តៃវ៉ាន់បង្កើតមូលនិធិជាមួយលីទុយអានី

តៃវ៉ាន់បង្កើតមូលនិធិ១ពាន់លានដុល្លារ ដើម្បីសហការរកស៊ីជាមួយក្រុមហ៊ុនរបស់លីទុយអានី ទោះស្ថិតក្រោមសម្ពាធរបស់ចិន


រដ្ឋបាលកោះតៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទានក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិដល់គម្រោងរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេស លីទុយអានី និងក្រុមហ៊ុនរបស់តៃវ៉ាន់ ក្នុងប្រភេទអាជីវកម្មចំនួន៦។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រុងតៃប៉ិ ដែលបានអះអាងកាលពីថ្ងៃអង្គារទី១១មករា និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់បង្កើតមូលនិធិជាមួយលីទុយអានី
ដោយ

ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​តៃវ៉ាន់ លោក គង់ មីង​សី​ន (Kung Ming-hsin) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ថា ការ​វិនិយោគ និង​មូលនិធិ​ឥណទាន​នេះ នឹង​ជួយ​ជ្រោមជ្រែង​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​គ្នា​។

លោក​បន្ត​ថា មូលនិធិ​ឥណទាន​នឹង​យក​មក​ប្រើប្រាស់​ដោយ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ផលិត ជួយ​សម្រួល​គ្រឿង​បរិក្ខា​ផលិត​បន្ទះ​ឈី​ប ផ្កាយ​រណប ព្រមទាំង​ទុកជា​ហិរញ្ញវត្ថុ​សម្រាប់​ផ្គត់ផ្គង់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បន្ថែម​ផង​ដែរ​។

ដោយឡែក ភាគី​ប្រទេស​លី​ទុ​យ​អា​នី អ្នកស្រី អូ​ស្រ៊ី​ន អា​ម៉ូ​នេ​ត (Ausrine Armonait) រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បាន​អះអាង​ថា ប្រទេស​របស់​លោកស្រី​គ្រោង​នឹង​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​មួយ​នៅ​កោះ​តៃវ៉ាន់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​។

គួរ​កត់​សម្គាល់ថា កិច្ចសហការ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ ពិសេស​គឺ​លី​ទុ​យ​អា​នី​តែ​ម្តង កំពុង​ស្ថិត​ក្រោម​សម្ពាធ និង​ភាព​រកាំរកូស​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ក្រោយ​បាន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់ បើក​ការិយាល័យ​តំណាង​ក្នុង​ទីក្រុង វី​ល​នី​ស ប្រទេស​លី​ទុ​យ​អា​នី ក្រោម​ឈ្មោះ​ថា តៃវ៉ាន់ ជំនួស​ការ​ប្រើ​ឈ្មោះ កោះ​តៃវ៉ាន់​នៃ​ប្រទេស​ចិន​។

រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​បន្ទាប​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង វី​ល​នី​ស ហើយ​កំពុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​នានា ដូច​ជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​អា​ល្លឺ​ម៉​ង់​ឈ្មោះ ខន​ទី​និ​ន​ថ​ល (Continental) ឱ្យ​ឈប់​ប្រើប្រាស់​គ្រឿងបន្លាស់ ដែល​ផលិត​នៅ​លី​ទុ​យ​អា​នី បើសិនជា​ចង់​នាំ​ចូល​ចេញ​រថយន្ដ​ទាំងនោះ​មក​ក្នុង​ប្រទេស​ចិន​។ ជាមួយ​គ្នា​នេះ ចិន​ក៏​បាន​រារាំង​ទំនិញ​របស់​លី​ទុ​យ​អា​នី មិន​ឱ្យ​នាំ​ចូល​មក​ប្រទេស​ចិន​ផង​ដែរ​។

មែនទែន​ទៅ កោះ​តៃវ៉ាន់​កាលពី​ស​ប្តា​ហ៍​មុន បាន​ប្រកាស​ពី​ផែនការ​បង្កើត​មូលនិធិ ទំហំ ២០០​លាន​ដុល្លារ​ដាច់​ដោយឡែក​ម្តង​រួច​មក​ហើយ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​លី​ទុ​យ​អា​នី ព្រមទាំង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ដែល​ខ្លួន​ក៏​ព្យាយាម​ទប់ទល់​នឹង​សម្ពាធ​ការទូត​របស់​ចិន​ដូច​គ្នា​។

សូម​ជម្រាប​ថា កន្លង​មក​សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​លី​ទុ​យ​អា​នី ដោយ​ហៅ​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​របស់​ចិន​មក​លើ​ប្រទេស​នៅ​អឺរ៉ុប​មួយ​នេះ ថា​ជា​ទ​ង្វើ​បែប​បង្ខិតបង្ខំ​ដាក់​គំនាប​។ ដោយឡែក ភាគី​លី​ទុ​យ​អា​នី​អះអាង​ថា ខ្លួន​នឹង​បើក​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងសង់ផ្ទះជួលតម្លៃទាបឲ្យបានដល់ចំនួន ៦,៥លានខ្នងផ្ទះបន្ថែមទៀតនៅរយៈពេល៥ឆ្នាំ

ព័ត៌មាន
មន្ត្រីទីក្រុងប៉េកាំងបានឱ្យដឹងថា ប្រទេសចិននឹងផ្គត់ផ្គង់លំនៅដ្ឋានជួលថ្មីៗដែលមានតម្លៃទាបឲ្យបានដល់ ៦លាន ៥សែនខ្នងផ្ទះបន្ថែមទៀត សម្រាប់នៅក្នុងទីក្…

ថៃប្រកាសរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូង ស្របពេលសាច់ជ្រូកក៏កំពុងតែឡើងថ្លៃខ្ពស់ខ្លាំង

ព័ត៌មាន
ប្រទេសថៃបានប្រកាសថា ខ្លួនបានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូងក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃទី ១១ មករានេះ។ វត្តមាននៃជំងឺប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ