កូវីដ១៩នៅតៃវ៉ាន់

តៃវ៉ាន់អនុម័តថវិកាចំណាយជាង១៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹងកូវីដ-១៩


កោះតៃវ៉ាន់ ដែលកំពុងតែរងនូវការផ្ទុះរាលដាលឆ្លងកូវីដ-១៩ ចូលសហគមន៍ទ្រង់ទ្រាយធំនោះ ឥឡូវនេះ កំពុងសម្រុកដាក់ចេញនូវផែនការយុទ្ធសាស្ត្រកាន់តែខ្លាំងក្លាឡើង ដើម្បីប្រយុទ្ធទប់ទល់នឹងវិបត្តិមេរោគឆ្លងនេះ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ កោះតៃវ៉ាន់ បានសម្រេចអនុម័តថវិកាជាង១៥ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
តៃវ៉ាន់អនុម័តថវិកាចំណាយជាង១៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹងកូវីដ-១៩
ដោយ

កាលពី​ពេល​កន្លង​ទៅ កោះ​តៃវ៉ាន់​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ស្កាត់​ជំងឺ​កូ​វី​ដ​១៩​បាន​ល្អ​ជាងគេ ដោយ​ក្នុង​នោះ អាជ្ញាធរ​ដែនដី​កោះ​មួយ​នេះ បាន​បិទ​ព្រំដែន និង​ដាក់​ចេញ​វិធានការ​ការពារ​នានា​ដើម្បី​បញ្ជៀ​សការ​ឆ្លង​កូ​វី​ដ​១៩​។ ក៏​ប៉ុន្ដែ នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មី​ៗ​នេះ ការ​ផ្ទុះ​ឆ្លង​កូ​វី​ដ​-១៩​ក្នុង​សហគមន៍​នៅ​តៃវ៉ាន់​បាន​និង​កំពុង​ផ្ទុះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​វិញ​គឺ​នៅ​មាន​ចំនួន​តិចតួច​ប្រមាណ​តែ​១%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុប​ជាង​២៣​លាន​នាក់​នៅ​តៃវ៉ាន់​។ ប្រការ​នេះ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​កោះ​តៃវ៉ាន់​ចេញ​បម្រាម​ភ្លាម​ៗ​លើ​ការ​ជួបជុំ​មនុស្ស​ច្រើន និង​បិទ​ទីតាំង​កម្សាន្ដ​ជា​ច្រើន​ផង​ដែរ​។

ដោយ​មើលឃើញ​ពី​បញ្ហា​កូ​វី​ដ​១៩ បន្ដ​រាតត្បាត​កាន់តែ​ខ្លាំង តៃវ៉ាន់​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំណាយ​បន្ថែម​ទៀត​ប្រមាណ​ជាង​១៥​ពាន់​លាន​ដុល្លារ ហើយ​ថវិកា​នេះ នឹង​ត្រូវ​ប្រើប្រាស់​រហូត​ដល់​ចុងខែ​មិថុនា​ឆ្នាំ​ក្រោយ​។

ទន្ទឹម​គ្នា​នេះ​ដែរ ធនាគារកណ្ដាល​របស់​តៃវ៉ាន់ ក៏​កំពុង​តែ​ដំណើរការ​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ដាច់​ដោយឡែក​មួយទៀត ដែល​មាន​តម្លៃ​ជាង ១៤​ពាន់​លាន​ដុល្លារ ដើម្បី​ផ្ដល់​កម្ចីអនុគ្រោះ​ការ​ប្រាក់​ទាប សម្រាប់​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩​ផង​ដែរ​។

សូម​បញ្ជាក់​ថា កោះ​តៃវ៉ាន់​បាន​ចាប់ផ្ដើម​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​រលក​ឆ្លង​ថ្មី​ចាប់ពី​ពាក់កណ្ដាល​ខែឧសភា​មក ដោយ​គិត​មក​ទល់​ថ្ងៃ​៣០​ខែឧសភា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​តៃវ៉ាន់​សរុប​មាន​ជាង​៨​ពាន់​នាក់​ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង​១​ពាន់​នាក់ និង​អ្នក​ស្លាប់មាន​ជាង​១០០​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបញ្ជូនពលករចំណាកស្រុកវៀតណាមធ្លាក់ចុះខ្លាំង ដោយសារកូវីដ-១៩ បន្តរាតត្បាត

ព័ត៌មាន
ពលករចំណាកស្រុកវៀតណាមដែលបានទៅធ្វើការនៅក្រៅប្រទេសមានថយយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ ក្រោយប្រទេសគោលដៅការងារជាច្រើននៅតែបន្តបិទទ្វារមិនទទួលយ…

រក​ឯណា​មាន? អត់​ចំណាយ​ប្រាក់​ហើយ បាន​លេខ​គណនី​ពិសេសៗ​ជាមួយ​អេស៊ីលីដាម៉ូបាល!

ព័ត៌មាន
ពិសេស​ណាស់! នៅ​ចាំ​អីទៀត! បាន​លេខ​គណនី​ពិសេសៗ ដែល​ខ្លួន​ចង់​បាន​ងាយ​ស្រួល​ចំណាំ និង​រហ័ស​ទាន់ចិត្ត ជាមួយ អេស៊ីលីដាម៉ូបាល ! អតិថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ