អាមេរិក និងកូរ៉េខាងជើង

តម្លៃផ្សារហ៊ុននៅអាស៊ី និងតម្លៃប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមមានរលកកើនឡើង ស្របពេលជំនួបមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង​បានចាប់​ផ្ដើម


តម្លៃប្រាក់ដុល្លារអាមេរិក បានហក់កើនឡើងក្នុងកម្រិតខ្ពស់មួយ ក្នុងរយៈពេល ៣សប្ដាហ៍មុននឹងជំនួបមេដឹកនាំកំពូលពីររូប គឺលោក ដូណាល់ត្រាំ និងលោក គីម ចុងអុន បានជួបគ្នានៅប្រទេសសាំងហ្គាពួរកាលពីព្រឹកមិញនេះ។ ទន្ទឹមគ្នានោះ តម្លៃផ្សារហ៊ុននៅអាស៊ី ក៏ចាប់ផ្ដើមមានរលកងើបឡើងគួរកត់សម្គាល់ផងដែរ។ ក្នុងជំនួបមេដឹកនាំ ដែលធ្លាប់ពាក់មុខយក្សដាក់គ្នាទាំងពីរនេះ គេសង្ឃឹមថា នឹងអាចត្រួសត្រាយផ្លូវដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា ដោយការប្រើប្រាស់អាវុធនុយក្លេអែរនៅឧបទ្វីបកូរ៉េ។
លោក ដូណាល់ត្រាំ (ស្ដាំ) និង លោក គីម ចុងអុន (ឆ្វេង) ក្នុងជំនួបជាប្រវត្តិសាស្ត្រ នៅប្រទេសសាំងហ្គាពួរ (www.thedailybeast.com)
ដោយ

តាម​សារព័ត៌មាន​អន្តរជាតិ​ល្បីៗជាច្រើន​ ដែល​កំពុង​ប្រមាញ់​ព័ត៌មាន នៃជំនួប​មេដឹកនាំ​កំពូល​អាមេរិក និងកូរ៉េ​ខាងជើង​នេះ បានឲ្យ​ដឹងថា សន្ទុះ​នៃការជួញ​ដូរ​ផ្សារហ៊ុន កំពុង​មាន​ការប្រែប្រួល​គួរឲ្យកត់​សម្គាល់ ខណៈ​ដែលសន្ទស្សន៍​តម្លៃ​ភាគហ៊ុន​ដ៏ធំ​របស់​ផ្សារ​ហ៊ុន MSCI នៅអាស៊ី​ប៉ាស៊ី​ហ្វិក ក្រៅប្រទេស​ប្រជប៉ុន ត្រូវបាន​គេមើល​ឃើញ​ថា មានទាំង​ចំណុច​វិជ្ជមាន និងអវិជ្ជមាន ពោលគឺ​​បានកើន​ឡើង​នៅគ្រា​ចុងក្រោយនៅថ្ងៃទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ​ ក្នុង​ចំនួន ០.១ ភាគរយ។ រីឯតម្លៃ ផ្សារ​ភាគហ៊ុន​របស់ Nikkei ជប៉ុន បានកើន​ឡើង ០.៦ ភាគរយដែរ។ ដោយឡែក តម្លៃ​ហ៊ុននៅ កូរ៉េខាងត្បូង​វិញ​ក៏បាន​កើនឡើង ០.២ ភាគរយដែរ ស្រ​បពេល​តម្លៃហ៊ុន​នៅចិន​ក៏កើន​បន្តិច​បន្តួច។ 

ដោយឡែក តម្លៃប្រាក់​ដុល្លារ​អាមេរិក ក៏មាន​ការកើន​ឡើងដែរ ពោលគឺ​មានសន្ទស្សន៍​កើនឡើង​ឡើង ០.២ ភាគរយ បើធៀប​នឹងរូបិយវត្ថុ​ធំៗ​​ជា​ច្រើន​ទៀត។​

មុនប៉ុន្មាន​ម៉ោង នៃជំនួប​ជាមួយ​មេដឹក​នាំកូរ៉េ​ខាងជើង លោក ដូណាល់​ ត្រាំ ប្រធានា​ធិបតី​អាមេរិក ក៏បាន ផុស​នៅក្នុង Twitter ផ្លូវការ​របស់ខ្លួន អំពី​ទីផ្សារ​ហ៊ុន​នៅសហរដ្ឋ​អាមេរិក​ផងដែរ ដែលធ្វើឲ្យ​អ្នកជួញ​ដូរនៅ​ក្នុងទីផ្សារ​នេះ កំពុង​មានការ​ចាប់​អារម្មណ៍ ។

លោក ដូណាល់ ត្រាំ បានផុសថា ផ្សារ​ហ៊ុននៅ​អាមេរិក បានកើន​ឡើង​ជិត ៤០% តាំងពី​ការ​បោះឆ្នោត ​ដែលមាន​តម្លៃ​សរុប ៧ ទ្រីលាន​ដុល្លារ​អាមេរិក និងបាន​ផ្ដល់តម្លៃ​ចូលទៅក្នុង​សេដ្ឋកិច្ច​របស់​អាមេរិក។  

គួរជម្រាបដែរថា នៅក្នុងជំនួប​នោះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បានប្រាប់​ទៅកាន់​លោក គីម ចុងអុន និងអ្នកកាសែត​ថា «យើង (អាមេរិក និងកូរ៉េ​ខាងជើង) នឹងមាន​​ទំនាក់​ទំនងកាន់តែ​ខ្លាំងក្លា» ។ ក្រោយពីជំនួប និងការចុះហត្ថលេខាបានបញ្ចប់ លោក ត្រាំ បានប្រាប់ទៅកាន់អ្នកកាសែតឲ្យដឹងថា «កិច្ចប្រជុំនេះ សម្រេចទៅបានយ៉ាងល្អ និងលើសការរំពឹងទុករបស់​មនុស្ស​មួយ​ចំនួន។ ហើយ​​យើង (អាមេរិក​ និងកូរ៉េខាងជើង) ចង់ធ្វើ​រឿងខ្លះ​ជាមួយគ្នា, យើងនឹងធ្វើវា ហើយ​យើងនឹង​អភិវឌ្ឍ​ចំណង​មិត្តភាព​យ៉ាង​ពិសេស»។

ដោយឡែក លោក គីម ចុងអុន ក៏បាន​​លើកឡើង​​ក្រោយ​ជំនួប និងពិធី​​ចុះហេត្ថលេខា​ថា «ពិភពលោក នឹងបានឃើញ​ការផ្លាស់ប្តូរ​ដ៏ធំ​នៅពេល​នេះ»​។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump និងលោក​គីមជុងអ៊ុន បានចុះហត្ថលេខា​លើសេចក្តី​ប្រកាស​រួមគ្នា​មួយចំនួន​ ដោយឆ្ពោះទៅ​រកការ​បញ្ចប់​ការលុប​បំបាត់​នុយក្លេអ៊ែ​ទាំងស្រុង​នៅឧបទ្ធីប​កូរ៉េ ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​អំពី​មធ្យោបាយ​​ផ្សេងៗ ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេ​អ៊ែរនៅ​ឧបទ្ធីបកូរ៉េ​​នោះទ​។

អ្នកជំនាញ​សេដ្ឋកិច្ច អ្នកវិភាគ ក៏ដូចជា អ្នកវិនិយោគ​ធំៗ ត្រូវបានដក​ស្រង់សម្ដីដោយ​សារព័ត៌មាន​Bloomberg ភាគច្រើន​បានមើល​ឃើញពីភាព​វិជ្ជមាន​ច្រើន​ ចំពោះជំនួប​មួយនេះ។ ភ្នាក់ងារ​សារព័ត៌មាន​មួយនេះ បានបញ្ជាក់ថា​ ថ្នាក់ដឹក​នៃប្រទេស​ទាំងពីរ បានអះអាងថា ទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​បានស្ថិត​ក្នុងរបត់ថ្មីមួយ ដែលប្រទេស​ពួកគេ​ចាប់ផ្តើម​អភិវឌ្ឍ ទំនាក់ទំនង​ពិសេសមួយ​នេះ ដោយពួកគេ​អះអាងថា នឹងយកចិត្ត​ទុកដាក់​ដោះស្រាយ​លើបញ្ហា​សំខាន់ៗ និងគ្រោះថ្នាក់​សម្រាប់​ពិភពលោក៕

សារព័ត៌មាន​មួយចំនួន បានបញ្ជាក់ថា ប្រទេសសិង្ហបុរី​ជាម្ចាស់ផ្ទះ​សម្រាប់ជំនួប​កំពូល​រវាងថា្នក់​ដឹកនាំ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានចំនាយ​ទឹកប្រាក់អស់​ប្រមាណ​ ២០លាន​ដុល្លារសហរដ្ឋ​អាមរិក​ក្នុងការរៀប​ចំជំនួប​មួយនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន ស្នើឲ្យកម្ពុជាជួយគិតគូរពីរបបលើកទឹកចិត្តសារពើពន្ធ

ព័ត៌មាន
ការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលប…

អាហារខូចគុណភាពនិងមាន​ជាតិ​គីមី​ជាង​១០០​តោន​នឹងកម្ទេច​ចោល​នៅ​ថ្ងៃ​ទី១៤ មិថុនា

ព័ត៌មាន
បច្ចុប្បន្នអាហារខូចគុណភាព និងអាហារដែលមានសារធាតុគីមី បានក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ ជាក់ស្តែង មានអាហារខូចគុណភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ