វិបត្តិនៅស្រីលង្កា

សភាស្រីលង្ការារាំងចលនាថ្កោលទោសប្រធានាធិបតី ខណៈសមាជិកសភា២រូបត្រូវបានចាប់ខ្លួនដោយសារអំពើហិង្សា


ក្រោយពីនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសថា ប្រទេសកំពុងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ និងធ្លាក់ដល់ថ្ងៃចុងក្រោយនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ពលរដ្ឋ ពោលគឺអស់ប្រេងសម្រាប់ផ្គត់ផ្គង់ឲ្យពលរដ្ឋនោះ ក្រុមគណបក្សប្រឆាំងក៏បានស្នើទៅកាន់សភាឲ្យមានការតាមដានរហ័សមួយ ដើម្បីថ្កោលទោសប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃទី ១៧ឧសភា ក៏ប៉ុន្ដែ ចលនានេះ ត្រូវបានសភាបោះឆ្នោតប្រឆាំងផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
សភាស្រីលង្ការារាំងចលនាថ្កោលទោសប្រធានាធិបតី
ដោយ

សមាជិក​សភា​ស្រី​លង្កា​បាន​បោះ​ឆ្នោត​សំឡេង​ជំទាស់​លើ ១១៩​សំឡេង ទល់​នឹង ៦៨​សំ​ឡង ដើម្បី​ជំទាស់ ការ​ស្នើ​ឲ្យ​មា​នក​តាមដាន​យ៉ាង​រហ័ស​តាម​រយៈ​សភា ដើម្បី​ដក​សេ​ក្ដី​ទុកចិត្ត និង​ថ្កោលទោស​លោក​ប្រធានាធិបតី Gotabaya Rajapaksa​។ ហើយ​កិច្ចប្រជុំ​សភា​នេះ គឺជា​ការ​ធ្វើ​ឡើងជា​លើក​ដំបូង​បង្អស់​មួយ​ចាប់តាំងពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន ដែល​បង្ខំ​ឱ្យ​លោក ម៉ា​ហ៊ី​ន​ដា រា​ចា​ប៉ាក់​សា ដែល​ជា​បងប្រុស​លោក​ប្រ​ធានា​ធា​បតីស្រី​ល្ង​ការ សម្រេច​ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី ។ ទោះ​យ៉ាងណា ការ​ចម្រូងចម្រាស់​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​នេះ ពាក់ព័ន្ធ​នឹ​នេះ នឹង​ត្រូវ​ពិភាក្សា​បន្ត​នៅ​ពេល​ក្រោយ​ទៀត​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។

ប្រសិនបើ​ចលនា​បោះ​ឆ្នោត​ដក​សេចក្ដី​ទុកចិត្ត និង​ថ្កោលទោស​ប្រធានាធិបតី សម្រេច​អាច​សម្រេច​បាន​មែន​នោះ វា​អាច​បង្កើន​សម្ពាធ​កាន់តែ​ខ្លាំង​ថែម​ទៀត​ដល់​ប្រធានាធិបតី​ឱ្យ​លាលែង​ពី​តំណែង​។

លោក Ranil Wickremesinghe នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ស្រី​លង្កា បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​កោះ​មួយ​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​«​ការ​ពិត​ដែល​អាក្រក​ក់ និង​គួរ​ឱ្យ​ភ័យ​ខ្លាច​» ហើយ​ថា នៅ​ពេល​នេះ ស្រី​លង្កា​មាន​ស្តុក​ប្រេង​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយពីរ​បី​ខែ​ខាង​មុខ​ទៀត ពលរដ្ឋ​នឹង​ជួប​បញ្ហា​លំបាក​បំផុត​មិន​ធ្លាប់​ជួប​ប្រទះ ។

លោក Ranil បាន​បន្ថែម​ថា ទុនបម្រុង​អន្តរជាតិ​ដែល​មាន​ចំនួន ៧​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ខែ វិច្ឆិកា ឆ្នាំ​២០១៩​នោះ​បាន​ប្រើ​ជិត​អស់ហើយ ហើយ​ឥឡូវ​ប្រទេស​នេះ​ត្រូវការ​ថវិកា ៧៥​លាន​ដុល្លារ​ទៀត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​រក្សា​សេដ្ឋកិច្ច​ឱ្យ​ដំណើរការ ខណៈ​ដែល​ឱសថ​សំខាន់​ៗ​បាន​អស់ពី​ឃ្លាំង​ហើយ​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​ខ្លី​នេះ អនាគត​របស់​ស្រី​លង្កា​នឹង​កាន់តែ​លំបាក​ជាង​ពេលវេលា​ដ៏​លំបាក​ណា​ណា​ទាំងអស់​ដែល​ពួក​គេ​ធ្លាប់​បាន​ឆ្លងកាត់​ទៅ​ទៀត​។

រយៈពេល​ជាង​មួយ​ខែ​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​ដ៏​ច្រើន​លើសលុប​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​វិបត្តិ​សេដ្ឋកិច្ច បាន​ប្រែ​ក្លាយជា​មាន​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​មួយ​ចំនួន​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ពេល​ក្រុម​អ្នកគាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​បាន​សម្រុកចូល​កន្លែង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​កូ​ឡុំ​បូ​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​ក្រុម​បាតុករ ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល និង​មន្ត្រី​ប៉ូលិស​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៩ នាក់​ស្លាប់ និង​ជាង ៣០០ នាក់​រង​របួស​។​បន្ទាប់​មក​លោក Mahinda Rajapaksa បាន​លាលែង​ពី​តំណែង​ដោយ​ទុក​ឱ្យ​លោក Gotabaya ជា​ប្អូនប្រុស​របស់​ខ្លួន​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​តែ​ម្នាក់ឯង​។

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួក​គេ​បាន​ចាប់ខ្លួន​សមាជិក​សភា​ចំនួន ២ រូប​មក​ពី​គណបក្សកាន់អំណាច​របស់​លោក រ៉ា​ចា​ផាក​សា ដែល​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​កើតឡើង​កាលពី​ស​ប្ដា​ហ៍​មុន​នោះ​។

វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រី​លង្កា​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ទទួល​ឯករាជ្យ​ភាព​នៅ​ក្នុង​ឆ្នាំ​១៩៤៨​មក ដែល​វា​បណ្ដាល​មក​ពី​កត្តារួម​គ្នា​ជា​ច្រើន ដូច​ជា​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ ការ​កើនឡើង​តម្លៃ​ប្រេង និង​វិធានការ​កាត់​បន្ថយពន្ធ​របស់​រដ្ឋ ដើម្បី​យក​ប្រជាប្រិយភាព​របស់​លោក Rajapaksa ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវាសនាកងទ័ពអ៊ុយក្រែនសុំចុះចាញ់ដែលកំពុងស្ថិតក្នុងដៃរុស្ស៊ីនឹងទៅជាយ៉ាងណា?

ព័ត៌មាន
កងទ័ពអ៊ុយក្រែនជាង២៥០នាក់ចុងក្រោយ ដែលនៅសេសសល់ក្នុងតំបន់រោងចក្រស្លរដែក Azov នៃទីក្រុង Mariupol បានទម្លាក់អាវុធសុំចុះចាញ់កងទ័ពរុស្ស៊ីហើ…

សហភាពអឺរ៉ុបនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ប្រសិនបើរុស្ស៊ីពិតជាកាត់ផ្តាច់ការផ្តត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចសហភាពអឺរ៉ុបបានចេញមកព្រមានកាលពីថ្ងៃទី ១៧ឧសភាថា ប្រសិនបើការនាំចូលឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ