ការដាំដុះកសិកម្ម

កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកប្រកួត​ប្រជែង​ទីផ្សារ


លោក ប៊ូ ម៉ាន ជាកសិពាណិជ្ជករមួយរូបនៅខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្តើមការដាំដុះដំណាំ៣ប្រភេទ គឺ ឪឡឹកលឿង ត្រសក់ផ្អែម និងពោតពណ៌ស្វាយ កាលពី១០ឆ្នាំមុន។ នៅពេលដាំបានផលលើកដំបូង លោកថា ឳឡឹកលឿង និង ត្រសក់ផ្អែមរបស់លោក តែ២ផ្លែប៉ុណ្ណោះដែលអាចលក់បានក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ដំណាំដែលកសិពាណិជ្ជករឆ្នើមមួយរូបដាំបាន គឺអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ ២តោន ក្នុងមួយថ្ងៃ និងបានពង្រីកការដាំដុះពីផ្ទៃដីកន្លះហិកតា មកដល់១០ហិកតាហើយ ដោយទីផ្សារសំខាន់របស់លោក គឺផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។
កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកនឹងការប្រជែងទីផ្សារ
ដោយ

តើកត្តាអ្វីខ្លះដែលធ្វើលោក ប៊ូ ម៉ាន បន្តជំនះឧបសគ្គនិងទទួលបានជោគជ័យលើការដាំដំណាំដូចសព្វថ្ងៃនេះ?

លោក ប៊ូ ម៉ាន ជាម្ចាស់កសិដ្ឋានរីករាយ ស្ថិតនៅភូមិត្រពាំងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ប្រាប់ក្រុមការងារខេមបូណូមីសថា មូលហេតុដែលលោកជ្រើសរើសដាំដុះដំណាំ ឳឡឹកលឿង ត្រសក់ផ្អែម និងពោតពណ៌ស្វាយ ដោយសាដំណាំទាំងនេះឲ្យផលបានលឿន មួយវិញទៀត លោកមិនចង់ដាំដំណាំដូចគេឯង។ មិនចង់ដាំដូចគេឯង ព្រោះលោក មិនចង់មានការប្រកួតប្រជែងទីផ្សារខ្លាំង ដែលប្រឈមនឹងការខាតបង់ច្រើន និងទីផ្សារចង្អៀត។

លោកបានបន្ថែមថា ការដាំដុះត្រសក់ផ្អែម និងឪឡឹកលឿង​លើកដំបូង លោកចំណាយដើមទុនប្រហែល៣ពាន់ដុល្លារប៉ុណ្ណោះ លើផ្ទៃដីជិតកន្លះហិកតា និងបានដាំដុះតែម្នាក់ឯងប៉ុណ្ណោះ ដើម្បីជាការសាកល្បង។ 

កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកនឹងការប្រជែងទីផ្សារ

ប៉ុន្ដែ ពេលបាន​ផល​មកហើយនោះ ការលក់​របស់លោក​មួយថ្ងៃលក់បាន​​ត្រសក់ផ្អែម​២ផ្លែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ លោក​ ប៊ូ ម៉ាន ទទួលបាន​យោបល់​ជាច្រើនថា ឲ្យលោក​បោះបង់​ការដាំដុះនេះចោលទៅ តែលោក​នៅតែជំនះ​ដាំដុះ ដោយភាពអត់ធ្មត់ និងបន្ដស្វែងរកទីផ្សារជាបន្ដបន្ទាប់ ពិសេស​នៅផ្សារទំនើប​ក្នុងរាជធានី​​ភ្នំពេញ។ ទីបំផុត​ ការប្រឹងប្រែងរយៈពេល​១០ឆ្នាំនេះមក ការលក់​ត្រសក់ផ្អែម និងឪឡឹកលឿងជាមធ្យម​អាចលក់​​​បានប្រមាណ​១តោន ទៅ២តោនក្នុងការ​បេះលក់ម្ដងៗ។

ការរដាំដុះបែបលក្ខណៈគ្រួសារតូចតាច មកជាការដាំដុះបែបកសិពាណិជ្ជកម្ម ទម្រាំតែមានដូចសព្វថ្ងៃមិនមែនជារឿងងាយស្រួលឡើយ លោក ប៊ូ ម៉ាន បានប្រើពេលវេលាដល់ទៅ១០ឆ្នាំ ទម្រាំតែធ្វើឲ្យមុខរបររបស់លោកដំណើរការបានដោយរលូន និងអាចចាត់ទុកថា ជាជោគជ័យផងដែរ។ ព្រោះតែការស្រលាញ់ ទោះជួបឧបសគ្គកម្រិតណា ក៏លោកមិនដែលគិតថា បោះបង់អាជីវនេះដែរ។ សព្វថ្ងៃនេះ ទីផ្សារនៃឪឡឹកលឿង ត្រសក់ផ្អែម របស់កសិដ្ឋានរីករាយ មិនមែនមានតែមួយខេត្ត ពីរខេត្ត គឺទូទាំង២៥ខេត្តក្រុងតែម្តង ប៉ុន្តែទីផ្សារដែលធំ និងសំខាន់ជាងគេ គឺផ្សារទំនើបនៅរាជធានីភ្នំពេញ។

កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកនឹងការប្រជែងទីផ្សារ
កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកនឹងការប្រជែងទីផ្សារ

ទោះបីជាលោក ប៊ូ ម៉ាន មិនបានប្រាប់អំពីប្រាក់ចំណេញ ដែលរកបានពីមុខរបរនេះឲ្យបានច្បាស់លាស់ក៏ដោយ តែលោកបានរៀបរាប់ថា មុខរបរនេះបានធ្វើជីវភាពគ្រួសារលោកប្រសើរឡើងយ៉ាងច្រើន។ 

បើតាមលោក ប៊ូ ម៉ាន ដំណាំទាំង៣ប្រភេទរបស់លោក ជាពិសេសឪឡឹកលឿង និងត្រសក់ផ្អែម អាចលក់បានវិលជុំ ជារៀងរាល់ខែ បើសិនជាមិនមានលិចទឹកនោះទេ ព្រោះថា ដីចំការរបស់លោកនៅជិតទន្លេ បើសិនជាឆ្នាំណាទឹកទន្លេឡើងខ្លាំង ការដាំដុះក៏ត្រូវផ្អាកប្រហែលមួយខែដែរ តែមិនបានប៉ះពាល់ដល់ការផ្គង់ផ្គង់នៅលើទីផ្សារនោះទេ។ ដោយមិនគំនិតមិនចង់លូតលាស់តែម្នាក់ឯង លោក ប៊ូ ម៉ាន គ្រោងនឹងពង្រីកការដាំដុះ និងជួយបណ្តុះបណ្តាលដល់សកសិករដទៃទៀត ដើម្បីធ្វើតំបន់ដែលលោករស់នៅ ពោពេញដោយដំណាំបៃតងចម្រុះគ្រប់ប្រភេទ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញសរុប​របស់​កម្ពុជានៅតែខ្លាំង កើនជិត១០% នៅ៤ខែឆ្នាំនេះ ខណៈអាមេរិកជាទីផ្សារធំជាងគេ

ព័ត៌មាន
ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ជាក់ស្តែងនៅ៤ខែក្នុងឆ្…

ផ្លែស្វាយស្រស់របស់កម្ពុជាប្រមាណ១៧០តោន ត្រូវបានដឹកទៅដល់ប្រទេសចិនហើយ!

ព័ត៌មាន
ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបានដឹកទៅដល់ប្រទេសចិនហើយ កាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២១។ ការមកដល់ជាលើកដំបូងរបស់ផ្លែស្វាយស្រស់កម្ពុជានៅលើកទឹកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ