វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអត្រាអតិផរណាមានដល់ជិត៦០%


ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអតិផរណាមានដល់ជិត៦០%ហើយគិតមកទល់ពេលនេះ។ កន្លងមក ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរលំ អស់រូបិយវត្ថុអន្តរជាតិដើម្បីទូទាត់ទំនិញនាំចូលនោះ បានជ្រើសយកជម្រើសបោះពុម្ពលុយរូពីរបស់ខ្លួនបន្ថែម ដើម្បីចំណាយលើប្រាក់ខែមន្ត្រីរាជការ និងបុគ្គលិកនៅក្នុងប្រទេស។
ក្រដាសប្រាក់ស្រីលង្កា
ដោយ

ប៉ុន្ដែ ឥឡូវនេះ ប្រទេស​ដែល​កំពុង​ផុងខ្លួន​នឹង​វិបត្តិ​កាន់តែ​ជ្រៅ​មួយ​នេះ មាន​បំណង​នឹង​លែង​បោះពុម្ព​លុយ ដើម្បី​ចាក់​បញ្ចូល​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​តទៅ​ទៀត​ហើយ ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ទប់​កុំ​ឲ្យ​អតិផរណា​បន្ដ​កើនឡើង​លឿន​ខ្លាំង​ពេក ព្រោះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​នេះ បាន​អះអាង​ថា មក​ទល់​ពេល​នេះ អត្រា​អតិផរណា​មាន​ដល់​ជិត ៦០%​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន Bloomberg​។

នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក រ៉ា​នី​ល បាន​ប្រាប់​ទៅ​កាន់​សភា​នៅ​ថ្ងៃ​អង្គារ ទី​៥ កក្កដា​ថា អតិផរណា​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​អត្រា​ដល់​ជិត ៦០%​ហើយ​មក​ទល់​ពេល​នេះ​។ លោក​រ៉ា​នី​ល បន្ថែម​ថា ការ​ពិភាក្សា​រក​ថវិកា​សង្គ្រោះ ពី​សំណាក់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ គឺ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់ ព្រោះថា រដ្ឋាភិបាល​ស្រី​លង្កា​ពេល​នេះ គឺ​ក្ស័យធន​រួច​ទៅ​ហើយ​។

នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​ដដែល​នេះ បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​កម្រិត​បុគ្គល​ជាមួយនឹង មូលនិធិ IMF ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ស្រី​លង្កា ក៏​ត្រូវ​បាន​ពន្យារពេល​ដល់​ខែសីហា​ខាង​មុខ​ផង​ដែរ ខណៈ​ពី​មុន IMF ធ្លាប់​អះអាង ថា​នឹង​ផ្ដល់​ជូន​នៅ​ត្រឹម​ខែមិថុនា​។

តម្លៃ​ទំនិញប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា ដែល​មាន​សរុប​ប្រជាជន​ជាង ២២​លាន​នាក់​នេះ បាន​កើនឡើង​ដល់​ទៅ ៥៤,៦% នៅ​ក្នុង​ខែមិថុនា​កន្លង​ទៅ ធៀប​នឹង​កាលពីដើម​ឆ្នាំ ដោយ​ក្នុង​នោះ ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​មិថុនា​កើនឡើង​យ៉ាង​គំហុក​ដល់ ១២៨% ធៀប​នឹង​ខែ​មុន​។ រីឯ តម្លៃ​ចំណីអាហារ​វិញ​កើន​៨០% នៅ​ចំ​ពេល​ដែល​មានការ​ខ្វះខាត​ការ​ដាំ​ដុះ និង​ការ​ខ្វះខាត​ប្រេង​ឆៅ​ផង​ដែរ​។

ធនាគារកណ្ដាល​របស់​ស្រី​លង្កា ពេល​នេះ កំពុង​បន្ដ​បោះពុម្ព​លុយ​រូពី​របស់​ខ្លួន​កាន់តែ​ច្រើន ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​តែ​រួច​តូច​ទៅ​ៗ​នៅ​ក្នុងឆ្នាំនេះ ហើយ​វា​ក៏​ធ្វើ​ឲ្យ​លុយ​រូពី​កំពុង​ហើម​ៗ​បណ្ដើរ​ៗ បង្ក​ជា​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ដែរ​៕




អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យទីក្រុងតូក្យូពិភាក្សាជាមួយក្រុងប៉េកាំង និងឈប់រួមដៃជាមួយអាមេរិក «ហ៊ុមព័ទ្ធ»ចិន

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បានអំពាវនាវឱ្យមានកិច្ចសន្ទនានយោបាយបន្ថែមទៀតរវាងចិន និងជប៉ុន ហើយបានចោ…

ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារ សម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) បានអះអាងថា ទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ