សង្គ្រាមនៅអ៊ុយក្រែន

វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងលោក ពូទីន និងមេដឹកនាំបេឡារុស្ស មិនមានផែនវាយលុកតាមព្រំដែនអ៊ុយក្រែនឡើយ


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្ស បានលើកតម្កើងទំនាក់ទំនងរវាងគ្នាឱ្យកាន់តែជិតស្និទ្ធកាលពីថ្ងៃចន្ទ ទី១៩ ធ្នូ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Minsk ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរត្រូវបានគេសង្កេតឃើញថា ស្ទើរតែមិនបាននិយាយរឿងសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ុយក្រែននោះឡើយ ប៉ុន្ដែ ភាគីអ៊ុយក្រែនបារម្ភថា ជំនួបនេះ ទីក្រុងម៉ូស្គូអាចនឹងដាក់សម្ពាធឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស្ស ចូលរួមក្នុងការវាយប្រហារលើទីតាំងថ្មីនៅតាមព្រំដែនអ៊ុយក្រែន។
ប្រធានាធិបតីប្រទេសបេឡារ៉ុស (ឆ្វេង) ​និងប្រធានាធិបតីរុស្ស៊ី លោក ពូន ទីន (ស្តាំ)

នៅថ្ងៃជាមួយគ្នានោះ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រជុំតាមប្រព័ន្ធវីដេអូជាមួយមេដឹកនាំអឺរ៉ុប និងបានស្នើឲ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់នេះ បញ្ជូនជំនួយប្រព័ន្ធការពារដែនអាកាស រថពាសដែក និងអាវុធបន្ថែមទៀតមកឲ្យអ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

គួរជម្រាបថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុស្សជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហាររបស់ខ្លួនលើរដ្ឋធានីកៀវប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ប៉ុន្តែបានទទួលបរាជ័យ។ យ៉ាងណាមិញ សកម្មភាពយោធារុស្ស៊ី និងបេឡារុស្សនៅតែបន្តដោយការធ្វើសមយុទ្ធ និងការហ្វឹកហាត់នៅក្បែរតំបន់ព្រំដែនជាច្រើនខែមកនេះ។

យ៉ាងណាក៏ដោយចុះ ក្នុងចំណោមអ្នកកាសែតដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងជំនួបរបស់ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko និងលោក ពូទីន គ្មាននរណាហ៊ានសួរដេញដោលពីសង្គ្រាមនៅអ៊ុយក្រែនឡើយ ដោយលោក Lukashenko ធ្លាប់បានបញ្ជាក់ប្រាប់ថា បេឡារុស្សនឹងមិនត្រូវបានទាញចូលក្នុងសង្គ្រាមជាដាច់ខាត។

មែនទែនទៅ មេដឹកនាំទាំងពីរបានប្រាប់អ្នកសាព័ត៌មានថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីរឹតចំណងសេដ្ឋកិច្ច ឧស្សាហកម្ម និងការពារជាតិឱ្យកាន់តែជិតស្និទរវាងអតីតរដ្ឋសភាពសូវៀតទាំងពីរ ហើយក៏សម្តែងការពេញចិត្តនៃការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅប្រទេសកាតាផងដែរ។ ក្នុងនោះ ប្រធានាធិបតីបេឡារុស្ស លោក Lukashenko បានហៅលោកពូទីនថាជា «បងប្រុស» ដោយលើកសរសើរប្រទេសរុស្ស៊ីជាមិត្តដែលបាន «កាន់ដៃរបេឡារុស្ស» និងផ្តល់ឱ្យ នូវប្រេងនិងឧស្ម័នក្នុងតម្លៃទាបក្នុងចំនួនដ៏ច្រើនផងដែរ។

គួរកត់សម្គាល់ថា ចំថ្ងៃតែមួយនៃជំនួបរវាងលោកពូទីន និងសមភាគីបេឡារុស្សនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយនឹងមេដឹកនាំអឺរ៉ុបសំខាន់ៗផងដែរ ដោយក្នុងនោះ លោកហ្សេលេនស្គី ក្រុមប្រទេសលោកខាងលិចបន្ដជួយផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធយ៉ាងទូលំទូលាយដើម្បីជួយបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរឱ្យបានឆាប់។

លោក ហ្សេលេនស្គី បាននិយាយក្នុងអំឡុងពេលសុន្ទរកថាភ្ជាប់វីដេអូរបស់លោកទៅកាន់មេដឹកនាំប្រទេសនៅក្នុងកងកម្លាំងបេសកកម្មរួម (JEF) ដែលដឹកនាំដោយអង់គ្លេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងថា៖ វាអាស្រ័យលើអ្នកប៉ុណ្ណោះថាតើសង្រ្គាមនេះនឹងបញ្ចប់ដោយរបៀបណា»។ លោកបានថ្លែងស្នើចំៗទៅកាន់លោក Sunak នាយករដ្ឋមន្ត្រីអង់គ្លេសឲ្យបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន និងជួយពន្លឿនការសម្រេចចិត្តពាក់ព័ន្ធដែលត្រូវធ្វើឡើងដោយដៃគូរបស់នានាផងដែរ» ៕




អត្ថបទបន្ទាប់


រដ្ឋកាន់តែច្រើននៅអាមេរិកសម្រេចហាមប្រាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok ដោយខ្លាចថា វាជាប្រព័ន្ធចារកម្មរបស់រដ្ឋាភិបាលចិន

ព័ត៌មាន
រដ្ឋលូស៊ាណា (Louisiana) និងរដ្ឋ West Virginia កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ បានក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកចុងក្រោយគេ ដែលបានសម្រេចហាមឃាត់ក…

ក្រុមហ៊ុនចំនួន៥បានដាក់ពាក្យស្នើសុំ ដើម្បីស្វែងរុករកធនធានរ៉ែសម្រាប់ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពត

ព័ត៌មាន
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥ហើយបានដាក់ពាក្យមកក្រសួង ដើម្បីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ