តួកគី - ស៊ុយអែត - ហ្វាំងឡង់

សន្តិសុខរបស់ស៊ុយអែតនឹងមិនមានបញ្ហាទេ ប្រសិនបើហ្វាំងឡង់ចូលជាសមាជិកនៃអង្គការណាតូបានមុន


បើតាមប្រធានាធិបតីហ្វាំងឡង់បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៩ មីនា ថា សន្តិសុខប្រទេសស៊ុយអែតនឹងមិនមានគ្រោះថ្នាក់ទេ ប្រសិនបើហ្វាំងឡង់បានចូលជាសមាជិកនៃអង្គការសម្ព័ន្ធយោធាណាតូមុននោះ ស្របពេលដែលប្រទេសនៅតំបន់ន័រឌីកទាំងពីរ ក៏កំពុងចរចារកិច្ចព្រមព្រៀងយោធាទ្វេភាគីជាមួយសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើតួកគីពិតជាយល់ព្រមឱ្យស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូដែរឬទេ? រូបភាព yahoo

លោក Sauli Niinistö ប្រធានាធិបតីហ្វាំងឡង់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតមួយកាលពីថ្ងៃអាទិត្យ ទី ១៩ មីនា ថា៖ «វាពិតជាអាចទៅរួចដែលហ្វាំងឡង់នឹងចូលជាសមាជិកណាតូមុនស៊ុយអែត»។ លោកបានបន្តថា សួរថាតើនៅទីបំផុតតួកគីនឹងផ្តល់សច្ចាប័នឱ្យហ្វាំងឡង់ និងស៊ុយអែតទេ លោកថា ទីក្រុងអង់ការ៉ានឹងយល់ព្រមក្នុងកាលទេសៈមួយដ៏លំបាក។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី លោក នីនីស្តូ បានជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដោយមេដឹកនាំតួកគីរូបនេះ បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងឆ្ពោះទៅរកការផ្តល់សច្ចាប័នឱ្យហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូឱ្យបានឆាប់ ប៉ុន្តែនឹងមិនបើកភ្លើងខៀវឱ្យប្រទេសស៊ុយអែតចូលជាសមាជិកនៅឡើយទេ ល្គឹកណាជម្លោះរវាងទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុលមិនទាន់បានដោះស្រាយរួចនោះ។

ជាមួយគ្នានោះ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយថា សភាគួកគីនឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នឱ្យប្រទេសហ្វាំងឡង់ចូលជាសមាជិកពេញសិទ្ធិរបស់ណាតូ។ ការសន្យានេះបើនៅទីបំផុតបានសម្រេចមែន នោះវានឹងពង្រីកចំនួនសមាជិកអង្គការសម្ព័ន្ធយោធាមួយនេះកាន់តែធំ និងកាន់តែមានឥទ្ធិពលនៅចំពោះមុខការគំរាមកំហែងសន្តិសុខពីសំណាក់រុស្ស៊ីដោយសារតែសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។

ទោះយ៉ាងណា ប្រធានាធិបតីហ្វាំងឡង់រូបនេះបានគូសបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ក៏កំពុងស្ថិតក្នុងដំណាក់កាលចរចារជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដាច់ដោយឡែកផ្សេងគ្នាទៀតផងដែរ។ គួរជម្រាបថា ចាប់តាំងពីប្រកាសឈានជើងចូលជាសមាជិកនៃអង្គការណាតូកាលពីខែមីនាឆ្នាំមុនមក ប្រទេសទាំងពីរបានសច្ចានឹងចូលរួមក្នុងសម្ព័ន្ធភាពយោធាលោកខាងលិចផងដែរ ដោយបានបោះបង់ចោលជំហរមិនចូលបក្សសម្ព័ន្ធក្នុងរយៈពេលជាច្រើនទសវត្សន៍មកនេះ។

ទោះជាយ៉ាងណាក៏ដោយ ណាតូត្រូវការការយល់ព្រមការអនុម័តជាឯកច្ឆ័ន្ទក្នុងចំណោមសមាជិកទាំង៣០របស់ខ្លួនក្នុងការទទួលយក និងបើកភ្លើងខៀវឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកពេញសិទ្ធិ ខណៈដែលមកទល់នឹងពេលនេះ គឺនៅសល់តែប្រទេសគួកគី និងហុងគ្រីទេ ដែលមិនទាន់ផ្តល់សច្ចាប័នតាមសំណើរនៃប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


បុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពត្រៀមខ្លួនក្នុងការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

ព័ត៌មាន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទ ទី ២០ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់…

នាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យក្រុមហ៊ុនរដ្ឋ និងសាជីវកម្មនានា ចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ

ព័ត៌មាន
នៅក្នុងខណៈពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងសភាពច្របូកច្របល់ ដោយសារតែបញ្ហារំជើបរំជួលនៃវិបត្តិធនាគារសាកល លោក Pham Minh Chính នាយករដ្ឋមន្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ