uber «ខាត ១ ពាន់លានដុល្លារ» នៅត្រីមាសទី១ ឆ្នាំនេះ! ហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុន ផ្ដល់សេវាចែករំលែកការធ្វើដំណើរ ដ៏ធំរបស់អាមេរិក បានប្រកាសពីការខាតបង់ប្រាក់ចំណេញ របស់ខ្លួនប្រមាណ ១ពាន់លានដុល្លារអាមេរិក នៅរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ