កោះ​ចម្លែក

កោះមួយ​នៅ​ជប៉ុន​ដែល​ហាម​ស្ត្រី​ចូល ក្លាយ​ជា​បេតិភណ្ឌពិភព​លោក!


សប្ដាហ៍​នេះ ខណៈ​កម្ពុជា​អបអរ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​​របស់​ខ្លួន ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ ប្រទេស​ជប៉ុន​ក៏​មាន​ហេតុផល​មួយ​ត្រូវ​អបអរ​ស្រដៀង​គ្នា​នេះ​ដែរ។
កោះ Okinoshima នៅ​ជប៉ុន ដែល​ចូល​បាន​តែ​ប្រុសៗ។ រូបភាព៖ Wikipedia
ដោយ

កូន​កោះ អូគីណូស្ហ៊ីម៉ា (Okinoshima) ដែល​ជា​ទីសក្ការៈ​សាសនា​បុរាណ​មួយ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​ ផង​ដែរ។ ប៉ុន្តែ អ្វី​ដែល​ប្លែក​បន្តិច គឺ​ថា កោះនេះ​គេ​ហាម​មិន​ឲ្យ​ស្រីៗ​ចូល​ឡើយ។

រឿង​ចម្លែក​មួយ​ទៀត​ដែរ គឺ​នៅ​មុន​ពេល​ឈាន​ជើង​ឡើង​លើ​កោះនេះ បុរសៗ​ត្រូវ​តែ​ស្រាត​សម្លៀក​បំពាក់​ និង​មុជទឹក​សម្អាត​កាយ​បែប​សាសនា​សិន។ 

ក្នុង​មួយឆ្នាំ កោះនេះ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​តែ ២០០នាក់​ប៉ុណ្ណោះ​ទៅ​ទស្សនា គឺ​ចូល​បាន​តែ​ប្រុសៗសុទ្ធ។ 

ប្រុសៗ​ដែល​ឡើង​លើ​កោះ​ អូគីណូស្ហ៊ីម៉ា ត្រូវ​ស្រាត​មុជ​ទឹក​ជម្រះ​កាយ​បែប​សាសនា​ជាមុន​សិន។

អ្នក​ដែល​បាន​ទៅ​ទស្សនា​នៅ​កោះ អូគីណូស្ហ៊ីម៉ា​នេះ ពេល​ចាកចេញ​ពី​កោះ​នេះវិញ មិន​អនុញ្ញាត​ឲ្យ​យក​វត្ថុ​អនុស្សាវរីយ៍​​មួយ​ណា​ចេញ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រាប់​គេ​ឯង​អំពី​ដំណើរ​ទៅ​កាន់​កោះនេះ​ដែរ។

សារព័ត៌មាន Japan Times ចុះ​ផ្សាយ​ថា កោះ អូគីណូស្ហ៊ីម៉ា ជា​កន្លែង​សក្ការៈ​បូជា​នៃ​សាសនា Okitsu ដែល​កសាង​ឡើង​នៅ​សតវត្ស​ទី១៧ ដើម្បី​ឲ្យ​អ្នកស្រុក​បន់ស្រន់​បួង​សួង​សុំ​សេចក្ដី​សុខ​នៅ​ពេល​ធ្វើដំណើរ​តាម​សមុទ្រ និងចេញ​រក​ស៊ី​ជួញដូរ​ជាមួយ​ប្រជាជន​កូរ៉េ និង​ចិន។ 

វត្ថុ​បុរាណ​រាប់​ពាន់​ដុំ​ពី​ក្រៅ​ប្រទេស ត្រូវ​គេ​ជឿថា បានបន្សល់​ទុក​នៅ​លើ​កោះនេះ ក្នុង​នោះ​រួមទាំង​កងមាស​មក​ពី​ឧបទ្វីប​កូរ៉េ​ ផង​ដែរ៕




អត្ថបទបន្ទាប់


អចលន​ទ្រព្យ​កម្ពុជា--ពី​អ្វី​​ដែល​គេ​មិន​ធ្លាប់​​ស្គាល់​សោះ ក្លាយ​ជា​វិស័យ​នាំមុខ​គេ!

ព័ត៌មាន
អ្នក​ជំនាញ​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​សេវា​ការ​ទិញ​លក់​អចលន​ទ្រព្យ​នៅ​កម្ពុជា ដែល​មាន​បទ​ពិសោធន៍​២​ទសវត្ស​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា …

ជាង​ឡាន​ខ្មែរ​ចេះ​ធ្វើ​យន្តហោះ ផ្អើល​ដល់​ពិភព​លោក!

ព័ត៌មាន
ជាង​ជួសជុល​រថយន្ត​មួយ​រូប នៅ​ខេត្ត​ព្រៃវែង បាន​​បង្កើត​ភាព​ល្បីល្បាញ​ជុំវិញ​ពិភព​លោក តាមរយៈ​បណ្ដាញ​សារព័ត៌មាន។ ល្បីល្បាញ គឺ​ដោយសារ​បុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ