កោះតៃវ៉ាន់ពន្យាររយៈពេលនៃការបំពេញកាតព្វកិច្ចយោធា

តៃវ៉ាន់បង្កើនពេលវេលាដល់១ឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចយោធា ក្រោយមើលឃើញពីការគំរាមកំហែងរបស់ចិនកាន់តែខ្លាំង


បើប្រភពពីខាងអាជ្ញាធរកោះតៃវ៉ាន់បានឲ្យដឹងថា ទីក្រុងតៃប៉ិនឹងប្រកាសអំពីផែនការពង្រីករយៈពេលនៃការបំពេញកាតព្វកិច្ចយោធាពីរយៈពេល៤ខែនាពេលបច្ចុប្បន្ន រហូតដល់មួយឆ្នាំ ខណៈដែលដែនកោះប្រជាធិបតេយ្យមួយនេះកំពុងរងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់ចិនដីគោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តៃវ៉ាន់បង្កើនពេលវេលាដល់១ឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចយោធា ក្រោយមើលឃើញពីការគំរាមកំហែងរបស់ចិនកាន់តែខ្លាំង

ការិយាល័យមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា លោកស្រីនឹងកោះប្រជុំថ្នាក់សន្តិសុខជាតិនៅព្រឹកថ្ងៃទី២៧ ខែធ្នូ។ ក្រុមសន្តិសុខរបស់លោកស្រី Tsai Ing-wen រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត បាននិងកំពុងពិនិត្យមើលប្រព័ន្ធយោធារបស់តៃវ៉ាន់ចាប់តាំងពីឆ្នាំ២០២០ ចំពេលមានការគំរាមកំហែងពីចិនកើនឡើងយ៉ាងឆាប់រហ័ស នេះបើយោងតាមប្រភពពីមន្ត្រីតៃវ៉ាន់ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានរ៉យទ័រ។

ក្នុងនោះ បុគ្គលដែលបានចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខកម្រិតខ្ពស់បាននិយាយថា «អាកប្បកិរិយាឯកតោភាគីនានារបស់ចិនបានក្លាយទៅជាកង្វល់ដ៏ធំមួយសម្រាប់តៃវ៉ាន់ និងសន្តិសុខក្នុងតំបន់»។

មន្ត្រីរូបនោះបានបន្ថែមថា កំណែទម្រង់យោធាក៏នឹងរួមបញ្ចូលផងដែរ នូវការជំរុញការហ្វឹកហ្វឺនសម្រាប់ទាហាន ដូចជារបៀបនៃការប្រយុទ្ធដែលតាមបែបយោធារបស់សហរដ្ឋអាមេរិក និងការពង្រឹងសមយុទ្ធបាញ់ប្រហារ ដោយប្រព័ន្ធយោធាថ្មីនេះគ្រោងនឹងចូលជាធរមាននៅឆ្នាំ២០២៤។

មែនទែនទៅ តៃវ៉ាន់បាននិងកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីទាហានយោធាទៅកម្លាំងជំនាញយោធាដែលស្ម័គ្រចិត្ត ប៉ុន្តែការពង្រីកខ្លួនយោធាកាន់តែខ្លាំងឡើងរបស់ចិន ក៏ដូចជាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យមានការជជែកគ្នាអំពីរបៀប និងវិធីសាស្ត្រដើម្បីជំរុញការការពារជាតិ។
គួរជម្រាបដែរថា ក្រោយពីស្ងាត់បានប៉ុន្មានខែ ឥឡូវនេះ ស្ថានការណ៍នៅច្រកសមុទ្ធកោះតៃវ៉ាន់ ចាប់ផ្ដើមតានតឹងខ្លាំងឡើងវិញហើយ ក្រោយពេលដែលអាមេរិកបានចេញច្បាប់ថ្មីរបស់ខ្លួន ដោយនឹងបន្ដការគាំទ្រកាន់តែខ្លាំងឡើងចំពោះតៃវ៉ាន់ ហើយចិនក៏បានខឹងសម្បារមិនតិចនោះដែរ ជុំវិញរឿងនេះ។ រហូតដល់ ថ្ងៃចន្ទ ទី២៦ខែធ្នូ គេឃើញមានយន្តហោះចម្បាំងចំនួន ៧១ គ្រឿង និងនាវាចម្បាំងចំនួន ៧ គ្រឿងរបស់ចិនដីគោកបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ជាថ្មីម្តងទៀត។ តៃវ៉ាន់បាននិយាយថា ខ្លួនបានត្រួតពិនិត្យតាមរយៈប្រព័ន្ធកាំជ្រួចមីស៊ីលនៅលើដី ក៏ដូចជាតាមរយៈប្រព័ន្ធរ៉ាដាលើនាវាកងទ័ពជើងទឹករបស់ខ្លួនផងដែរ។




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យទេសចរណ៍ឆ្នាំ២០២៣ នៅតែមិនច្បាស់លាស់ ទោះបីប្រទេសចិនប្រកាសបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិក្ដី

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍នៅតែបន្ដស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ដដែល បើទោះ…

វិមានក្រឹមឡាំងដាក់ឱសានវាទឱ្យអ៊ុយក្រែនពិចារណាយល់ព្រមចរចា ឬក៏ទុកឱ្យកងទ័ពរុស្ស៊ីជាអ្នកសម្រេចលើរឿងនេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃចន្ទ ទី២៦ ធ្នូ បានផ្តល់ឱសានវាទដល់អ៊ុយក្រែន ដើម្បីបំពេញសំណើចរចារបស់ទីក្រុងមូស្គូ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ